- ព័ត៌មានជាតិ

អភិបាលខេត្ត​ស្វាយរៀង អញ្ជើ​ញ​ចូលរួម​ក្នុង​ពិធី​ចែក​អង្ករ​ជំនួយ​សង្គ្រោះ​បន្ទាន់​ជូន​ដល់​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូវី​ដ​-១៩ ចំនួន ១០០​គ្រួសារ នៅ​ក្រុង​បាវិត​

នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៩ ខែ​មីនា ឆ្នាំ​២០២២​នេះ ឯកឧត្ដម ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជេី​ញ​ចូលរួម​ក្នុង​ពិធី​ចែក​អង្ករ​ជំនួយ​សង្គ្រោះ​បន្ទាន់​ជូន​ដល់​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូវី​ដ​-១៩ ចំនួន ១០០​គ្រួសារ នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ក្រោម​អធិបតីភាព លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់​ទំ​ន​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​នៅ​ខេត្ត​ស្វាយរៀង​។

​ក្នុង​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្ដម លោក​ជំទាវ​អ្នក​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ស្វាយរៀង ឯកឧត្តម លោកជំទាវ លោក លោកស្រី​ជា​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​នៅ​ក្រុង​បាវិត ឯកឧត្ដម​អភិបាលរង​ខេត្ត ក្រុមប្រឹក្សា​ក្រុង គណៈ​អភិបាលក្រុង ចៅសង្កាត់ និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​អញ្ជើញ​មក​ទទួល​អំណោយ​នៅថ្ងៃនេះ​។

​ថ្លែង​ក្នុង​ឱកាស​នោះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​សម្តេច​ទាំង​ទ្វេរ​តែងតែ​មាន​មនោសញ្ចេតនា​ស្រលាញ់​រាប់អាន និង​រួមសុខ​រួមទុក្ខ​ជាមួយ​បងប្អូន​ជនរួមជាតិ​ទាំងអស់​នៅ​គ្រប់​ទីកន្លែង ទូទាំង​ប្រទេស​កម្ពុជា​ដោយ​មិន​ទុក្ខឲ្យ​អ្នកណា ស្លាប់​ដោយសារ​អត់​អាហារ​នោះទេ​។

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត បាន​ថ្លែងអំណរគុណ​ដល់​បណ្តា​ប្រទេស​ម្ចាស់​ជំនួយ រួមមាន ជប៉ុន ចិន និង​កូរ៉េ ដែល​បាន​ផ្តល់​ជំនួយ​ជា​ស្បៀង តាមរយៈ កិច្ចព្រមព្រៀង​អាស៊ាន​បូក​បី​ស្តី​ពី​ការត្រៀម​បម្រុង​អង្ករ​សង្គ្រោះបន្ទាន់​។ ក្នុងនោះ​លេខាធិការដ្ឋាន​ស្បៀង​ម្រុង​សង្គ្រោះបន្ទាន់​អាស៊ាន​បូក​៣ បាន​ឯកភាព​លើ​សំណើ​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​មាន​សាធារណៈរដ្ឋ កូរ៉េ​ជា​ម្ចាស់ជំនួយ បាន​ផ្គត់ផ្គង់​អង្ករ​ចំនួន ៣០០​តោន ដល់​កម្ពុជា និង​មាន​ការឯកភាព​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ជាគោលការណ៍​លើ ការចែក​អង្ករ​ទាំងនេះ ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ៧.៥០០​គ្រួសារ ក្នុង​ខេត្ត​ចំនួន​៧ ខេត្ត គឺ ត្បូងឃ្មុំ​ចំនួន ១.០០០​គ្រួសារ បាត់ដំបង​ចំនូ​ន ១.០០០​គ្រួសារ បន្ទាយ មានជ័យ​ចំនួន ១.៥០០​គ្រួសារ ឧត្តរមានជ័យ​ចំនួន ១.០០០​គ្រួសារ សៀមរាប​ចំនួន ១.០០០ គ្រួសារ និង​ខេត្ត​កំពង់ចាម ចំនួន ១.០០០​គ្រួសារ និង​ខេត្ត​ស្វាយរៀង​ចំនួន ១.០០០​គ្រួសារ ក្នុងនោះ​ក៏​ត្រូវបាន​បែងចែក​ទៅតាម​បណ្តា​ក្រុង​ស្រុក ទៅតាម​កាលវិភាគ​ផងដែរ​។​

​លោកជំទាវ​ក៏បាន​ក្រឿន​រំលឹក​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចេះ​ថែទាំ​សុខភាព ដោយ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិធានការណ៍ ៣​កុំ ៣​ការពារ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ដ៏​កាច​សាហាវ​ដែល​កំពុង​យាយី​អាយុជីវិត​មនុស្ស នៅ​ទូទាំង​ពិភពលោក និង​រៀន​រស់នៅ និង​ធ្វើការ​តាម​គន្លង​ថ្មី និង​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​។​

​អំណោយ​ដែល​បាន​ផ្តល់ជូន​ប្រជាពលរដ្ឋ ១០០​គ្រួសារ នាពេលនេះ ក្នុង​មួយ​គ្រួសារ ទទួលបាន​អង្ករ ១​បាវ ៤០​គីឡូក្រាម ម៉ាស ១​ប្រអប់ និង​ថវិកា ៥​ម៉ឺន​រៀល​៕

​ប្រភព​៖ រដ្ឋបាល​ខេត្ត​ស្វាយរៀង​

Leave a Reply

Your email address will not be published. Required fields are marked *