- ព័ត៌មានជាតិ

គេ​នៅតែ​ឆ្ងល់​ថា​? តើ​បុគ្គល​ឈ្មោះ លោក ផុន ដែល​ជា​អធិរាជ​ឈ្មួញ​រកស៊ី​ដឹក​ជញ្ជូន​បទល្មើស​និង​ជា​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃឈើ​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​នេះ មាន​ខ្នងបង្អែក​រឹងមាំ​យ៉ាងណា​? ឬ​មាន មុន​វិជ្ជា​អ្វី បានជា​អាច​បន្ទន់ចិត្ត​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងស្រុក​ព្រែក​ប្រសព្វ និង​ស្រុក​សំបូរ បាន​យ៉ាង​សក្កិសិទ្ធិ​បែបនេះ​.?

(​ខេត្ត​ក្រចេះ​)÷ នៅ​យប់​ថ្ងៃ​ពុធ ៧ រោច ខែ​មាឃ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព .​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ ២០២២ វេលា​ម៉ោង ០១ និង​០៣​នាទី យប់ មាន​សកម្មភាព​ក្រុម​ឈ្មួញ​សម្រុក​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​នៅ​តែ​បន្ដ​គ្មាន​ថមថយ បើទោះបី​នា​ពេលកន្លងមក គេ​សង្កេតឃើញថា​មាន​អង្គភាព​សារព័ត៌មាន​ជា​ច្រើន បាន​ធ្វើ​ការផ្សព្វផ្សាយ ពាក់ព័ន្ធ​បញ្ហា​ទាំង​នេះ​ក្តី ក៏​មហាជន​នៅតែ​សង្កេតឃើញ​ថា សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងស្រុក​ព្រែក​ប្រសព្វ​និង​ស្រុក​សំបូរ​នៅតែ​មិន​ទាន់​មាន​ចំណាត់ការ​ក្តៅណា​មួយ​គួរឲ្យ​កត់សម្គាល់​នៅឡើយ​ទេ​មកទល់​នឹង​ពេលនេះ​។​

​ជា​ការពិត​ណាស់ រាល់​បទបញ្ជារ នឹង​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឌមន្ត្រី នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា ដែល​សម្តេច បាន ដាក់ចុះ​អោយ​មន្ត្រី ក្រោម​ឳ​វាទ​អនុវត្តន៍ គឺ​បាន​តែ​មួយ​ចំអិន​កំពឹស តែប៉ុណ្ណោះ ថ្ងៃ​បន្ទាប់​គឺ​ត្រជាក់​ដូច​សំរិត ។

ដូច​ជា​បទបញ្ជារ ដែល សម្តេច បង្កើត គណ​:​កម្មា​ធិ​ការបង្ក្រាប​បទល្មើស ធន់​ធាន់​ធម្មជាតិ ដែល​ដឹកនាំ​ដោយ ឯកឩត្តម នាយឩ​ត្ត​ម​សេ​នី សៅ​សុខា ជា​ប្រធាន​បង្ក្រាប បទល្មើស​ធនធានធម្មជាតិ ទូទាំង​ប្រទេស នោះ​ឃើញ​ថា មាន​ប្រសិទ្ធិភាព តែ​មួយ​រយះ​ខ្លី ក្រោយមក​ក្រុម​ឈ្មួញ ដឹកឈើ ងើប​ឡេឺង ដូច​ដាស់​ប្រទាល គឺ​មាន​សកម្មភាព យ៉ាង​គគ្រឹគគគ្រេង ។​

​ប្រភព​ប្រជាពលរដ្ឋ​បាន​បន្តទៀតថា​រាល់​សកម្មភាព​ដឹកជញ្ជូន​បទល្មើស​នានា​នៅក្នុង​ទឹកដី​ស្រុក​ព្រែក​ប្រសព្វ​និង​ស្រុក​សំបូរ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​មិន​ត្រឹមតែ​មិន​មាន​ការទប់ស្កាត់​និង​បង្ក្រាប​នោះ​ទេ បែក​ជា​បណ្ដែតបណ្ដោយ​អោយ​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​បទល្មើស​យ៉ាង​អាណាធិបតេយ្យ​។

​ជាក់ស្ដែង​÷ វា​ជា​រឿង​ហួសចិត្ត​ជាងនេះទៅទៀត​នោះ​! បែ​ជា លោក អភិបាល ស្រុក​ព្រែក​ប្រសព្វ អមដំណើរ​ដោយ​កងកម្លាំង​អធិការ​ស្រុក​នៅ​យប់​ថ្ងៃទី ២២ ខែ​កុម្ភៈ ឆ្នាំ ២០២២ នេះ​បាន​ដើរ​ឆែក​កាត​និង​លិខិត​បញ្ជា​បេសកកម្ម​របស់​បងប្អូន​អ្នកសារព័ត៌មាន នៅ​ចំណុច​អង្ក្រង​សាប ជាច្រើន​អង្គភាព បន្ទាប់មក​បាន​ដេញ​មិន​ឲ្យ​ស្នាក់នៅ​នឹង​ចាំ​ផ្តិត​យក​រូបភាព​នៅ​ទីនោះ​ទៀត​ផង​។ បន្ទាប់ពី​បាន​ហាមឃាត់​អ្នកសារព័ត៌មាន មិន​ឲ្យ​ស្នាក់​នៅ​ទីនោះ បាន​តែ​រយៈពេល​មួយ​ចម្អិន​កំពឹស​តែប៉ុណ្ណោះ សកម្មភាព​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​តាម​រថយន្ត​សាំ​យ៉ុង​ជាច្រើន​គ្រឿង​ដឹក​ចេញពី​ចំណុច​ព្រៃ​ឡង់​ក្នុងស្រុក​សំបូរ ឆ្លងកាត់​មុខ​សាលា​ស្រុក​បាន​យ៉ាង​រលូន​ដោយ​សុវត្ថិភាព​។​

​យោងតាម​ប្រភព ដែល​ផ្តល់​ដោយ​ប្រជា​ពលរដ្ឌ​នៅក្នុង​ស្រុក​ព្រែកប្រសព្វ និង​ស្រុក​សំបូរ បានអោយដឹងថា នៅ​រៀងរាល់​យប់ នៅក្នុង​ទឹកដី នៃ​ស្រុក ព្រែក​ប្រសព្វ និង​ស្រុក​សំបូរ ខេត្ត​ក្រចេះ មេ​ឈ្មួញ​ធំៗ បានធ្វើ សកម្មភាព ដឹក​ជញ្ជួន ឈើ ចេញពី​តំបន់​ព្រៃ​ឡង់ ឆ្លងកាត់​ស្រុក​ព្រែ​ប្រសព្វ និង​ស្រុក​សំបូរ ឆ្ពោះទៅកាន់ (​កំពង់ដរ​)​កា​កត់ និង​កំពុងដរ តា​យី ឬ​ហៅ​ថា កំពង់ដរ ព្រែក​តា​ហ៊ុប (​ត្រើយម្ខាង​) ឆ្ពោះទៅ​កាន់​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​កំពង់ចាម ក្នុង​១​យប់ៗ មាន​រថយន្ត​សាំ​យ៉ុង​កែឆ្នៃ​ជាច្រើន​គ្រឿង សម្រុក​ដឹកជញ្ជូន​បទល្មើស​បាន​ដោយរ​លួ​ន ពុំ​មាន​សម្ថ​កិច្ច ឬ​ជំនាញ​ណា​បង្ក្រាប​ឡើយ​។​

​ពលរដ្ឌ​រស់​នៅក្នុង​ស្រុក​ព្រែកប្រ​សព្វ និង​ស្រុក​សំបូរ​បាន​ឃើញ​ក្បួន​រថយន្ត​កែ​ច្ឆ្នៃ ដឹកឈេ​ី របស់​មេ​ឈ្មួញ​ឈ្មោះ លោក ផុន នេះ​គាត់​មានការ​ហួស​ចិត​ថា​ដឹក មិន​ក្រោម​ពី ៦​ម៉ែត្រគូប ឡើង​ទៅ​នោះ​ទេ​ក្នុង​មួយ​រថយន្ត តែ​ឬ​បើ​ពលរដ្ឋ ក្រីក្រ ដឹក​បន្តិចបន្តួច យកមក​ធ្វើ​ផ្ទះ សំរាប់​ស្នាក់នៅ ត្រូវ​ពួក​មន្ត្រី តាម​ដងផ្លូវ មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន មន្ត្រី​ប៉ូលីស កងរាជអាវុធហត្ថ និង​មន្ត្រី​ផ្សេងៗ​ទៀត បង្ក្រាប​បាន​តែ​ប្រជាពលរដ្ឋ​រកស៊ី​ដឹកជញ្ជូន​ឈើ​បន្តិច​បន្ទួច​គ្រាន់តែ​និង​ចិញ្ចឹម​ឆ្នាំង​តែប៉ុណ្ណោះ ។​

តែបើ​មេ​ឈ្មួញ​ធំៗ ដឹកជញ្ជូន​វិញ មិន​មាន​ក្រុម មន្ត្រី​ណា​ហ៊ាន​ក្អក​ឡើយ ពលរដ្ឌ ដាក់​ការ​សង្សយ័ថា មេ​ឈ្មួញ​គ្រា​ក់ៗ​ដូចជា​(​ឈ្មោះ លោក ផុន ម្នាក់​នេះ​វិញ​)​ប្រហែល​ជា​ចេះ​មន្តអាគម​បំបាំង​ខ្លួន​បាន​ជា​សមត្ថកិច្ច​តាម​ដងផ្លូវ​មើលមិនឃើញ ឡាន​ដឹកឈេ​ឺ លាន់​គគ្រឹក គ​ក្រេង ពលរដ្ឋ​ដាក់​ការសង្ស័យថា ឬ​គេ​ត្រូវ​រូ​វ​គ្នា តាំងពី​ថ្នាក់​ក្រោម គ្រប់​ជំនាញ រហូតដល់ ថ្នាក់លើ​ហើយ មើលទៅ បានជា​គ្មាន អ្នក​បង្ក្រាប​អញ្ចឹង​។​

-​ជា​ចុងក្រោយ​ប្រជាពលរដ្ឋ​ទទូច សំណូមពរ ចំពោះ ឯកឧត្តម វ៉ា ថន អភិបាល នៃ​គណៈ​អភិបាល ខេត្ត​ក្រចេះ និង នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កង​យុទ្ធ​ពល​ខេមរភូមិន្ទ មេ​បញ្ជារ​ការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​ឯកឧត្តម ជា​ប្រធាន​គណកម្មាធិការ​បង្ក្រាប​បទល្មើស ធន់​ធាន់​ធម្មជាតិ ទូទាំង​ប្រទេស សូម​ឯកឧត្តម មេត្តា​ទប់ស្កាត់ និង​បង្ក្រាប បទល្មើស ធន់​ធាន​ធម្មជាតិ ដែល​កំពុង​កើតឡើង យ៉ាង​អាណាធិប្បតេយ្យ នៅក្នុង​ដែនដី​ស្រុក​ព្រែក​ប្រសព្វ និង​ស្រុក​សំបូរ ខេត្ត ក្រចេះ​កំពុង​រង​ការ ហិនហោច បើ​ពុំនោះ​ទេ ព្រៃឈេ​ី នៅ​តំបន់​ព្រៃ​ឡង់ និង​រង​ការវិនាស ហិនហោច​ពី​សំណាក់ មេ​ឈ្មួញ ទាំងនេះ ជាក់​ជា​ពុំខាន​៕

Leave a Reply

Your email address will not be published. Required fields are marked *