- ព័ត៌មានជាតិ

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អញ្ជើញ​ចូលរួម​បុណ្យសព លោកជំទាវ ច័ន្ទ ផល្លី​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​អញ្ជើញ​ចូលរួម​បុណ្យសព លោកជំទាវ ច័ន្ទ ផល្លី នា​រសៀល ថ្ងៃអាទិត្យ ១១​រោច ខែ​មាឃ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ ។​

​លោកជំទាវ ច័ន្ទ ផល្លី ត្រូវជា​ភរិយា​របស់​នាយ​ឧត្តមសេនីយ៍ ឈិន ច័ន្ទ​ពណ៌ អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ទទួល​មរណភាព​នៅ​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២២ វេលា​ម៉ោង ២៖០០​នាទី​យប់ ក្នុង​ជន្មាយុ​៧២​ឆ្នាំ ដោយ​រោគាពាធ ។​

​លោកជំទាវ​សង្គហ​បណ្ឌិត បាន​ចូលរួម​មរណទុក្ខ​ជាមួយ លោកស្រី ច័ន្ទ ចំរើន និង​សោកស្តាយ​ស្រណោះ អាឡោះអាល័យ​ស្ទើរ​រក​ទីបំផុត​គ្មាន ចំពោះ​មរណភាព​របស់ លោកជំទាវ ច័ន្ទ ផល្លី គឺជា​ការបាត់បង់​នូវ ម្ដាយ ម្តាយក្មេក ភរិយា និង​ជីដូន ប្រកប​ដោយ​ព្រហ្ម​វិហារធម៌​មួយរូប ដែល​បាន​ចិញ្ចឹម​បីបាច់​ថែរក្សា និង​អប់រំ​ទូន្មាន​កូនចៅ​ប្រកប​ដោយ​គន្លង​ធម៌ ។ ចំណែកឯ​សព​តម្កល់​ធ្វើបុណ្យ​តាម​ប្រៃ​ពៃ​ណី នៅ​គេហដ្ឋាន​សព ផ្ទះ​លេខ​៨៣ ផ្លូវ​១៦០ ភូមិ​៨​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ។

​លោក​ជំ​ទា​កិត្តិ​សង្គហ​បណ្ឌិត ក៏​បាន​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់ លោកជំទាវ ច័ន្ទ ផល្លី បាន​យោន​យក កំណើត​ក្នុងឋាន​សុគតិភព​គ្រប់ៗ​ជាតិ​កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕​

Leave a Reply

Your email address will not be published. Required fields are marked *