- សន្តិសុខ សង្គម

ឈាម​ស្រែក ស្បែក​ហៅ​! ឃាតករ​ដែល​សម្លាប់​មួយ​គ្រួសារ​នៅ​ខេត្ត​មណ្ឌល​គី​រី​ត្រូវ​សមត្ថកិច្ច​ចាប់បាន​ហើយ​

មណ្ឌល​គី​រី ៖ នៅ​ថ្ងៃ​ទី​០៥ ខែ​កុម្ភៈ​ឆ្នាំ​២០២២ វេលា​ម៉ោង​១៨ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កម្លាំង​នាយកដ្ឋាន នគរបាល​បច្ចេកទេស និង​វិទ្យាសាស្ត្រ បាន​ស្រាវជ្រាវ​ស៊ើប​អង្គេត​ករណី​ឃាតកម្ម សម្លាប់​មនុស្ស​ចំនួន​៥ នាក់​និង​របួសធ្ងន់​០១ នាក់​កាលពី​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ​ឆ្នាំ​២០២២ វេលា​ម៉ោង ១៣ និង​៣០ នាទី​នៅ​ចំណុច​ស្រែ​ចោទ​ភូមិ មេ​ប៉ៃ​ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី ។

​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៦ នាក់​ក្នុងនោះ​
​ជនដៃដល់​ចំនួន​០៤ នាក់ និង​អ្នកបញ្ជា​ញុះញង់​អោយ​សម្លាប់​
​ចំនួន​០២ នាក់ រួមមាន ៖
១-​ធី ម្ពៀត ហៅ​ព្សឹ​ត ភេទ​ប្រុស អាយុ​១៨ ឆ្នាំ ជនជាតិ​ព្នង ជាម​ក្លោង​ផ្តេ​ី​ម​គំនិត
២-​រឹ​ម ធា ភេទ​ប្រុស អាយុ ២៧ ឆ្នាំ​ជនជាតិ ខ្មែរ (​សហចារី​)
៣-​នឹម ខ្លា​ខឹន ភេទ​ប្រុស អាយុ​១៨ ឆ្នាំ ជនជាតិខ្មែរ (​សហចារី​)
៤-​ធី ព្យឹ​ត​ភេទ​ប្រុស អាយុ​១៤ ឆ្នាំ ជនជាតិ​ព្នង (​សហចារី​)
៥-​ក្លឹង ច​ន្ធី ភេទ​ប្រុស អាយុ​៤០ ឆ្នាំ​
​ជនជាតិ ព្នង (​បញ្ជា​អោយ​សម្លាប់​)
៦-​នួន វណ្ណា ភេទ​ប្រុស អាយុ​៥៤ ឆ្នាំ ជនជាតិខ្មែរ (​បញ្ជា​អោយ​សម្លាប់​)
ជនសង្ស័យ​ទាំង​០៦ នាក់​ស្នាក់នៅ​ភូមិ​ឡៅ​ការ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី ។

​ជនសង្ស័យ​បាន​ចម្លើយ​សារភាព​ថា មូលហេតុ​ដែល​សម្លាប់​ជនរងគ្រោះ​ទាំង​៥ នាក់ និង​រងរបួស ០១ នាក់​ដោយសា​គំនុំ​ចោទប្រកាន់​គ្រួសារ​ជនរងគ្រោះ​ជា អាប​ធ្មប់ ។

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង ០៦ នាក់ ត្រូវបាន​ឃាត់ខ្លួន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ៕

Leave a Reply

Your email address will not be published. Required fields are marked *