- សន្តិសុខ សង្គម

ឃាត់ខ្លួន​ជន​សង្សយ័​ដែល​ជួញដូ​រនឹង​ចែកចាយ​ថ្នាំញៀន​នៅ​តាម​ការចង្អុលបង្ហាញ​របស់​លោក​ឧត្តសេនីយ៍​ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌល​គី​រី​

មណ្ឌល​គី​រី ៖ ដោយ​មាន​ការចង្អុលបង្ហាញ បញ្ជា​ដឹកនាំ​ដោយ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ស្នងការ​នគរបាល ខេត្ត​មណ្ឌលគិរី និង​មាន​ការសម្របសម្រួល​ពី​ឯកឧត្តម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​១៩​និង​០៥​នាទី កម្លាំង​ជំនាញ​ការិយាលយ័​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ និង​កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ទាំង​៤​សង្កាត់ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរង​ទទួលបន្ទុក​ផែន​ប្រឆាំង​គ្រឿងញៀន បាន​ចុះ​បង្ក្រាប​ករណី ជួញដូរ និង​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន បាន​ចំនួន ១ ករណី នៅ​ចំណុច​ស្តូក​មិត្តភាព​កម្ពុជា​-​វៀតណាម ស្ថិតនៅ​ភូមិ​ជ្រៃ​សែន សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី ។

​យើង​បាន​ធ្វើ​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ និង​រក្សា​ទុក បាន​ចំនួន​០១​នាក់ ស្រី​០០​នាក់ ដូចខាងក្រោម ៖
១. ឈ្មោះ ទូច វណ្ណៈ ហៅ​ក្រៅ​ខ្លី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ដើម​ស្រល់ សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី ពិនិត្យ​ទឹក​ម៉ូ​ត្រ​វិជ្ជមាន​(+) ។​
??​ឆែកឆេរ​ចាប់​យក​សម្ភារៈ វត្ថុតាង​រួមមាន​៖
១.​សារធាតុ​សង្ស័យ​ជា​សារធាតុ​ញៀន​មាន​សណ្ឋាន​ជា​ក្រាម​ពណ៌​ស​ថ្លា ចំនួន​០៨​កញ្ចប់​តូច ។​
២.​ទូរស័ព្ទ ចំនួន​០១​គ្រឿង ម៉ាក​Oppo ពណ៌​ខ្មៅ​លាយ​ខៀវ​។​
៣.​ម៉ូតូ​ចំនួន​០១​គ្រឿង ម៉ាក Honda Dream ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​។​
៤.​ប្រអប់​ដាក់​ថ្នាំ​ញៀន​ចំនួន​០១
៥.​ប្រាក់​រៀល​ចំនួន​៩០.០០០៛ (​ប្រាំបួន​ម៉ឺន​រៀល​) ។​

•​លុះ​វេលា​ម៉ោង​២០​និង​២០​នាទី ថ្ងៃ​ដដែល កម្លាំង​យើង​បាន​បន្ត​នីតិវីធី​ស្រាវជ្រាវ ដោយ​មាន​ការសហការ​ពី​លោក​ចៅសង្កាត់​រង​ទី​២ សង្កាត់​មនោ​រម្យ និង​លោកស្រី​ប្រធាន​ភូមិ​ដើម​ស្រ​ល់ និង​សម្របសម្រួល​ដោយ​ឯកឧត្តម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី យើង​បាន​ឆែកឆេរ​បន្ទប់​ជួល​របស់​ឈ្មោះ ទូច វណ្ណៈ ហៅ​ខ្លី ស្ថិតនៅ​ភូមិ​ដើម​ស្រល់ សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី ហើយ​បាន​រកឃើញ និង​ដកហូត​វត្ថុតាង​រួមមាន​៖
១.​សារធាតុ​សង្ស័យ​ជា​សារធាតុ​ញៀន​មាន​សណ្ឋាន​ជា​ក្រាម​ពណ៌​ស​ថ្លា ចំនួន​០១​កញ្ចប់​ធំ ស្មើនឹង​៤៤.១៦​ក្រាម (​ថ្លឹង​ទាំង​សំបក​)
២.​ដាវ ០១​ដើម​
៣.​ថង់​វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួន​
៤.​ឧបករណ៍​កែឆ្នៃ​សម្រាប់​ជក់​មួយចំនួន​។​
ក្រោយ​មក​កម្លាំង​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន ចំនួន​០៣​នាក់ ស្រី​០០​នាក់ ដូចខាងក្រោម​៖
១. ឈ្មោះ ឈឹម ច​ន្ធី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​ឡាន មាន​ទីលំនៅ​ភូមិ​ដើម​ស្រល់ សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី ពិនិត្យ​ទឹក​ម៉ូ​ត្រ​វិជ្ជមាន​(+) ។​
២. ឈ្មោះ សេង វ៉ាន់ដា ហៅ​ក្រៅ ប៊ែរ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​កណ្ដាល សង្កាត់​ស្ពាន​មាន ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី ពិនិត្យ​ទឹក​ម៉ូ​ត្រ​វិជ្ជមាន​(+) ។​
៣.​ឈ្មោះ តុ​ក តឹប ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​ដូន​ដុង ឃុំ​សុទិ​ប ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម ពិនិត្យ​ទឹក​ម៉ូ​ត្រ​វិជ្ជមាន​(+) ។​
ដកហូត​សំភារៈ​រួមមាន​៖
១.​ទូរស័ព្ទ ចំនួន​០៣​គ្រឿង (​ម៉ាក​Oppo ០១​គ្រឿង , Nokia ចុច​ពិល ០១​គ្រឿង និង ម៉ាក Icall ០១​គ្រឿង​)​។​

​ករណី​នេះ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន និង​អធិការដ្ឋាន​នគរបាល​ក្រុង កំពុង​កសាង​សំណុំរឿង​និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕​

Leave a Reply

Your email address will not be published. Required fields are marked *