- សន្តិសុខ សង្គម

រថយន្ត​ធុន​ធំ​សណ្ដោង​រ៉ឺម៉ក​បើក​បត់​ឆ្លងផ្លូវ​បុក​ម៉ូតូ​ពេញទំហឹង​ផ្ដាច់​ជីវិត​បុរស​2​នាក់​នៅ​កន្លែងកើតហេតុ​

​ខេត្ត​កំពង់ស្ពឺ ៖ បុរស 02 នាក់ ជិះ​ម៉ូតូឌុប​គ្នា ត្រូវ​បាន​រថយន្ត​ធុន​ធំ​សណ្ដោង​រ៉ឺម៉ក​ផ្ដាច់ជីវិត​ភ្លាមៗ នៅ​កន្លែងកើតហេតុ​យ៉ាង​អាណោចអាធម៌ ខណៈ​រថយន្ត​បើក​បត់​ឆ្លងផ្លូវ​បុក​ម៉ូតូ​ពេញទំហឹង​តែ​ម្ដង បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​នៅ​វេលា​ម៉ោង​17​និង​05​នាទី ថ្ងៃទី​29 ខែ​ឧសភា ឆ្នាំ​2019​មាន​គ្រោះថ្នាក់​ចរាចរ​មួយ​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ 4 ចន្លោះ​គីឡូម៉ែត្រ​លេខ 98 និង 99 ស្ថិតក្នុង​ភូមិ​ស្រល់ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ រវាង​រថយន្ត​01​គ្រឿង​ម៉ាក Fuso សណ្តោង​រ៉ឺម៉ក ពណ៌​សលាយ​បៃតង​ពាក់​ស្លាក​លេខ​ភ្នំពេញ​3A.3440 បើក​បត់​ឆ្លងផ្លូវ​ពី​ជើង​ទៅ​ត្បូង ។

​អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ (​ចុះ​រត់គេច​) ដល់​ចំណុចកើតហេតុ​ខាងលើ បាន​បុក​ម៉ូតូ​01​គ្រឿង​ម៉ាក​Honda.C.125​ពណ៌​ខ្មៅ​សេរី​2009​ពាក់​ស្លាក​លេខ​ភ្នំពេញ​1L.4494​បើកបរ​ពី​កើត​ទៅ​លិច​ជិះ​គ្នា​2​នាក់​
1-​ឈ្មោះ វី ភេទ​ប្រុស អាយុ​33​ឆ្នាំ​នៅ​ភូមិ​វាល​ធំ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំសរួច ខេត្ត​កំពង់ស្ពឺ​
2-​ឈ្មោះ ជី ភេទ​ប្រុស អាយុ​18​ឆ្នាំ​នៅ​ភូមិ​ជាមួយគ្នា បណ្តាលឲ្យ​ស្លាប់​ទាំង​2​នាក់​យ៉ាង​អាណោចអាធម៌​បំផុត​។​

​ម៉ូតូ​ខូខខាត​ស្ទើ​ទាំងស្រុង ហើយ​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទៅ​កន្លែងកើតហេតុ ធ្វើការ​វាស់វែង​កត់​កំណត់ហេតុ​កសាង​សំណុំរឿង ។ ចំណែក​សាកសព​បុរស​ទាំង 02 នាក់​សមត្ថកិច្ច​បាន​ប្រគល់​ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​

​រីឯ​ម៉ូតូ​ជនរងគ្រោះ​និង​រថយន្ត​បង្កហេតុ​សមត្ថកិច្ច​បាន​យក​មក​រក្សាទុក​នៅ​ផ្នែក​ចរាចរណ៍​ផ្លូវគោក នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​រងចាំ​ដោះស្រាយ​ពេល​ក្រោយ​តាម​ផ្លូវច្បាប់ ៕
​ដោយ ៖ អ៊ុំ ចិត្ត្រា​

Leave a Reply

Your email address will not be published. Required fields are marked *