- ព័ត៌មានជាតិ

​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី រៀបចំ​ពិធី​ប្រកាស​ចូល​កាន់​មុខដំណែង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​មណ្ឌលគិរី​

មណ្ឌលគិរី​៖ នា​ព្រឹក​ថ្ងៃទី​០៦ ខែ​មករា ឆ្នាំ​២០២២ ឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការ​ប្រចាំការ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ជា​សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខដំណែង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​មណ្ឌលគិរី ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម ម៉ែន ង៉ុយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ថង សាវុន អភិបាលខេត្ត រួមទាំង​លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំងបី ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​អភិបាល​ក្រុង​/​ស្រុក​ទាំង​០៥ ដែល​ប្រព្រឹត្ត​ទៅ​នៅ​អគារ​ក្រុមប្រឹក្សា​ខេត្ត​។​

​ក្នុង​ពិធី​ប្រកាស​នោះ​ដែរ លោក ម៉ៅ ចំរើន ពី​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​មណ្ឌលគិរី ទៅជា​អនុប្រធាន​មន្ទីរពិសោធន៍​ជាតិ​សំណង់ នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជំនួស​លោក លឹម ចាន់សូ​ភី ដែល​បាន​ទទួល​ភារកិច្ច​ថ្មី ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​មណ្ឌលគិរី​៕

Leave a Reply

Your email address will not be published. Required fields are marked *