- ព័ត៌មានជាតិ

សមត្ថកិច្ច​ជំនាញ​នៃមន្ទីរ​ប្រឆាំង​គ្រឿងញៀន​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន ៣ នាក់ រឹបអូស​គ្រឿងញៀន ជាង​១០០​គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ !!!

​រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​ឯកឧត្តម​សន្តិ​បណ្ឌិត​នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​និង​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់​របស់​ឯកឧត្តម​ឧត្តមសេនីយ៏ឯ​កឡឹក វណ្ណៈ​នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​។​

​កាលពី​ថ្ងៃ​ទី ២២ ខែ​មិនា​ឆ្នាំ ២០២២​វេលា​ម៉ោង ២០ និង ១៥ នាទី​សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​(​ក៏ ៩) ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​យិន បញ្ញា​រិទ្ធ​នាយករង​មន្ទីរ​លោក​វរសេនីយ៍​ឯ​កដុស​វណ្ណា សុ​វឌ្ឍនៈ នាយករង​មន្ទីរ​និង​លោក​វរសេនីយ៍ទោ​ឌុ​ក មករា​នាយក​ការិយាល័យ រួមសហការ​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ សម្របសម្រួល​ដោយ​លោក​សុិត វណ្ណៈ​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចុះ​ស្រាវជ្រាវ​និង​ឈាន​ទៅ​បង្ក្រាប​ការដឹកជញ្ជូន​រក្សាទុក​សារធាតុ​ញៀន​មាននៅ ០៣ ចំណុច​ផ្សេងគ្នា​ជា​បន្តរ​បន្ទាប់ ទី​១.​នៅ​ចំណុច​បណ្ដោយ​ផ្លូវជាតិ​លេខ ០៤ បង្គោលគីឡូម៉ែត្រ​លេខ ២៣​ទាល់​មុខ​រោងចក្រ CPF ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ទី ២ នៅ​ចំណុច​ផ្ទះ​លេខ ២០ ផ្លូវ​លេខ ១១ ភូមិ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ទី ៣ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ​ជាប់​(​ផ្ទះ​លេខ ១A២)​ផ្លូវលំ​លេខ ៥៩៨ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ ។

​លទ្ធផល​ ​ឃាត់ខ្លួន​ជនសង្ស័យ ០៣ នាក់​រួមមាន​÷
១.​ឈ្មោះ​Ly.YANG ភេទ​ប្រុស​ជនជាតិ​ចិន​( តៃវ៉ាន់​)​កើត​ឆ្នាំ ១៩៨៨ លិខិតឆ្លងដែន​(​គ្មាន​)
២.​ឈ្មោះ​JEN.HAOJUN​ភេទ​ប្រុស ជនជាតិ​ចិន​(​តៃវ៉ាន់​)​កើត​ឆ្នាំ​១៩៨៤​កាន់​លិខិតឆ្លងដែន​លេខ​(360271474)
៣.​ឈ្មោះ​CHEN POYEN ភេទ​ប្រុស​ជនជាតិ​ចិន​(​តៃវ៉ាន់​)​កើត​ឆ្នាំ​១៩៩៣​កាន់​លិខិតឆ្លងដែន​លេខ​(៣០៧៥២០៥៤១)
​ចាប់​បាន​វត្ថុតាង​រួមមាន​÷១.​កេតា​មីន​(ketamine)​ទម្ងន់​៩៩​គ​.​ក្រ​៦០២.០៣​ក្រាម​
២.​អិច​ស្តាសុ​ី​(MDMA)​ទម្ងន់​៧​គ​.​ក្រ​៣៧៩​ក្រាម​
៣.​មេតំ​ហ្វេ​តា​មីន​(WY)​ទម្ងន់​១៩០​ក្រាម​
៤.​នី​មេ​តា​ហ្សេ​ប៉ាម​(NImetazepam)​ទម្ងន់​៧.២​ក្រាម​
*​សារធាតុ​ញៀន​សរុប​១០៧​គ​.​ក​១៧៨.២៣​ក្រាម​
​បច្ចុប្បន្ន​ជនសង្ស័យ​ព្រមទាំង​វត្ថុតាង​ចាប់​យក​ខាងលើ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

 

Leave a Reply

Your email address will not be published. Required fields are marked *