- ព័ត៌មានជាតិ

កម្លាំង​នគរបាល​ខេត្ត​កំពង់ចាម ឃាត់ខ្លួន​មនុស្ស​ចំនួន​៣​នាក់ ពាក់ព័ន្ធ​ករណី​បើក និង​លេង​ល្បែងស៊ីសង​ខុសច្បាប់ (​លក់​កន្ទុយលេខ​ឆ្នោត​វៀតណាម​)

ខេត្ត​កំពង់ចាម ៖ នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង​១៥ និង​៣០​នាទី បន្ទាប់ពី​ទទួលបាន​បណ្តឹង​ពី​ប្រជាពលរដ្ឋ និង​ទទួល​បាន​ការឯកភាព​ពី លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម កម្លាំង​ជំនាញ​របស់​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក ចំការលើ និង​អាជ្ញាធរ​មូលដ្ឋាន ដោយ​ក្នុង​កិច្ចប្រតិបត្តិការ​ក្រោម​ការដឹកនាំ​សម្របសម្រួល​ពី ឯកឧត្តម វង្ស ប៊ុន​វិសុទ្ធ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ចាម ចុះបង្ក្រាប​ករណី បើក និង​លេង​ល្បែងស៊ីសង​ខុសច្បាប់ (​លក់​កន្ទុយលេខ​ឆ្នោត​វៀតណាម​) បាន​ចំនួន​០២​ទីតាំង​។

​ទី​តាំងទី​១ នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ​ម៉ម សារ៉េត ស្ថិតនៅ​ភូមិ​ថ្លុក​ប្រវ៉ាន់ ឃុំ​បុសខ្នុរ ស្រុក ចំការលើ ខេត្ត​កំពង់ចាម ឃាត់ខ្លួន​បាន​មុខសញ្ញា​ចំនួន​០១​នាក់ ឈ្មោះ ម៉ម សារ៉េត ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ ថ្លុក​ក្រ​វ៉ាន់ ឃុំ​បុសខ្នុរ ស្រុក ចំការលើ ខេត្ត​កំពង់ចាម​។

​សមត្ថកិច្ច​ដកហូត​វត្ថុតាង​រួមមាន​៖ ១-​ប្រាក់​រៀល​ចំនួន ២០.០០០​រៀល​(​ពីរ​ម៉ឺន​រៀល​), ២-​ទូរស័ព្ទដៃ​ចំនួន​០១​គ្រឿង​, ៣-​ម៉ាស៊ីន​គិត​លេខ​ចំនួន​០១, ៤-​ប៊ិច ចំនួន​០២​ដើម និង​បន្ទាត់​ចំនួន​០២, ៥-​កូនសៀវភៅ​កត់​លេខឆ្នោត​ចំនួន​០១​ក្បាល​និង​កា​តុង​កត់​ឆ្នោត​មួយ​ចំនួន​។​

​ទី​តាំងទី​២ ស្ថិត​នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ ស្រូយ ចាន់នី នៅ​ភូមិ​ប្រសើ ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ស្រូយ ចាន់នី ភេទ​ស្រី អាយុ​៦២​ឆ្នាំ ជនជាតិខ្មែរ ភូមិ​ប្រសើ ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​។​

​សមត្ថកិច្ច​ដកហូត​វត្ថុតាង​រួមមានៈ ១-​សៀវភៅ​កត់​លេខ​ឆ្នោត​វៀតណាម​ចំនួន​០៣​ក្បាល​, ២-​ទូរស័ព្ទ​ចំនួន​០១​គ្រឿង​, ៣-​ម៉ាស៊ីន​គិត​លេខ​ចំនួន​០២​គ្រឿង​, ៤-​កា​បូក​ស្ពាយ​ពណ៌​ចំនួន​០១, ៥-​ប៊ិច​ចំនួន​០១​ដើម​, ៦-​ប្រាក់​ចំនួន ១៥០០០០​រៀល​(​ដប់​ប្រាំ​ម៉ឺន​រៀល​)​។​

​ក្រោយពេល​កិច្ចប្រតិបត្តិការ សមត្ថកិច្ច​យើង បាន​យក​មុខសញ្ញា​ទាំង​០២​នាក់​ខាងលើ មក​ធ្វើកា​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បុសខ្នុរ ពេល​កំពុង​សាកសួរ​មុខសញ្ញា ឈ្មោះ​ដុំ វួ​ចលី​ម ភេទ​ស្រី អាយុ​៤៤​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ប្រសើរ ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម ដែល​ជា​មេ​ឆ្នោត បាន​មក​អះអាង​ថា​មុខសញ្ញា​០២​នាក់ ខាងលើ​ជា​អ្នកលក់​ឆ្នោត​អោយ​ខ្លួន និង​បាន​រារាំង​មិន​ឲ្យ​សមត្ថកិច្ច​យក​មុខសញ្ញា​ទាំង ០២​នាក់​ខាងលើ​មក​អនុវត្ត​តាម​ផ្លូវច្បាប់​នោះឡើយ ដោយ​មាន​ការអនុញ្ញាត​ពី ឯកឧត្ដម វង្ស ប៊ុន​វិសុទ្ធ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ចាម សមត្ថកិច្ច​យើង​បាន​ធ្វើ​ការឃាត់ខ្លួន​ឈ្មោះ ដុំ វួ​ចលី​ន នេះ​ម្នាក់​ទៀត ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ចំនួន​០៣​នាក់ រួម​នឹង​វត្ថុតាង​ខាងលើ​ត្រូវបាន​បញ្ជូន​មក​ស្នងកា​រដ្ឋា​ន នគរបាល​ខេត្ត​កំពង់ចាម ដើម្បី​សាកសួរ​និង កសាង​សំណុំរឿង​តាម​នីតិវិធី​តាម​បញ្ជា​របស់ ឯកឧត្តម វង្ស ប៊ុន​វិសុទ្ធ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ចាម ៕

 

Leave a Reply

Your email address will not be published. Required fields are marked *