ខេត្តឧត្ដរមានជ័យ÷ប្រជាពលរដ្ឋចំនួន៣គ្រួសាររស់នៅភូមិស្រឡៅស្រោងឃុំលំទងស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ។ នៅថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៩នេះបានសូមអំពាវនាវដល់សម្ដេចតេជោ ហ៊ុន សែនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជួយអន្តរាគមន៍ដល់ពួកគាត់ផង ព្រោះដីស្រែចំការរបស់ពួកគាត់ចំនួន១៥ហិតាស្ថិតនៅភូមិលំទងសត្រូវបាន លោក គឹមគាវិន ប្រធានមន្ទីសុរិយោដីខេត្តឧត្ដរមានជ័យចេញបណ្ណ័កម្មសិទ្ធ ក្រោយបណ្ណសារាចរលេខ០១ក្រុមយុវជនស្ម័ក្រចិត្ដមួយឆ្នាំគឺនៅឆ្នាំ២០១៤ ទៅអោយឈ្មួញជាអ្នកមានអំណាចលក់បន្តរគ្នា។
ប្រជាពលររដ្ឋដែលរងគ្រោះ
ទី១÷ឈ្មោះ ហ៊ឹម ឌឿ ភេទប្រុសអាយុ៥០ឆ្នាំប្រពន្ធ ឈ្មោះ អង់យឿន។
ទី២÷ឈ្មោះ សៀវ គ្រឺត ភេទប្រុសអាយុ៥០ឆ្នាំ ប្រពន្ធឈ្មោះផង់ ភន។
ទី៣÷ឈ្មោះនាង ម៉េត ភេទប្រុសអាយុ៥៣ឆ្នាំ.ប្រពន្ធឈ្មោះសុខហេង។
ពួកគាត់ទាំងបីគ្រួសាររស់នៅភូមិស្រឡៅស្រោងឃុំលំទងស្រុកអន្លង់វែងខេត្ដរឧត្ដរមានជ័យ។
ប្រជាពលរដ្ឋខាងលើបានលើកឡើងថា ពួកគាត់បានកាន់កាប់អាស្រ័យផលចាប់តាំងពីឆ្នាំ ២០០៣ រហូតមកដល់ឆ្នាំ២០១៩ ស្រាប់តែលិចមុខ ឈ្មោះនួន ធា ជានាយទាហ៊ាននៅយោធភូមិភាគទី៤ ទៅរារាំង និងមាន នាក់ទិញដីចំនួនពីនាក់បានកាន់បណ្ណ័កម្មសិទ្ធចេញដោយលោកគឹមគាវិននៅឆ្នាំ២០១៤ដោយមានឈ្មោះ
ទី១÷ ឈ្មោះ នាង ហាក់គឹមលាង ក្បាលដីលេខ១២៧២
ទី២÷ឈ្មោះ នាង ហាក់សាមឌី លេខរាងក្បាលដី១២៧៣ ។បណ្ណ័កម្មសិទ្ធ(ផ្លង់រឹង)ដែលលោកប្រធានមន្ទីសុរិយោដី លោកគឹមគាវិន ផ្ដល់ជូនអ្នកទិញដីខាងលើ ចំនួនពីប្លង់ ស្មើនិងផ្ទៃក្រឡាជិត២០ហិតា ដែលបណ្ណ័សារាចរលេខ០១កំណត់ចេញបណ្ណ័នៅលើផ្ទៃដីតែ៥ហិតាប៉ុណ្ណុះក្នុងបណ្ណ័មួយ។
ចាប់តាំងពីលោកគឹមគាវិនប្លោះតំណែង ពីប្រធានការិយាល័យភូមិបាលស្រុកអន្លង់វែងទៅជាប្រធានមន្ទីសុរិយោ ពលរដ្ឋរងគ្រោះខ្លាំងណាស់ គឺប្រឈមនិងអស់ដីស្រែសំរាប់បង្ករបង្កើនផលចិញ្ចឹមជីវិតតែម្ដង។
ប្រជាពលរដ្ឋទាំងបីគ្រួសារខាងលើកបានបញ្ជាក់ថា ពេលក្រុមយុវជនស្មក្រ័ចិត្តរបស់សម្ដេចតេជោហ៊ុន មកចុះវាស់វែងពួកគាត់បានត្រាមឯកសារពាក់ពន្ធ័រួចជាស្រេច ហើយទៅរងចាំនៅនិងដីរបស់អស់ជាច្រើនថ្ងៃ រហូតដល់ក្រុមការងារវាស់វែងបានផ្អាក ពួកគាត់ក៍មិនបានធ្វើបណ្ណ័កម្មសិទ្ធ ចាប់ពីពេលនោះមកហើយពួកគាត់ក៍បានបន្តរបង្ករបង្កើនផលរហូតមកជិត២០ឆ្នាំគឺចាប់តាំងពីឆ្នាំ២០០៣រហូតមកដល់ឆ្នាំ ២០១៩នេះ ស្រាប់តែ មានអ្នកចេញមុខថាជាដីរបស់គេ ទៅវិញនិងកាន់ បណ្ណ័កម្មសិទ្ធ សារាចរលេខ០១ ដែលចុះហេត្ថលេខារបស់លោកគឹមគាវិន នៅឆ្នាំ២០១៤។
ពលរដ្ឋសង្ស័យថាការចេញបណ្ណ័កម្មសិទ្ធរបស់លោកគឹមគាវិន ប្រធានមន្ទីសុរិយោដីខេត្តឧត្ដរមានជ័យ មានភាពមិនប្រក្រតី លួចបំពេញឯកសារចេបណ្ណ័ក្រោយុវជនស្មក្រ័ សម្ដេចចប់ភារកិច្ចនៅឆ្នាំ២០១៣។ ទើបពួកគាត់សូមអំពាវនាវដល់សម្ដេចតេជោហ៊ុនសែន អោយជួយរកយុត្តិធម៌ ជូនដល់ពួកគាត់ផង។
លោកគឹម គាវិន បានឆ្លើយតាបតាមប្រពន្ធតេឡេក្រាមថា អាចអញ្ជើញពួកគាត់ទាំងបីគ្រួសារជួបជុំគ្នា នៅសាលាស្រុកដើម្បីដោះស្រាយគ្នាជាមួយភាគីពាក់ពន្ធ៕ ប៉ែន នួន







