- សន្តិសុខ សង្គម

រថយន្ដ​ទេសចរណ៍​០១​គ្រឿង ដឹក​អ្នកដំណើរ​ឆ្លងខេត្ត ប្រមាណ​ជាង ៣០​នាក់ ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​!!!

(​ខេត្តស្ទឹងត្រែង​) កាលពី​ថ្ងៃ​ទី​២០ ខែ​កុម្ភ​: ឆ្នាំ​២០២២​មាន​ករណី​ឆាបឆេះ​រថយន្តក្រុង​ដឹក​អ្នកដំណើរ ប្រភពពី​អ្នកបើកបរ​រថយន្ត​បាន​ប្រាប់ឲ្យដឹង​ភ្លាមៗ​ដែរ​ថា ដើម​ហេតុ​នៃ​ការ​ឆាបឆេះ​នោះ បន្ទាប់ពី​ធ្វើ​ដំណើរ​កាត់​តាម​អូរ​ពងមាន់​ចូល​មក​ក្រុង​ស្ទឹងត្រែង ដល់​ចំណុចកើតហេតុ​ខាងលើ កំពុង​បើកប​រសុខៗ ស្រាប់តែ​កៀប​ហ្វ្រាំង​កង់​រថយន្ត​ទើប​បង្ក​ឱ្យ​ឆេះ​តែម្ដង​។ ខណ​:​កំពុង​ឆាបឆេះ​ពេល​នោះ​តៃកុង​រថយន្ត ក៏​បាន​បើកបរ​អែប​រថយន្ត​ចូល​ខាង​ដើម្បី​ឈប់ ឲ្យ​អ្នកជិះ​ក្នុង​ទាំង​ក្មេង​ចាស់ ប្រុស​ស្រី ឲ្យ​ពួកគាត់​នាំគ្នា​ចុះ​ពី​លើ​រថយន្ត ទើប​មិន​បណ្តាលឲ្យ​មាន​បង្ក​របួសស្នាម ដល់​បងប្អូន​អ្នកជិះ​ណា​ម្នាក់​ឡើយ ភ្លាមៗ​នោះ​បងប្អូន​ប្រជាពលរដ្ឋ រស់នៅ​ក្បែរ​កន្លែងកើតហេតុ​នោះ ក៏​បាន​ជួយ​យក​ទឹក​មក​ពន្លត់​ផង​ដែរ​ខណៈ​នោះ​។​

​សមត្ថកិច្ច​នគ​បាល​ជំនាញ​បង្ការ ពន្លត់អគ្គីភ័យ នៃ​ស្នងការដ្ឋាន​ខេត្ត​ស្ទឹងត្រែង បានឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ នេះ​ដែរ​ថា ក្រោយ​រថយន្ត​ទេសចរណ៍ ធ្វើដំណើរ​ឆ្លងកាត់​ខេត្ត​ស្ទឹងត្រែង ក៍​បាន​ជួប​ឧបទ្ទវហេតុ​ឆេះ​រថយន្ត​តែម្តង តែ​មិន​បណ្តាល​ឲ្យ​អ្នករួមដំណើ​រណា​ម្នាក់​រងរបួស​ឡើយ​។ ហើយ​ក្រុមនគរបាល​ជំនាញ​ពន្លត់អគ្គីភ័យ នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​ស្ទឹងត្រែង ក៏​បាន​ចេញ​រថយន្ត​ជួយ​បាញ់​ទឹក​ពន្លត់​បន្ថែម ទើប​ធ្វើឲ្យ​ភ្លើង​រលត់​ទាំងស្រុង​។ ចំណែក​ទ្រព្យសម្បត្តិ​អ្នកដំណើរ​ក៏​មិន​មាន​ខាតបង់​អ្វី​ដែរ គ្រាន់​តែ​ឆេះ​រថយន្ត​ខូចខាត​មួយចំនួន​ប៉ុណ្ណោះ​។​

​ចំណែក​បងប្អូន​អ្នកធ្វើដំណើរ​ក្នុង​រថយន្ត​មានឧ​ប​ត្ត​វហេតុ​នេះ បាន​ប្រាប់​ឲ្យ​អ្នកសារព័ត៌មាន​យើង​ឲ្យដឹង​ដែរថា ពួកគាត់​ភាគច្រើន​មកពី​ខេត្ត​ពោធិ៍សាត់ បាន​ជួល​រថយន្តក្រុង​នេះ ដើម្បី​នាំ​គ្នា​ជិះ​ដើរ​ទេសចរណ៍​កំសាន្ត ក៏​បាន​ឆ្លងខេត្ត​កាត់​តាម​ស្ទឹងត្រែង ក្នុង​គោលបំណង​ត្រឡប់​ទៅ​ខេត្តពោធិ៍សាត់​វិញ​។ ចៃដន្យ​រថយន្ត​បាន​កៀប​ហ្វ្រាំង​បណ្តាល​ឲ្យ​ឆេះ នៅ​ពាក់កណ្ដាល​ផ្លូវ​ទៅ​វិញ​មិន​ដល់ តែ​សំណាងល្អ​បាន​នៅក្នុង​ខេត្ត​ស្ទឹងត្រែង ងាយស្រួល​រក​ផ្ទះសំណាក់​គេង​មួយ​យប់ ជា​បណ្ដោះអាសន្ន​រង់ចាំ​ស្អែក​ទើប​រក​មធ្យោបាយ ធ្វើដំណើរ​ទៅ​ស្រុក​កំណើត​ជា​បន្ត​ទៀត​៕

Leave a Reply

Your email address will not be published. Required fields are marked *