មណ្ឌលគិរី ÷ នៅព្រឹកថ្ងៃព្រហស្បត៍០៤រោច ខែ មិគសិរ ឆ្នាំ ឆ្លូវត្រីស័ក.ព.ស២៥៦ ត្រូវនឹងថ្ងៃទី២៣ខែ ធ្នូ ឆ្នាំ២០២១នៅសាលប្រជុំស្នងការដ្ឋានគរបាលខេត្តមណ្ឌលគិរី។បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ ធ្នូ ឆ្នាំ២០២១និងលើកទិសដៅអនុវត្តន៍បន្តនា ខែខាងមុខឆ្នាំ២០២២។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីអស់លោកលោកស្រីជា ស្នងការរងលោកប្រធានការិយាល័យជំនាញលោកអធិការនគរបាលក្រុងស្រុកទាំង ប្រាំ លោកមេបញ្ជាការវរសេនាតូចនគរបាលព្រំដែនគោកទាំងពីរលោកនាយប៉ុស្តិ៍ទ្វេរភាគីទាំង០៣លោកនាយប៉ុស្តិ៍នគរបាលរដ្នបាលទាំង២១ ឃំុសង្កាត់ដែលបានចូលរួមសរុបចំនួន ៨៦ នាក់ ។
ជាកិច្ចចាប់ផ្តើមបើកកិច្ចប្រជុំលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានមានប្រសាសន៍បើកកិច្ចប្រជុំនិងបានអនុញ្ញាតិអោយលោកវរសេនីយ៍ ឯក មុំ អ៊ីន នាយការិយាល័យសរុបនិងវិភាគឡើងអានរបាយការណ៏សង្ខេបស្តីពីលទ្ធផលការងារប្រចាំខែ ធ្នូ ឆ្នាំ២០២១និងលើកទិសដៅអនុវត្តន៍ខែ បន្តឆ្នាំ២០២២
ជូនគណ:អធិបតី។
ទន្ទឹមគ្នានោះផងដែរ លោកឧត្តមសេនីយ៍ទោស្នងការបានអនុញ្ញាតិអោយអស់លោកលោកស្រីជាស្នងការរងឡើងធ្វើបទអន្តាគមន៍លើកឡីងពីចំនុចប្រឈមមួយចំនួននិងលទ្ធផលការងារដែលសំរេចបានតាមបណ្តាការិយាល័យជំនាញនិងចំនុចខ្វះខាតមួយចំនួនដើម្បីផ្ទៀងផ្ទាត់ទៅរបាយការណ៍ដែលការិយាល័យជំនាញផ្តល់ជូនអោយបាត្រឹមត្រូវនិងអោយបានច្បាស់
ទន្ទឹមគ្នានោះផងដែរ លោកឧត្តមសេនីយ៍ ទោស្នងការមានប្រសាសន៍កោតសរសើរដល់អស់លោក លោកស្រី ជាស្នងការរងលោកប្រធានការិយាល័យជំនាញនិងលោកមេបញ្ជាការវរសេនាតូចនគបាលព្រំដែនគោទាំងពីរ ព្រមទាំងលោកអធិការនគរបាលក្រុងស្រុកទាំងប្រាំនិងលោកនាយប៉ុស្តិ៍រដ្ឋបាលទាំង២១ឃុំសង្កាត់ដែលបាខិតខំ
យកចិត្តទុកដាក់បំពេញការងារទៅតាមបណ្តាជំនាញនិមួយៗទទួលបានលទ្ធផលល្អប្រសើរជាពិសេសក្នុងយុទ្ឋនាការទប់ស្កាត់នៃការរីករាលនៃជម្ងឺកូវុីដ១៩ទោះបីជម្ងឺកូវុីដ១៩មានការធ្លាក់ចុះច្រើនហើយក្តីលោកឧត្តមសេនីយ៍ទោស្នងការបានមានប្រសាសន៍ បន្តនិងជំរុញអោយកម្លាំទាំងអស់
ត្រូវតែយកចិត្តទុកដាក់បន្តអនុវត្តន៍នូវវិធានការរបស់ក្រសួងសុខាភិបាលបីកុំបីការពារ និង០២ចូលរួម ។
មុននិងបញ្ចប់នៃកិច្ចប្រជុំប្រចាំខែធ្នូ ឆ្នាំ២០២១ នាពេលនេះ លោកឧត្តមសេនីយ៍ទោ ស្នងការបានមានប្រសាសន៍អោយមន្ត្រីនគរបាលនៅតាមបណ្តាអធិការក្រុងស្រុកនិងប៉ុស្តិ៍នគរបាលរដ្នបាលទាំង២១ឃុំសង្កាត់ត្រូវពង្រឹងការងារអោយបានល្អប្រសើរនិងបង្ការទប់ស្កាត់នៅរាល់បទល្មើសនានានៅតាមមូលដ្ឋានដោយអនុវត្តទៅលើគោលនយោបាយភូមិឃុំមានសុវត្ថិភាព ៕






