- ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព ឯកឧត្តម អ៊ឹង គៀត ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ

​នៅ​រសៀល​ថ្ងៃ​ទី​១៤​កក្កដា សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ រាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព ឯកឧត្តម អ៊ឹង គៀត ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ទទួលមរណភាព​កាលពី​វេលា​ម៉ោង ១១​និង​៥០​នាទី ថ្ងៃ​១៥​កើត ខែ​អាសាឍ ឆ្នាំ​ខាល ចត្វា​ស័ក ពុទ្ធ​សករាជ​២៥៦៦ ត្រូវ​និង​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២២ ក្នុង​ជន្មាយុ​៩៨​ឆ្នាំ ដោយ​ជរាពាធ ដល់​គេហដ្ឋាន​តម្កល់​សព ស្ថិត​នៅ​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ក្នុង​សង្កាត់​ជ័យ​ជំ​នៈ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​អុជ​ធៀប​នៅ​ពីមុខ​ម​ជ្ឈូ​ស​តម្កល់សព និង​បាន​លំឱនកាយវាចា​ចិត្ត​គោរព​ចំពោះ​វិញ្ញាណក្ខសព ឯកឧត្តម អ៊ឹង គៀត ដែល​បា​មន​ទទួលមរណភាព​លាចាក​លោក​យើង​នេះ​ទៅ​កាន់​លោក​ខាងមុខ ក្នុង​ជន្មាយុ​៩៨​ឆ្នាំ ដោយ​ជរាពាធ​។ សូមបញ្ជាក់​ថា ភ្លាមៗ​បន្ទាប់ពី​ទទួលបាន​នូវ​ដំណឹង​ដ៏​ក្រៀមក្រំ​បំផុត​នោះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក្នុងនាម​ក្រុមគ្រួសារ បាន​ផ្ញើ​នូវ​សារ​រំលែក​ទុក្ខ​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ជូន​ក្រុមគ្រួសារ​នៃ​សព ឯកឧត្តម អ៊ឹង គៀត​។​

​សារលិខិត​រំលែក​ទុក្ខ​របស់​សម្តេច​តេ​ជោបាន​គូសប​ញ្ជាក់​ថា ខ្ញុំ​និង​ភរិយា មានក្តី​រំជួលចិត្ត​ឥតឧបមា ដោយ​បាន​ទទួល​ដំណឹង​ដ៏​ក្រៀមក្រំ​ថា ឯកឧត្តម អ៊ឹង គៀត ត្រូវជា​ស្វាមី បាន​ទទួលមរណភាព​។ ក្នុង​វេលា​ប្រកប​ដោយ​ស​មានទុក្ខ​ដ៏​ក្រៀមក្រំ​នេះ ខ្ញុំ​និង​ភរិយា សូម​សំដែង​នូវ​ការសោកស្តាយ ស្រណោះ​អាឡោះអាល័យ ជាមួយ​លោក​ជំទាវ និង​ក្រុមគ្រួសារ​នៃ​សព ចំពោះ​ការបាត់បង់​ស្វាមី ឪពុក​បង្កើត ឪពុកក្មេក ជីតា ជីតា​ទួត ជាទី​គោរព​ស្រឡាញ់ ប្រកប​ដោយ​ព្រហ្ម​វិហារធម៌ និង​សង្គហធម៌ ចំពោះ​ភរិយា កូនៗ ចៅៗ ព្រមទាំង​ញាតិមិត្ត​ជិត​ឆ្ងាយ​ទាំងអស់​។

​មរណភាព​របស់​ឯកឧត្តម អ៊ឹង គៀត ជា​ការបាត់បង់​នូវ​ធនធានមនុស្ស​ដ៏​ឆ្នើម​មួយរូប ពោរពេញ​ដោយ​ចំណេះដឹង វិជ្ជាជីវៈ និង​ជា​ឥស្សរជន​មាន​ស្នាដៃ គុណបំណាច់​ដែល​បាន​តស៊ូ លះបង់​កម្លាំងកាយ​ចិត្ត ធាន​ធាន និង​បញ្ញា​ស្មារតី បម្រើ​ដល់​ឧត្តម​ប្រយោជន៍​ជាតិ មាតុភូមិ​។ ខ្ញុំ​និង​ភរិយា សូម​ឧទ្ទិស​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​ឯកឧត្តម កំណើត​កើត​ក្នុង​សុគតិភព​គ្រប់ៗ​ជាតិ កុំបី​ឃ្លាងឃ្លាត​ឡើយ​៕​

Leave a Reply

Your email address will not be published. Required fields are marked *