- ព័ត៌មានជាតិ

លោក ឯម សុខុម ជា​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ស្ពឺ ដោយ​លោក ឈាង តុលា បាន​ចេញ​លិខិត​បេសកកម្ម​ឲ្យមក​បង្ក្រាប​បទល្មើស​ព្រៃឈើ បែរជា​មក​ដាក់​កូនចៅ​បង្កើត​កុងត្រូលជជុះ ប្រព្រឹត្ត​អំពើ​ពុករលួយ​?

​នៅ​ថ្ងៃ​សៅរ៍ ១០ រោច ខែ​មាឃ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ពុទ្ធ​សករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២២ លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​និង​លោក​វរសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​បាន​នាំយក​ថវិកា​ចំនួន​៣,០០០,០០០​រៀល (​បី​លាន​រៀល​) ទឹក​សុទ្ធ​ចំនួន​១០​កេស​ភេសជ្ជៈ​គោ​ជល់​ចំនួន​០៥​កេស​ដែល​ជា​របស់​ឯកឧត្តម​ឧត្ដមសេនីយ៍ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់​ដំ​ប ង​ទៅជូន​ដល់​ក្រុម​កីឡាបាល់ទះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ក្រុម​កីឡាបាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ។​

​ក្រោយ​ពេល​បញ្ចប់​ការប្រកួត ក្រុម​ទាំង​ពីរ​ទទួលបាន​លទ្ធ​ផល​ក្រុម​កីឡាបាល់ទះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឈ្នះ​ក្រុម​កីឡាបាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​៣-០​។​

​ក្នុងពេលនោះ​ដែរ ក្រុម​កីឡាបាល់ទះ​ទាំងពីរ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ឯកឧត្តម​ឧត្ដមសេនីយ៍ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ព្រមទាំង​ក្រុមការងា​រទាំ​អស់​សូម​ជួប​តែ​សុខភាព​ល្អ​និង​ជួបប្រទះ​តែ​នឹង​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ​អាយុ​វណ្ណៈ​សុខៈ​ពលៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

Leave a Reply

Your email address will not be published. Required fields are marked *