- ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សំណេះសំណាល​ជាមួយ​ក្រុមការងារ​ផលិត​ភាពយន្ត​ភាគ រឿង ” កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូរណ៌​មី “

​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០២២ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​សំណេះសំណាល​ជាមួយ​ក្រុមការងារ​ផលិត​ភាពយន្ត​ភាគ​រឿង ” កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ័​ពេញ​បរមី ” ។

​រឿង ” កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូរណ៌​មី ” ដែល​ពី​ដំបូង​ឡើយ​គ្រោង​ថត​ផលិត ភាពយន្ត​ភាគ​ចំនួន ៤៤​ភាគ ឥឡូវ​ក្រុម​គណៈកម្មការ​ដឹកនាំ​រឿង បាន​ពង្រីក​នូវ​សេណា​រី​យូ​ដោយ​បញ្ជូល​នូវ​តួអង្គ​ប្រវត្តិសាស្ត្រ​មួយចំនួន និង​ឈុត​ឆាក​ថ្មីៗ​បន្ថែមទៀត ធ្វើឲ្យ​អត្ថបទ​ភាពយន្ត​កើនឡើង​រហូត​ដល់​៥២​ភាគ ក្រោយ​ទទួលបាន​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត ពី​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​ដោយ​មាន​ការ​ផ្ចិតផ្ចង់​និង​ប្រុងប្រយ័ត្ន​ខ្ពស់​បំផុត ក្រោម​ការជួយ​ជ្រោមជ្រែង និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង​។​

​នៅក្នុង​របាយការណ៍​សង្ខេប​ស្តី​ពី​វឌ្ឍនភាព​ការងា​រ របស់​គណៈកម្មការ​ផលិត​ខ្សែ​ភាគ​យន្ត​ភាគ​រឿង កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូរណ៌​មី លោក ហ៊ុយ វាសនា អ្នកដឹកនាំ​រឿង បានឲ្យដឹងថា ក្រោយពី​បាន​ទទួល​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ពី សម្តេច​តេជោ​នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២១ ក្នុង​ពិធី​ក្រុង​ពាលី គណៈកម្មការ​បាន​រៀបចំ​បំពេញបន្ថែម​នូវ​សេណា​រី​យូ ដោយ​បញ្ចូល​តួអង្គ​ប្រវត្តិសាស្ត្រ​មួយចំនួន និង​ឈុត​ឆាក​ថ្មីៗ​បន្ថែម​មួយចំនួន​ទៀត ធ្វើឲ្យ​អត្ថបទ​ភាពយន្ត​កើន​ពី​៤៤​ភាគ ដល់​៥២​ភាគ ដោយ​មាន​ការ​ផ្ចិតផ្ចង់ និង​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត ក្រោម​ការជួយ​ជ្រោមជ្រែង និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង បានអនុញ្ញាត​ឲ្យ​គណៈកម្ម​ការ បាន​សាងសង់​ទីតាំង​សម្រាប់​ថត​សំខាន់ៗ មួយចំនួន នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ភ្នំ​ស្រង់ នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​។ លោក ហ៊ុយ វាសនា បន្តថា ភាពយឺតយ៉ាវ​នៃ​ការថត ដែល​គ្រោង​អនុវត្ត​ក្នុង​ខែ​មករា ដោយសា​ទី​១) បណ្តា​មក​ពី​បញ្ហា​ជំងឺ​កូវី​ដ​១៩ និង​ទី​២) គឺ​ពាក់ព័ន្ធ​ទៅនឹង​តួអង្គ​ប្រវត្តិសាស្ត្រ​ខ្លះ ដែល​ត្រូវ​បំពេញបន្ថែម និង​សម្ភារៈ​មួយចំនួន ត្រូវ ស្វែងរក​។ ជារួម​ការងារ​ផលិត​ថត​ភាពយន្ត​ភាគ នឹង​ចាប់ផ្តើម​ដំណើរការ​របស់​ខ្លួន នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ​ឆ្នាំ​២០២២​តទៅ ដោយ​ក្រុមការងារ និង​សិល្បៈករ សិល្បៈការិនី​ទាំងអស់ បាន​រួមគំនិត​គ្នា​ជា​ធ្លុង​មួយ ដើម្បី​ផលិត​ខ្សែភាពយន្ត​ភាគ​ប្រវត្តិសាស្ត្រ​មួយ​នេះ គោរព​ជូន​សម្តេច​ទាំង​ទ្វេ ឲ្យបាន សម្រេច​ជោគជ័យ ១០០​ភាគរយ​។​

​ថ្លែង​ទៅ​កាន់​គំណៈក​ម្មការ អ្នកនិពន្ធ អ្នកដឹកនាំ​រឿង ក្រុម​អ្នកបច្ចេកទេស​ថត និង​តួ​សំដែង​ទាំងអស់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បានធ្វើការ​ក្រើនរំលឹក​ជាថ្មី​ម្តង​ទៀត​ដល់​គណៈកម្មការ អ្នកដឹកនាំ អ្នកនិពន្ធ​រឿង និង​អ្នកបច្ចេកទេស​ថត​ទាំងអស់ ត្រូវ​ខិតខំ​បន្ត​សិក្សា​ស្រាវជ្រាវ​ឲ្យ​កាន់តែ​ស៊ី​ជំរៅ ថែម​ទៀត ទាក់ទិន​ទៅ​នឹង​សាច់រឿង និង​ទីតាំង​ប្រវត្តិសាស្ត្រ នៃ​ដំណើរ​រឿង តួ​សំដែង​គ្រប់​តួអង្គ ទាំងអស់ ក្នុង​ភាពយន្ត​ភាគ​រឿង កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូរណ៌​មី ដែល​ជា​រឿង​ភាគ​មួយ ទាក់ទិន​ទៅ​នឹង​ដំណើរ​ជីវិត​ពិត​របស់​សម្តេច និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក្នុង​សម័យ​សង្គ្រាម លុន ណុល រដ្ឋប្រហារ​ទម្លាក់​សម្តេច​ព្រះ​នរោត្តម​សីហនុ ព្រះ​បរម​រតន​កោដ្ឋ ការ​រត់​ចូល​ព្រៃ​ម៉ាក​គី សម័យកាល​នៃ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ការ​ឆ្លងដែន​ចូល​ទៅ​កាន់​ប្រទេស​វៀតណាម ដើម្បី​ស្វែងរក​កម្លាំង​អ្នកស្នេហាជាតិ មក​រំដោះ​ប្រទេស​ចេញ ពី​របប​ប៉ុលពត ការជួបជុំ​ភរិយា​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ក្រោយ​ថ្ងៃ​រំដោះ​៧​មករា ឆ្នាំ​១៩៧៩ ពិសេស​ទាក់ទិន​ទៅ​នឹង​ជីវិត​ពិត​របស់​សម្តេច​ផ្ទាល់ ការចាកចេញ​ពី មាតា បិតា បងប្អូន​បង្កើត​របស់​សម្តេច​ពី​ភូមិកំណើត មក​ស្វែងរក​ការសិក្សា​រៀនសូត្រ នៅ​រាជធានី​ភ្នំពេញ ការ​ស្នាក់​នៅ​អាស្រ័យ​ជាមួយ​ព្រះសង្ឃ​ក្នុង​វត្ត​នាគ​វ័ន្ត ដើម្បី​ការសិក្សា​កុំឲ្យ​ល្ងង់ខ្លៅ​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ដាស់តឿ​នហើយ ដាស់តឿន​ទៀត ដល់​គណៈកម្មការ​ដឹក​នាំ អ្នកនិពន្ធ​រឿង និង​អ្នកបច្ចេកទេស​ថត ត្រូវ​យកចិត្តទុកដាក់​ឲ្យបាន​ហ្មត់ចត់​បំផុត ពី​តួ​សំដែង​នៃ​តួអង្គ​ប្រវត្តិសាស្ត្រ​និមួយៗ ក្នុង​សាច់រឿង​កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូរណ៌​មី ពិសេស​តួអង្គ​មេបញ្ជាការ សំរេច ដែល​ឆ្លងកាត់​នូវ​ធ្វើ​ពលី​កម្ម​សាច់​ស្រស់ ឈាម​ស្រស់ ឆ្លងកាត់​សមរភូមិ​រាប់មិនអស់ រហូត​ធ្លាក់​ខ្លួន​ពិការភ្នែក និង​តួអង្គ​អ្នក​គ្រូពេទ្យ រ៉ានី ដែល​សំដៅ​ទៅលើ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​។

​សម្តេច​តេជោ​បន្តថា ដំណើរ​សាច់រឿង​មួយចំនួនធំ យើង​គួរតែ​ចុះ​ថត​ដោយ​ផ្ទាល់​នៅ​តាម​ទីតាំង​ប្រវត្តិសាស្ត្រ​មួយចំនួន ឯ​សាច់រឿង​មួយចំនួន​យើង​ត្រូវ​ថត​ក្នុង​ស្ទីឌីយោ ហើយ​តួស​ម្លែង​ទៀតសោត​ត្រូវ​តែ​មានកា​រ​ហ្វឹកហាត់ បណ្តុះបណ្តាល ឲ្យមាន​យល់​ដឹង​ច្បាស់លាស់ និង​ស៊ីជម្រៅ​ទៅ​នឹង​ប្រវត្តិសាស្ត្រ​ពិត​ដែល​បាន​កើតឡើង​ទាក់ទិន​ទៅ​នឹង​សាច់រឿង​ទាំងមូល​។​

​នៅក្នុង​ពិធី​សំណេះសំណាល​គ្នា​នោះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ជូនពរ​ដល់​ក្រុម​ការងារ​ទាំងអស់ ក៏ដូចជា​តួ​សំដែង​សិល្បៈករ សិល្បៈការិនី​ទាំងអស់ សូម​មាន​ជោគជ័យ​ថែម​ទៀត ក្នុង​ការថត​ខ្សែភាពយន្ត​ភាគ​រឿង កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូរណ៌​មី បាន​ចប់សព្វគ្រប់​ទៅតាម​ពេលវេលា​ដែល​បាន​គ្រោងទុក ដើម្បី​បាន​ដាក់​បញ្ចាំង​ឲ្យ​ប្រជាជន​កម្ពុជា ក៏​ដូច​អន្តរជាតិ បាន​សិក្សា​ស្វែងយល់​ពី​

Leave a Reply

Your email address will not be published. Required fields are marked *