- ព័ត៌មានជាតិ

​ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​កណ្តាល បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ យុវជន យុវនារី និង​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ប្រកាស​បញ្ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ល្វាឯម ខេត្ត​កណ្តាល​

​នា​ព្រឹក​ថ្ងៃ​សៅរ៍ ២​រោច ខែ​ផល្គុន ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កណ្តាល បាន​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ យុវជន យុវនារី និង​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ល្វាឯម ដែល​ត្រូវ​ប្រកាស​បញ្ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រកាស​កែសម្រួល​ភារកិច្ច និង​តែងតាំង​មន្ត្រី​ក្រុមការងារ​ចលនា​យុវជន​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​ល្វាឯម ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កណ្តាល ស្ថិតនៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ល្វាឯម ខេត្ត​កណ្តាល​។​

​ក្នុង​ពិធី​បញ្ចូល​សមាជិក​ថ្មី​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ល្វាឯម​នេះដែរ ក៏​មាន​ការអញ្ជើញ​ចូលរួម ពី​ឯកឧត្តម លោកជំទាវ អនុប្រធាន ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កណ្តាល ឯកឧត្តម លោកជំទាវ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្រុង ស្រុក លោក លោកស្រី ក្រុមការងារ​ចលនា​យុវជន​របស់​ថ្នាក់កណ្តាល​ចុះជួយ​ឃុំ គណៈអចិន្ត្រៃយ៍​គណបក្ស​ស្រុក​ល្វាឯម ប្រធាន​គណៈកម្មាធិការ​គណបក្ស​ឃុំ និង​សមាជិក​បញ្ចូល​ថ្មី សរុប​ចំនួន​៨៥៣​នាក់​៕​

Leave a Reply

Your email address will not be published. Required fields are marked *