- ព័ត៌មានជាតិ

ឯកឧត្តម​បណ្ឌិត ម៉ៅ ភិរុណ បាន​ថ្លែងអំណរគុណ​ដល់​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កណ្ដាល និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​កណ្ដាល ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​ជ័យជំនះ ភ្លូកទឹកភ្លូកដី នា​ពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​អាណត្តិ​ទី​៥ កាលពី​ថ្ងៃ​ទី​៥ ខែ​មិថុនា​កន្លង​ទៅ​ថ្មីៗ​នេះ

​ឯកឧត្តម​បណ្ឌិត ម៉ៅ ភិរុណ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត​កណ្តាល បាន​ធ្វើ​ការថ្លែងអំណរគុណ​ដល់​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កណ្ដាល និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​កណ្ដាល ក្នុងឱកាស​ឯកឧត្តម​អញ្ជើញ​ជា​អធិបតីភាព មី​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧១ ថ្ងៃ​បង្កើត​គណបក្ស​ប​ជា​ជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២២) នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កណ្ដាល នា​ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២២​។

​ឯកឧត្តម​បណ្ឌិត បន្តថា ដោយ​ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ប្រជាពលរដ្ឋ ក្នុង​ការដឹកនាំ​កន្លងមក ដោយ​ទូទាំង​ខេត្ត​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​សំឡេង​គាំទ្រ​ចំនួន ៤៨១.៧៤៤​សំឡេង ទទួលបាន​៧២៧​អាសនៈ ដែល​ធ្វើអោយ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​មុខតំណែង​ជា​មេឃុំ​/​ចៅសង្កាត់ ១២៧ លើ​១២៧​ទូទាំង​ខេត្ត​កណ្ដាល​។

​ឯកឧត្តម​បណ្ឌិត បន្ថែមថា ការទទួល​បាន​ប្រៀប​ខ្លាំង ប្រៀប​ឈ្នះ​ជោគជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ផ្ដើមចេញ​ពី​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស និង​ជា​នាយករដ្ឋមន្ត្រី បាន​ដឹកនាំ​ប្រទេសជាតិ​សម្រេច​ស្នាដៃ​សមិទ្ធផល​ធំៗ​ជា​ប្រវត្តិសាស្ត្រ តាំងពី​ដំណាក់កាល​សង្គ្រោះ​ជាតិ​ពី​របប​ប្រល័យ ពូជសាសន៍​ធ្វើឲ្យ​ប្រជាជនរ​ស់​ឡើង​វិញ រហូត​បាន​ទទួល​សន្តិ​ភាព​ពេញលេញ​។

​ឯកឧត្តម​បណ្ឌិត បាន​លើកឡើង​ថា រយៈពេល ៧១​ឆ្នាំ​មកនេះ កម្ពុជា​បាន​ឆ្លងកាត់​ដំណាក់កាល​ជា​ប្រវត្តិសាស្ត្រ​យ៉ាងច្រើន ទាំង​ដំណាក់កាល​ប្រកប​ដោយ​មោទនភាព​ផង ទាំង​ដំណាក់កាល​ប្រកប​ដោយ​ភាពបត់បែន លំបាក​ស្មុគស្មាញ និង​គ្រោះថ្នាក់​ជាទី​បំផុត​ផង​។ ប៉ុន្តែ​ទោះបី​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក្តី​ក៏​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​រក្សា​ខ្ជាប់​នូវ​គោលបំណង និង​ឧត្តមគតិ​របស់ខ្លួន ដើម្បី​កសាង និង​ការពារ​ប្រទេស​កម្ពុជា​ជាមួយ​ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង​វឌ្ឍនភាព​សង្គម​។

​ក្នុងឱកាស​នោះ​ដែរ​ឯកឧត្តម​បណ្ឌិត ក៏​បាន​ស្នើ​ដល់​មេឃុំ​/​ចៅសង្កាត់​ទាំងអស់ ដែល​ទើប​ទទួលបាន​តំណែង ត្រូវ​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ ដោយ​ចុះ​ដល់​ខ្នង​ផ្ទះ ដើម្បី​ដឹង​ច្បាស់​ពី​បញ្ហា​ប្រឈម និង​សំណូមពរ​របស់​ពួក​គាត់​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​ធ្វើ​ការដោះស្រាយ​ជូនពរ ក្នុងករណី​ដោះស្រាយ​មិនបាន ត្រូវ​រាយការណ៍​ជូន​ថ្នាក់លើ​ផងដែរ​។ ទន្ទឹម​នឹង​នោះ​ត្រូវ​ផ្ដល់​សេវា​សាធារណៈ​ប្រកបដោយ​តម្លាភាព គុណភាព និង​ប្រសិទ្ធភាព អោយ​សាក់ស​ម​ជា​មន្ត្រី​បម្រើ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ផងដែរ​។​

Leave a Reply

Your email address will not be published. Required fields are marked *