- ព័ត៌មានជាតិ, សន្តិសុខ សង្គម

រថយន្ត​ដឹក​កម្មក​រោងចក្រ​ក្រឡាប់​ប៉ះគ្នា​ជាមួយ​រថយន្ត​ធុន​តូច​ក្រឡាប់​ផ្ងាជើង​បណ្តាលអោយ​រងរបួស​៥០​នាក់​

​កំពង់ឆ្នាំង : រថយន្ត​ដឹក​កម្មករ​មួយ​គ្រឿង​ប៉ះគ្នា​ជាមួយ​រថយន្ត​ធន់​តូច ក្រឡាប់​ផ្ងារជើង​បណ្ដាលឲ្យ​កម្មករ​ប្រមា​ណ​ជា ៥០ នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​មួយ បាន​កើតឡើង​នៅ​វេលា​ម៉ោង ៧​និង​២០​នាទី​យប់​ថ្ងៃទី ២៤ ខែ​មីនា​ឆ្នាំ ២០២២​ម្សិលមិញ នៅតាម​បណ្ដោយ​ផ្លូវ​កៅស៊ូ​មួយកន្លែង នៅ​ចំណុច​ព្រៃ​ឆ្មា​.​ក្នុង​ភូមិ​រលាំង​.​ឃុំ​ត្បែងខ្ពស់​.​ស្រុក​សាមគ្គី​មានជ័យ ខណៈ​ដែល​រថយន្ត​ដឹក​កម្មករ​បាន​បុក​រះ​ជាមួយនឹង​រថយន្ត​ធុន​តូច​បើកបរ​បញ្ច្រាស់ទិស​គ្នា ក្នុងស្ថានភាព​ស្រវឹង ។​

​អធិការ​នគ​បាល​ស្រុក​សាមគ្គី​មានជ័យ​លោក​វ​រះ​សេនីយ៍​ឯក​.​សេង​ចិន្តា​.​នគរបាល​ស្រុក​សាមគ្គី​មានជ័យ បានអោយដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ បណ្ដាលមកពី​រថយន្ត​ធន់​តូច​ស្រវឹង​បើកប​របុក​ជាមួយនឹង​រថយន្ត ធន់​ធំ​ដឹក​កម្មក​បើកបរ​បញ្ច្រាស់ទិស​គ្នា​គិច​ធ្លាក់​ផ្លូវ​ក្រឡាប់​ផ្ងាជើង ។​

​អធិការនគរបាល​ស្រុក​សាម​គី្គ​មានជ័យ​បាន​បញ្ជាក់ថា​មុនពេល​កើតហេតុ​មាន​រថយន្ត​ដឹក​កម្មករ​មួយ​គ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 3A ១៤២២ បើកបរ​ដោយ​បុរស​ឈ្មោះ​.​យ​ន​ភាវ​.​អាយុ ២៧ ឆ្នាំ​រស់នៅ​.​ភូមិ​ក្រាំង​បេង ឃុំ​ពាម​.​ស្រុក​សាមគ្គី​មានជ័យ .​ក្នុង​ដំណើរ​ពី​កើត​ទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ ក៏​បាន​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហុងដា ស៊ី​វិត ពណ៌​ស​គ្មាន​ស្លាក​លេខ​បើកបរ​ដោយ​ឈ្មោះ​.​រិន​.​អាយុ ៥០​ឆ្នាំ​រស់នៅ​ភូមិ​ត្រពាំងថ្ម​.​ឃុំ​ស្វាយ​.​ស្រុក​សាមគ្គី​មានជ័យ​.​ក្នុងស្ថានភាព​ស្រវឹង បណ្ដាលឲ្យ​រថយន្ត​ដឹកក​ម្មករ​ក្រឡាប់​ផ្ងារជើង​ឡើង​លើ និង​បាន​បណ្ដាលឲ្យ​កម្មករ​ចំនួ​ន ៥៧ នាក់​បាន​រងរបួស​ក្នុងនោះ ៨ នាក់​រងរបួស​ធ្ងន់​អ្នករងរបួស​ទាំងអស់ ត្រូវបាន​ដឹក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ស្អែក​ស្រុក​កំពង់ត្រឡាច ។ ដោយឡែក​អ្នករងរបួស​ធ្ងន់​ខ្លះ បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្រុង​ភ្នំពេញ និង​មន្ទីរពេទ្យ​ខេត្ត​កំពង់ឆ្នាំង ។​

​លោក​អធិការ​នគ​បាល​ស្រុក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ក្រោយពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​បាន​រត់គេច​ខ្លួន​បាត់​ចំណែក​អ្នកបើកបរ​រថយន្ត honda civic ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ព្រោះតែ​ការបើកបរ​ក្នុងស្ថានភាព​ស្រវឹង​បង្កឲ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ដោយ​ឡែក​រថយន្ត​ត្រូវបាន​យក​ទៅ​រក្សាទុក​នៅ​អធិការនគរបាល​ស្រុក​សាមគ្គី​មានជ័យ​ដើម្បី​រង់ចាំ​ការដោះស្រាយ​តាម​នីតិវិធី ៕​

Leave a Reply

Your email address will not be published. Required fields are marked *