- ព័ត៌មានជាតិ

លោកជំទាវ​កត្តិ​សង្គហ​បណ្ឌឹត​ម៉ែន សំអន ឧបនា​យ​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​ទំនាក់ទំនង​រដ្ឋសភា​-​ព្រឹទ្ធសភា​នឹង​អធិការកិច្ច បាន​អញ្ជើញ​ចូល​ទៅ​ថ្វាយបង្គំ​ព្រះ​មហាថេរ​បញ្ញា​នោ សំ បុណ្យ​សាន្ត ដែល​បាន​សុគត កាលពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ​ឆ្នាំ​២០២០ កន្លងទៅ​

​កំពង់ឆ្នាំង​ ៖ ​នៅ​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០២២ ឯកឧត្ដម ស៊ុន សុ​វណ្ណា​រឹទ្ធិ អភិបាល​នៃ​គណ​:​អភិបាល ខេត្ត​កំពង់​ឆ្នាំ​និង​លោកជំទាវ​បាន​អញ្ជើញ​ចូលរួម​ជាមួយ​លោកជំទាវ កែ ច័ន្ទ​មុនី អ្នកតំណាងរាស្ត្រ​មណ្ឌល ខេត្ត​កំពង់ឆ្នាំង បាន​អមដំណើរ​លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច អញ្ជើញ​ថ្វាយបង្គំ ព្រះ​សព ព្រះ​មហាថេរ​បញ្ញាន​ន្ទោ សំ បុណ្យ​សាន្ដ ដែល​បាន​សុគត​កាលពី ថ្ងៃ​សៅរ៍ ០៩​កើត ខែ​ជេស្ឋ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង ៤:៣៨​នាទី​ល្ងាច ដោយ​ជរាពាធ ក្នុង​ព្រះជន្ម ៩៥ ព្រះវស្សា​។

​បច្ចុប្បន្ន​ព្រះ​សព​តម្កល់​ទុក​សម្រាប់​ពុទ្ធសាសនិក​ចូល​ថ្វាយបង្គំ សុំ​សេចក្តីសុខ សេចក្តីចម្រើន នៅ​វត្ត​វា​រី​ផា​សុខា​រាម​។​

​បន្ទាប់មក​លោក​ជំទាវ​បាន​អញ្ជើញ​ប្រគេន​ចង្ហាន់ និង​ទេយ្យទាន​ជូន​ដល់​ព្រះ​មុនី​សីល​វង្សា ខុន ឆុន ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស ទីប្រឹក្សា​ផ្ទាល់ សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះចៅអធិការ​វត្ត​វា​រី​ផា​សុខា​រាម វត្ដ​ទឹក​ជុំ ស្ថិតនៅ​ឃុំ​អភិវឌ្ឍ ស្រុក​ទឹកផុស ខេត្ត​កំពង់​ឆ្នាំ​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​បួងសួង​ថ្វាយព្រះពរ​ជ័យ​ថ្វាយ​ព្រះមហាក្សត្រ ព្រះមហាក្សត្រី ជា​សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត មុនិនាថ សីហនុ និង ប្រគេន​ពរ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង ជូនពរ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំង​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស សូមឲ្យ​ជួប​សេចក្តីសុខ សន្តិភាព និង​សេចក្តីចម្រើន​គ្រប់ៗ​គ្នា ជាពិសេស សូមឲ្យ​ប្រទេសជាតិ​រួចផុត​ពី​ជម្ងឺ​កូ​វីដ​-១៩ ចៀសផុត​ពី​គ្រោះរាំងស្ងួត និង​សម្បូរ​ណ៍ស​ប្បាយ​ជានិច្ច​និរន្ត៍ត​រៀង​ទៅ​៕​

Leave a Reply

Your email address will not be published. Required fields are marked *