- ព័ត៌មានជាតិ

ឯកឧត្តម វ៉ា ថន ជួប​សំណេះសំណាល​មន្ត្រី​ធនាគារ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ដែល​ធ្វើ​ប្រតិបត្តិការ​ក្នុង​ខេត្ត​ក្រចេះ​

ព្រឹក​ថ្ងៃ​ចន្ទ ៨​រោច ខែ​មិគសិរ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២១ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អនុញ្ញាត​ឲ្យ​មន្ត្រី​ធនាគា​រ និង​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ដុ​ចូល​ជួប​សំណេះសំណាល​សំដែង​ការគួ​រ​សម្យ​។​

​ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បាន​មានប្រសាសន៍​គូសបញ្ជាក់ថា ៖ សេដ្ឋកិច្ច​កម្ពុជា បាន​ទទួលរង​ឥទ្ធិពល​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ដែល​បាន​ធ្វើឱ្យ​កំណើនសេដ្ឋកិច្ច ធ្លាក់​ចុះ​ដល់​អត្រា​ទាប​បំផុត បន្ទាប់ពី​ទទួលបាន​កំណើន​យ៉ាង​ខ្លាំង ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ ស្រប​ជាមួយនឹង​វិធានការ​របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់ចេញ​ធនាគារជាតិ​នៃ​កម្ពុជា បាន​គ្រប់គ្រង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុងអំឡុងពេល​នៃ​វិបត្តិ​សុខភាព ពិភពលោក​ជំងឺ​កូវី​ដ​-១៩ តាមរយៈ​ការអនុវត្ត​នូវ​វិធានការ និង​គោលនយោបាយ​ផ្សេងៗ​ដូចជា ៖-​រក្សា​ស្ថិរភាព​ថ្លៃ និង អត្រា​ប្តូរ​ប្រាក់ និង បង្កើន​ទុនបម្រុង -​អនុវត្ត​គោលនយោបាយ​រូបិយវត្ថុ ដើម្បី​ផ្តល់​សន្ទនីយ​ភាព​ដល់​ប្រព័ន្ធ​ធនាគារ និង​គាំទ្រ​ដល់​សេដ្ឋកិច្ច​រូបវ័ន្ត -​ពង្រឹង​ស្ថិរភាព​ហិរញ្ញវត្ថុ តាមរយៈ​ការត្រួតពិនិត្យ​ធនាគារ ផ្អែក​លើ​ទស្សនៈ​អនាគត ព្រម​ទាំង​ការពង្រឹង​ការត្រួតពិនិត្យ និង វាយតម្លៃ​ហានិភ័យ​ជាដើម -​អនុញ្ញាត​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង ហិរញ្ញវត្ថុ​រៀបចំ​គោលការណ៍​ឥណទាន​ឡើងវិញ​ដើម្បី​គាំទ្រ​ដល់​ប្រជាពលរដ្ឋ និង អាជីវកម្ម ដែល​រង​ផលប៉ះពាល់​ខ្លាំង ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ និង​លើកកម្ពស់​ប្រព័ន្ធ​ទូទាត់​បែប contactless ដែល​អាច​ជួយ​សម្រួល និង ជំរុញ​សកម្មភាព​សេដ្ឋកិច្ច ព្រមទាំង​ជួយ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ក្នុងពេល​ជាមួយគ្នា​ផងដែរ ។

​ឯកឧត្តម​បន្តថា ៖ វិស័យ​ឯកជន និង​ប្រជាជន គឺជា​ដៃគូរ និង​កម្លាំង​នៃ​ការកសាង​អភិវឌ្ឍន៍​ប្រទេសជាតិ​ដែល​មិន​អាច​ខ្វះ​បាន ហើយ​ការជោគជ័យ​នៃ​ធនាគារ​អេស៊ីលីដា គឺជា​គម្រូ​ជោគជ័យ​ដល់​ស្ថាប័ន​ធនាគារ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ក្នុង​ការផ្តល់​កម្ចី ក្នុង​ការលើក​ស្ទួយ​និង​អភិវឌ្ឍន៍​កម្រិតជីវភាព​ប្រជាជន និង​ចូលរួម​អភិវឌ្ឍន៍​នូវ​វិស័យ​សេដ្ឋកិច្ច​នៅ​កម្ពុជា ស្រម​តាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ​ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា ។​

​ឯកឧត្តម ក៏​បាន​ស្នើសុំ​ដល់​ធនាគា​និង​ស្ថាប័ន្ថមី​ក្រូហិរញ្ញវត្ថុទាំ​ង​អស់ សូម​ពិនិត្យ​តាមដាន​ឲ្យបាន​ម៉ត់ច​ត់​ច្បាស់លាស់​លើ​ឯកសារ​ពាក់ព័ន្ធ​លើ​ការផ្តល់​កម្ចី និង​ការសង​ត្រឡប់មកវិញ​ប្រកបដោយ​នីតិវិធី ការយោគយល់​ច​ចារ និង​ពន្យា​ត​ពេល​ជូន​ប្រជាជន ជៀសវាង​ការប៉ះពាល់​លើ​ទ្រព្យ​ប្រជាជន ។​

Leave a Reply

Your email address will not be published. Required fields are marked *