- ព័ត៌មានជាតិ

​សម្ដេច​ក្រឡាហោម ស ខេង អនុញ្ញាឱ្យ​អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា របស់​អង្គការសហប្រជាជាតិ ជួបពិភាក្សា​ការងារ តាម​ប្រព័ន្ធ​វីដេអូ​សន្និសីទ​

​នា​រសៀល​ថ្ងៃ​អង្គារ ទី​១៥ ខែ​មីនា ឆ្នាំ​២០២២ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានអនុញ្ញាត​ឱ្យ លោក​សាស្ត្រាចារ្យ វិ​ទិត មុន​តា​ប៊​ន (Mr. Vitit Muntarbhorn) អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា របស់​អង្គការសហប្រជាជាតិ និង​សហការី ជួបពិភាក្សា​ការងារ តាម​ប្រព័ន្ធ​វីដេអូ​សន្និសីទ​។​

​ក្នុង​ជំនួប​ពិភាក្សា​ការងារ​នេះ លោក​សាស្ត្រាចារ្យ វិ​ទិត មុន​តា​ប៊​ន បាន​លើកឡើង​នូវ​ចំណុច​ធំ​សំខាន់ៗ​ចំនួន​០៥ ដែល​រួមមាន ៖ ទី​១-​ពាក់ព័ន្ធ​វិវាទ​ការងារ​, ទី​២-​អំពី​កិច្ចដំណើរការ​ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រើសរើស ឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២,​ទី​៣-​ករណី​មួយ​ចំនួន​ពាក់ព័ន្ធ​ទៅនឹង​អំពើ​ឃាតកម្ម និង​ការបាត់​ខ្លួន​របស់​បុគ្គល​មួយចំនួន​, ទី​៤-​ពាក់ព័ន្ធ​ទៅនឹង​ស្ថានភាព​នៃ​ពន្ធនាគារ​នៅ​កម្ពុជា និង​ទី​៥-​ពាក់ព័ន្ធ​ទៅនឹង​ជនភៀសខ្លួន​ចូលមក​កម្ពុជា​។​

​នា​ឱកាស​នោះ ចំពោះ​បញ្ហា​ទី​១ លោក​សាស្ត្រាចារ្យ វិ​ទិត មុន​តា​ប៊​ន បាន​ជម្រាបជូន​សម្តេច​ក្រឡាហោម ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​វិវាទ​ការងារ​រវាង ក្រុមហ៊ុន​ណាហ្គា​វើល​ដ៍ និង​អតីត​បុគ្គលិក​របស់​ក្រុមហ៊ុន ជាមួយគ្នា​នោះ​សម្ដេច​ក្រឡាហោម ស ខេង បាន​ជម្រាបជូន​ថា សម្ដេច តែងតែ​អំពាវនាវ និង​ជំរុញ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ឱ្យ​ប្រកាន់យក​ការចរចា ដើម្បី​ឈាន​ទៅរក​ដំណោះស្រាយ​មួយ​សមស្រប តាមរយៈ​ការសម្របសម្រួល​ដោយ​ពី​ភាគី​ពាក់ព័ន្ធ​។ សម្ដេច​ក្រឡាហោម ក៏​បាន​ជម្រាប​ជូន​បន្ថែមថា មកដល់ពេលនេះ អ្នក​ដែល​ត្រូវបាន​ឃាត់ខ្លួន​មួយចំនួន ក៏​ត្រូវបាន​ដោះលែង​ឱ្យ​នៅក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ដើម្បី​ស្វែងរក​នូវ​ដំណោះស្រាយ​ការចរចា​រវាង​ភាគី​ពាក់ព័ន្ធ ក្រោម​ការសម្របសម្រួល​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ហើយ​សម្ដេច​ក្រឡាហោម ក៏​បាន​លើកទឹកចិត្ត និង​ជំរុញ​ឱ្យ​បន្ដ​ប្រកាន់យក​វិធានការ​ចរចា​នេះ ដើម្បី​ធ្វើ​យ៉ាងណា​ឈាន​ទៅ​រក​ដំណោះស្រាយ និង​បញ្ចប់​បញ្ហា​នេះ​ឱ្យបាន​កាន់តែ​ឆាប់ និង​កាន់តែ​ប្រសើរឡើង​។ ដោយឡែក​ចំពោះ​បញ្ហា​ទី​២ ស្តី​ពី​កិច្ចដំណើរការ​ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ឃុំ​-​សង្កាត់ នៅ​ឆ្នាំ​២០២២ សម្ដេច​ក្រឡាហោម ក៏​បាន​ជម្រាបជូន លោក​សាស្ត្រាចារ្យ ថា នៅក្នុង​ឆ្នាំ​២០២២​នេះ កម្ពុជា​នឹង​រៀបចំ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ ដែល​នេះ​ជា​ការអនុវត្ត​ស្រប​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយក៏​ជា​ការប្ដេជ្ញា​ចិត្ត​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​ខិតខំ​អនុវត្ត​នូវ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ក្នុង​ការផ្ទេរសិទ្ធិ​អំណាច និង​ធនធាន​ទៅដល់​ថ្នាក់ក្រោម​ជាតិ​ផង​ដែរ​។​

​បន្ថែម​ពី​នេះ​ទៀត សម្ដេច​ក្រឡាហោម បាន​ជម្រាប​ជូន​បន្ដ​ថា ក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ឃុំ​-​សង្កាត់ ឆ្នាំ​២០២២​នេះ ក៏​មាន​គណបក្សនយោបាយ​ចំនួន ១៧ ចូលរួម​នៅក្នុង​ការបោះឆ្នោត​នៅពេល​ខាងមុខ​នេះ ដែល សម្តេច បានបញ្ជាក់​ថា សម្តេច​តែងតែ​លើកឡើង​នៅក្នុង​វេទិកា​នានា ព្រមទាំង​ចេញ​សេចក្ដីណែនាំ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​អាជ្ញាធរ​នៅ​ថ្នាក់ក្រោម​ជាតិ​ជួយ​សម្រួល​ដល់​ការធ្វើសកម្មភាព​នានា​របស់​គណបក្ស​នយោបាយ​នៅតាម​មូលដ្ឋាន​។

​បញ្ហា​ទី​៣- ពាក់ព័ន្ធ​ទៅនឹង​ការ​បាត់​ខ្លួន និង​ករណី​ឃាតកម្ម​មួយចំនួន ដែល​បាន​កើតឡើង​នា​ពេលកន្លងមក សម្តេច​ក្រឡាហោម ស ខេង ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ករណីខ្លះ​បាន​និង​កំពុង​ស្ថិត​នៅក្រោម​សមត្ថកិច្ច​របស់​ស្ថាប័ន​តុលាការ ចំពោះ​ករណី​ខ្លះទៀត​អាជ្ញា​ធរមាន​សមត្ថកិច្ច ក៏​បាន​និង​កំពុង​បន្ត​នីតិវិធី​ស្រាវជ្រាវ រី​ឯ​ករណី​មួយ​ចំនួន​ទៀត​កំពុង​ត្រូវបាន​ស្ថាប័ន​តុលាការ​ធ្វើការ​សម្រេច​រួច​រាល់​ហើយ​ដែរ​។​

​ចំពោះ​បញ្ហា​ទី​៤- ពាក់ព័ន្ធ​ស្ថានភាព​អ្នក​ជាប់​ពន្ធនាគារ សម្តេច​ក្រឡាហោម ស ខេង បានឱ្យ​ដឹង​ផង​ដែរ​ថា ចំនួន​អ្នក​ជាប់​ឃុំ​នៅ​កម្ពុជា មាន​ប្រមាណ​ជាង​៣​ម៉ឺន​នាក់ ក្នុង​នោះ​ជាង​៥០%​ជា​អ្នក​ត្រូវបាន​ជាប់ឃុំ ដោយសារតែ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ។ សម្រាប់​បញ្ហា​ប្រឈម​នៅក្នុង​ពន្ធនាគារ ដែល​កំពុង​មាន​ភាព​ចង្អៀត​ណែន​នេះដែរ ក្រសួង​មហាផ្ទៃ​បាន​យកចិត្តទុកដាក់ ខិតខំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម និង​កំពុងតែ​គិតគូរ លើកលែង​ការឃុំ​ឃាង​រង់ចាំ​នីតិវិធីតុលាការ ចំពោះ​បទល្មើស​ស្រាលៗ​មួយចំនួន ដើម្បី​សម្រាល​បន្ទុក​ដល់​បញ្ហា​ចង្អៀត​ណែន​នេះ​។​

​ដោយឡែក បញ្ហា​ទី​៥​ពាក់ព័ន្ធ​ទៅនឹង​ជនភៀសខ្លួន សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រួសួង​មហាផ្ទៃ បាន​បញ្ជាក់​ឱ្យដឹង​ដែរ​ថា ក្នុងនាម​ប្រទេស​កម្ពុជា ជា​ប្រទេស​ហត្ថលេខី​នៃ​អនុសញ្ញា​ជនភៀសខ្លួន​ឆ្នាំ​១៩៥១ កម្ពុជា​បាន​អនុវត្ត យ៉ាង​ខ្ជាប់ខ្ជួន​នូវ​រាល់​កាតព្វកិច្ច​របស់​ខ្លួន ដោយ​បាន​សហការ​ជាមួយ​អង្គការ UNHCR ក្នុង​ការជួយ​សម្របសម្រួល​ដល់​កិច្ចការ​នេះ​ផង​ដែរ រួម​ទាំង​ជនភៀសខ្លួន​ដទៃទៀត ដែល​កំពុង​មាន​វត្តមាន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុង​ជំនួប​ពិភាក្សា​ដ៏​មាន​សារៈសំខាន់​នោះ លោក​សាស្ត្រាចារ្យ វិ​ទិត មុន​តា​ប៊​ន (Mr. Vitit Muntarbhorn) អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា របស់​អង្គការសហប្រជាជាតិ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ នូវ​កិច្ច​ពិភាក្សា​ប្រកប​ដោយ​ន័យ​ស្ថាបនា និង​ការយោគយល់​គ្នា​ទៅវិញទៅមក​។ ជាមួយគ្នានេះ សម្តេច​ក្រឡ​ហោម ស ខេង ក៏​បាន​ជម្រាបជូន លោក​សាស្ត្រាចារ្យ វិ​ទិត មុន​តា​ប៊​ន ថា សម្តេច ក៏​បាន​ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការជួប​ពិភាក្សា​ការងារ​ជាមួយ​

Leave a Reply

Your email address will not be published. Required fields are marked *