- សន្តិសុខ សង្គម

បុរសម្នាក់ រងរបួសធ្ងន់ ខណៈម៉ូតូឆាបឆេះសល់តែគ្រោងឆ្អឹង បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់ រវាងរថយន្តបុកជាមួយម៉ូតូ

(​ខេត្ត​ស្វាយរៀង​) ៖ កាលពី​ថ្ងៃ​ទី​២៨ ខែ មិថុនា ឆ្នាំ ២០២២ លើ​ផ្លូវជាតិ​លេខ ០១ គីឡូម៉ែត្រ ១៣៦​និង​១៣៧ ស្ថិតក្នុង​ភូមិ ប្រសូត្រ​១ ឃុំ កណ្ដៀង​រាយ ស្រុក​ស្វាយទាប ខេត្ត ស្វាយរៀង ។

​សមត្ថកិច្ច​នគរបាល​ស្រុក​បាន​អោយដឹងថា​អ្នករងរបួស​ធ្ងន់​មាន​ឈ្មោះ​ប្រាក់ អៀន អាយុ ៤៦ ឆ្នាំ មុខរបរ កសិករ រស់នៅ​ភូមិ​ជុប ឃុំ​កណ្ដៀង​រាយ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយរៀង ១N- ៨១១៩​ឆេះ​ខូចខាត​ទាំងស្រុង​។​
​ចំណែក​អ្នកបើករថយន្ត​មិន​ត្រូវបាន​ស្គាល់​ឈ្មោះ​នោះ​ទេ​ក្រោយ​កើតហេតុ​បាន​រត់គេច​ខ្លួន​ភ្លាមៗ​បន្សល់​តែ​រថយន្ត ម៉ាក ហុីយ៉ាន់ដាយ ប្រភេទ​ទេសចរណ៍​២៥​កៅអី ពណ៌ ស ពាក់​ស្លាក​លេខ ស្វាយរៀង ៣A-៤៨៨៨​។​

​មុន​កើតហេតុ​មាន​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយរៀង ១N-៨១១៩​ដោយ​ធ្វើដំណើរ​ពី​លិច​មក​កើត​ហើយក៏​បាន​បត់​ឆ្វេង​ខ្វះ​ប្រុងប្រយ័ត្ន​ស្រាប់តែ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ ប្រភេទ​ទេសចរណ៍​២៥​កៅអី ពណ៌ ស ពាក់​ស្លាក​លេខ ស្វាយរៀង ៣A-៤៨៨៨​បើក​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​ជាន់​ហ្វ្រាំង​មិនទាន់​ក៏​បុក​គ្នា​យ៉ាង​ពេញទំហឹង​បណ្ដាល​អោយ​បុរស​ម្នាក់​រងរបួស​ធ្ងន់​ខណៈ​ម៉ូតូ​ឆាបឆេះ​សល់​តែ​គ្រោងឆ្អឹង​បន្ទាប់ពី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​គួរអោយ​រន្ធត់​រវាងរ​ថយ​ន្ត​បុក​ជាមួយ​ម៉ូតូ​យ៉ាង​ពេញទំហឹង​លាន់​សូរដូច​រន្ទះ​ផ្អើល​ដល់​អ្នកភូមិ​និង​អ្នកធ្វើ​ដំណើរ​ទាំង​ក្បាលល្ងាច​។​

​ក្រោយមក អ្នករងរបួស​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្វាយទាប​ចំណែក​មធ្យោបាយ​ធ្វើដំណើ​រទាំង​ពីរ​គ្រឿង​សមត្ថកិច្ច​វាស់វែង​និង​អូស​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយទាប​ដើម្បី​ដោះស្រាយ​ពេល​ក្រោយ​តាមច្បាប់​៕​

Leave a Reply

Your email address will not be published. Required fields are marked *