- ព័ត៌មានជាតិ

តើមន្ត្រី​ជំនាញ​ជលផល​ឬ​មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​ណាខ្លះ ដែល​ជាប់​ពាក់ព័ន្ធ​ការប្រមូល​យក​លុយ​ពី​ទូក​កាវ​លៀស ទូក​រុញ​ជន និង​ទូក​អូស​អួន​នៅ​តំបន់​បឹង​ទន្លេសាប​ដែល​ជា​បទល្មើស​នេសាទ​ក្នុង​ទឹកដី​ខេត្ត​កំពង់ធំ​

កំពង់ឆ្នាំង ៖ ទូ​ម​ប្រមាណ​ជិត 10 ទូក​ដែល​ធ្វើ​កម្ម​ភាព​កាវ​លាស​ក្នុង​បឹង​ទន្លេសាប នៅក្នុង​ទឹកដី​ខេត្តកំពង់ធំ​ចំណុច​ចាប់ពី​ក្បាលកោះ​ដំបរ​រហូត​ដល់​មុខ​បាឡត​ក្នុង​ឃុំ​ពាម​បា​ង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ហើយ​យកមក​ចូល​លក់​ឲ្យ​ឈ្មួញ​រកស៊ី​ប្រមូល​ទិញ​លៀស​នៅ​ឃុំ​ឆ្នុក​ទ្រូ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង ហើយ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ខេត្ត​កំពង់ឆ្នាំង​ចាប់​ហើយ​បញ្ជូន​មកកាន់​ផ្នែក​រដ្ឋបាល​ជលផល​ផ្សារឆ្នាំង​ទៅ​តាម​ការចង្អុលបង្ហាញ​របស់​លោកនាយ​ខណ្ឌ​រដ្ឋបាល​កំពង់ឆ្នាំ​ង​នៅ​ថ្ង​ទី​២៤ ធ្នូរ ២០២១​នេះ​ហើយ​ក្រោយពីរ​អ្នកកាសែត​បាន​ចេញផ្សាយ​ជា​បន្តរ​បន្ទាប់​រួចមក​។​

​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជា​នេសាទ​ដែល​មាន​មុខ​បង​រកស៊ី​របស់​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ដូចជា​ដាក់​មង ដាក់​ស្បៃ​ដាក់​សៃយ៉ឺន​យក​កំពឹស​នៅក្នុង​តំបន់​បឹង​ទន្លេសាប​ទាំងនោះ​ពួកគាត់​បាន​ប្រាប់​ក្រុម​ការងារ​យើង​ឱ្យដឹងថា ក្រុម​ទូក​អ្នករកស៊ី​កាវ លៀ​ស ទាំងនេះ​បាន​ធ្វើ​សកម្មភាព​កាវ​លៀសករ​កូពេញ​ផ្ទៃ​បឹង​ទន្លេសាប​ធ្វើឱ្យ​ទឹកទន្លេ​ល្អក់​បែក​ពពុះ​បំពុល​បរិស្ថាន ហើយ​ជា​ពិសេស​បាន​ប៉ះពាល់​ដល់​មុខរបរ​ពួកគាត់ ដាច់​មង ចងសន្ទូច ដាច់​សៃយ៉ឺន​កំពឹស​របស់​ពួកគាត់ ដែល​ជា​ហេតុ​ធ្វើឲ្យ​ពួកគាត់​មិន​អាច​ប្រកប​របរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​បន្ត​មុខរបរ​នោះ​បាន​សោះ​នោះឡើយ ។​

​ពាក់ព័ន្ធ​នឹង​ការនេសាទ​ល្មើសច្បាប់​នៅក្នុង​បឹង​ទន្លេសាប​នេះ​មិន​ត្រឹមតែ​ក្រុម​ទូក​កាវ​លៀស​ប៉ុណ្ណោះ​ទេ​គឺ​ថែមទាំង​មាន​ទូក​រុញ​ជន​ប្រមាណ​ជាង​១០​ទូក របស់​ជនជាតិ​យួន​ដែល​បំពាក់​ដោយ​ម៉ាស៊ីន​កា​វ៉ា​កម្លាំង​១៨​សេះ​ក្នុង​ទូក​មួយ​បំពាក់​ម៉ាស៊ីន​ពីរ​គ្រឿង​នៅក្នុង​នោះ​ផង​ដែរ​ក៏​មាន​ទូក​អូស​អួន​របស់​ជនជាតិ​យួន​ដែល​តែងតែ​រកស៊ី​អូស​អួន​និង​យ៉ាង​កាវ​ជា​រៀងរាល់​ឆ្នាំ​មក​ពី​ខេត្តពោធិ៍សាត់​មក​រកស៊ី​នៅ​ទឹកដី​ខេត្ត​កំពង់ធំ ដែល​គេ​ស្គាល់​ឈ្មោះ​ថា​មេ​ឈ្មួញ​ធំ​ជាងគេ​ឈ្មោះ​អេង ចេង​មកពី​ទឹកដី​ខេត្ត​ពោធិ៍សាត់ ហើយ​ឈ្មោះ​អេង​ចេញ​នេះ​បាន​ធ្វើ​សកម្មភាព​ពួន​ជា​រៀងរាល់ឆ្នាំ​ពេញ​ផ្ទៃ​បឹង​ទន្លេសាប​ដោយ​គេ​បាន​រត់ការ​បង់លុយ​អោយ​គ្រប់​សមត្ថកិច្ច​ទាំងអស់​ហើយ​គេ​អះអាង​ថា​ខ្លួនគេ​មិន​មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​មុខរបរ​គេ​ឡើយ ។

​ប្រជាពលរដ្ឋ​ដែល​ជា​ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​សំណូមពរ​ស្នើសុំ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចុះ​ស្រាវជ្រាវ​និង​វែកមុខ​រក​ជនខិលខូច​ដែល​ឃុបឃិត​គ្នា​ប្រព្រឹតបទល្មើស​នេសា​ទទាំង​ប៉ុន្មាន​ក្រុម​ខាងលើ​ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ព្រោះ​ថា​ពួក​ទាំងនេះ​បាន​បំផ្លិចបំផ្លាញ​ធនធាន​ជលផល​នៅក្នុង​ផ្ទៃ​បឹង​ទន្លេសាប​ធ្វើឱ្យ​មច្ឆា​ជាតិ ក៏ដូចជា​វារីវប្បកម្ម ឬ​ពពួក​ប្លង់តុង​ដែលជា​ចំណី​មច្ឆា​ជាតិ​នៅក្នុង​បាត​បឹង​ទន្លេសាប​ហិនហោច​ដែល​ជា​ហេតុ​ធ្វើឲ្យប៉ះពាល់​ដល់​ធនធាន​ជល់ផល​យ៉ាងធ្ងន់ធ្ង​រនឹង​អាច​បាត់បង់​ពូជ​មច្ឆា​ជាតិ​ធ្វើឲ្យ​កូនចៅ​ជាតិសាស្ត្រ​ខ្មែរ​ជំនាន់​ក្រោយ​លែង​ស្គាល់​ពូជ​មច្ឆា​ជាតិ​ត​ទៅ​ថ្ងៃមុខ​ជាក់​ជាមិនខាន​បច្ចុប្បន្ន​ទូក​នេសាទ​ត្រី នឹង​ទូក​អូស​លាស​ទាំងនោះ​ត្រូវ​ជលផល​ខេត្ត​កំពង់ឆ្នាំង​ក៍សាង​សំ​រឿង​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។​

Leave a Reply

Your email address will not be published. Required fields are marked *