- ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការរង​នៃ​កង​យុទ្ធ​ពល​ខេ​មរះ​ភូមិ​ន និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​អញ្ជើញ​ជា អធិបតេយ្យ​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សំ​ម្ភោ​ទ​នៃ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​សមិទ្ធផល ក្នុង​សាលា​នាយទាហាន​សកម្ម

(​កំពង់ស្ពឺ​)៖ ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ក្នុងឱកាស​អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ សមិទ្ធផល​នានា​ក្នុង​សាលា​នាយទាហាន​សកម្ម ខេត្ត​កំពង់ស្ពឺ បាន​លើកឡើង​ថា អាជីព​ជា​យោធិន ជា​អាជីព​ដ៏​ថ្លៃថ្នូរ និង​ជា​អាជីព​ដែល​មាន​ការបូជា​លះបង់​ខ្ពស់បំផុត សម្រាប់​បុព្វហេតុ​ជាតិ មាតុភូមិ ជា​ពិសេស​ការពារ​បូរណភាព​ទឹកដី និង​សុខសន្តិភាព​ជូន​ប្រជាជន​យើង​។​

​ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​ទៀត​ថា សាលា​ជា​មជ្ឈមណ្ឌល​សំខាន់​ណាស់ ក្នុង​ការបណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស ជាពិសេស​សាលា​នាយទាហាន​តែម្តង ដើម្បី​កសាង​កម្លាំង​នាយទាហាន​ប្រកបដោយ​គុណភាព និង​សមត្ថភាព​ជាក់ស្តែង​អាច​ធ្វើការ​បាន​ច្បាស់លាស់ ដែល​ជា​ឆ្អឹងខ្នង​នៃ​កងទ័ព​។ ការគិតគូរ​អំពី​ការពង្រឹង​សាលា​ហ្វឹកហ្វឺន ត្រូវផ្តោត​ទាំង​លើ​ការងារ​អភិវឌ្ឍ និង​ការងារ​អភិរក្ស​។​

​ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា​ការងារ​អភិវឌ្ឍ​សំដៅ​ដល់​ការធ្វើ​ទំនើបកម្ម​ទាំង​ផ្នែក​រឹង និង​ផ្នែក​ទន់ ដែល​រួម​មាន​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ការកែសម្រួល​ប្រព័ន្ធ​ការងារ​គ្រប់គ្រង និង​កម្មវិធីសិក្សា និង​ការបំពាក់​សម្ភារ ជាដើម​។ រីឯ​ការងារ​អភិរក្ស​វិញ សំដៅ​ដល់​ការរក្សា​ឲ្យបាន​ដាច់ខាត​នូវ​ស្មារតីឆ​ន្ទៈ​ស្មោះត្រង់​ដាច់ខាត ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ គោរព​រដ្ឋធម្មនុញ្ញ និង​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ក៏​ដូចជា​ការធានា​ឲ្យបាន​នូវ​និមិត្តរូ​បរួម និង​សមិទ្ធផល​ផ្ទាល់​របស់​ខ្លួន​យើង ដែល​ផ្សារភ្ជាប់​ទៅ​នឹង​អត្តសញ្ញាណ​ជាតិខ្មែរ ទោះបី​ពេលខ្លះ យើង​ត្រូវ​រៀនសូត្រ និង​ដកស្រង់​ច្នៃប្រឌិត​យោង តាម​បទពិសោធន៍​អន្តរជាតិ​ក៏​ដោយ​។​

​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ក៏​បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្នាដៃ និង​លទ្ធផល​ការងារ​គួរ​ទី​មោទនៈ ដែល​សាលា​នាយទាហាន​សកម្ម​សម្រេច​បាន​លើ​ការបំពេញ​ភារកិច្ច​ស្នូល បណ្តុះបណ្តាល​នាយទាហាន ថ្នាក់រិញ្ញាបត្រ​យោធា ដែល​ជា​ធនធាន​មេដឹកនាំ​ថ្នាក់​បញ្ជាការ​សម្រាប់​បម្រើ​ការងារ​នៅតាម​បណ្តា​ស្ថាប័ន​-​កងឯកភាព​នានា​ទូ​ទាំង​កងទ័ព​។ អតីត​និស្សិត ដែល​បាន​សិក្សា​នៅ​ទីនេះ បាន​ចេញ​ទៅ​បម្រើ​ការងារ​នៅតាម​កងឯកភាព ដោយ​សម្រេច​បាន​ស្នាដៃ​ល្អប្រសើរ និង​ទទួលបាន​តួនាទី​សំខាន់ៗ​ជាច្រើន​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​កងយោធពល​ខេមរភូមិន្ទ ពីព្រោះ​ពួកគាត់​មាន​មូលដ្ឋាន​ចំណេះដឹង និង​ជំនាញ​ច្បាស់លាស់ ហើយ​អាច​ដឹកនាំ និង​ចែករំលែក​ប្រក​ដោយ​វិជ្ជាជីវៈ​។​

​លោក​ថា ទាំងនេះ​គឺ​បាន​ឆ្លុះបញ្ចាំង​អំពី​គុណភាព​អប់រំ និង​លទ្ធផល​ផ្លែផ្កា​នៃ​ការខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ យោធា​ចារ្យ ព្រមទាំង​បុគ្គលិក​ទាំងអស់​របស់​សាលា ក្នុង​បុព្វហេតុ​កសាង​នូវ​ធនធានមនុស្ស ដ៏​សំខាន់​ក្នុង​ជួរ​កងទ័ព​ជាតិ​។ បេស​សកម្ម​ដ៏​ធំ​របស់​សាលា គឺ​ការកសាង​ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព ឆន្ទៈ និង​ការទទួលខុសត្រូវ​ក្នុងនាម​ជា​នាយទាហាន​មេបញ្ជាការ​។​

​បន្ថែម​ពី​នេះ លោក​ក៏​បាន​ចូលរួម​អបអរសាទរ​ការសម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​សមិទ្ធផ​ល​ធំៗ​ជាច្រើន នៅក្នុង​សាលា​នាយទាហាន​សកម្ម ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រម​ជាមួយនឹង​ថ្នាក់ដឹកនាំ​ក្រសួង​-​ស្ថាប័ន​យោធា ស៊ីវិល និង​សប្បុរសជន ក៏ដូចជា​ការចូលរួម​ចំណែក​ផ្ទាល់​របស់​អង្គភាព បុគ្គលិក សាស្ត្រាចារ្យ យោធា​ចារ្យ អតីត​និស្សិត និង​និស្សិត​កំពុង​សិក្សា រួម​មាន​ជាអាទិ៍​៖ អគារ​ទីចាត់ការ​, អគារ​ស្នាក់នៅ​, អគារ​ថ្នាក់រៀន​, អាហា​រដ្ឋា​ន​, អគា​រហាត់​សាច់ដុំ​, ផ្លូវ​ចាក់​កៅស៊ូ និង​ទីលាន​ចាក់​កៅស៊ូ​។ សមិទ្ធផល​រីកចម្រើន​រួម​របស់​សាលា​នាពេលនេះ គឺ​កើតឡើង​ពី​ការខិតខំ​ប្រឹងប្រែង​រួបរួម​គ្នា​កសាង​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ហើយ​ក៏​នឹង​បន្ត​កសាង​ទៅមុខ​ទៀត​ឲ្យ​កាន់តែ​ល្អ និង​ទំនើប​។​

​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ក៏​បាន​គោរព​ថ្លែងអំណរគុណ និង​កតញ្ញូតា​ចំពោះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដោយ​ជានិច្ច​ជា​កាល​លោក​ទាំង​ពីរ តែង​បាន​យកចិត្តទុកដាក់ និង​គិតគូរ​អំពី​សុខទុក្ខ របស់​យោធិន និង​គ្រួសារ​យោធិន​នៅ​គ្រប់​បណ្តា​កង​ឯកភាព​នៃ​កងយោធពល​ខេមរភូមិន្ទ ហើយ​តែង​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​គ្រប់បែបយ៉ាង​ទាំង​ផ្នែក​ស្មារតី ថវិកា និង​សម្ភារ ដើម្បី​ជួយ​សម្រួល​ដល់​ការបំពេញ​ការងារ​ប្រចាំថ្ងៃ ការហ្វឹកហ្វឺន​រៀនសូត្រ ការបំពាក់​សម្ភារ​បរិក្ខារ​ផ្សេងៗ ការលើក​ស្ទួយ​ជីវភាព​សុខមាលភាព​កងទ័ព និង​គ្រួសារ​កងទ័ព​តាមរយៈ​ការកសាង​ជំរុំ​ជម្រក​ស្នាក់នៅ និង​ការដោះស្រាយ​ប្រាក់​ហូប​ប្រចាំថ្ងៃ ជាដើម រហូត​យោធិន​យើង ប្រសិទ្ធ​នាម​ថា​ជា «​អគ្គ​ភស្តុភារ​ជាន់ខ្ពស់​» ដែល​តែងតែ​យកចិត្តទុកដាក់​គិត​សព្វ​គិត​គ្រប់ ដោយសារ​ខ្លួន សម្តេច​ទាំង​ពីរ ផ្ទាល់ ក៏​ជា​ធ្លាប់​យោធិន​ដែល​ឆ្លងកាត់​ការលំបាក​សព្វបែបយ៉ាង​នៅក្នុង​ភ្នក់ភ្លើងសង្គ្រាម​៕​

Leave a Reply

Your email address will not be published. Required fields are marked *