- ព័ត៌មានជាតិ, សន្តិសុខ សង្គម

នគរបាល​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ធាក់​កាប់​ប្លន់​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ បាន​មួយ​ចំនួន​

​កណ្តាល ៖ នៅ​ថ្ងៃ​អាទិត្យ ៤​រោច ខែ​អាសាឍ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​កក្ដ​ដា ឆ្នាំ​២០២២ នគរបាល​ស្រុក​កៀនស្វាយ ចាប់​ឃាត់ខ្លួន​បាន​ក្រុមចោរ ធ្វើ​សកម្មភាព (​កាប់​យក​ម៉ូតូ​-​លួច​សកម្ម​)​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ កើតហេតុ​ថ្ងៃទី​១៦ ខែ​កក្ត​ដា​ឆ្នាំ​២០២២​វេលា​ម៉ោង ០១​និង​៤៥​នាទី ត្រង់​ចំណុច​ផ្លូវ​ជាតិ​លេខ​១ ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។

​នគរបាល​ស្រុក​កៀនស្វាយ បានឲ្យដឹងថា ជនសង្ស័យ​មាន​គ្នា​៥​នាក់ កម្លាំង​ជំនាញ​នគរបាល​យុត្តិធម៌​ស្រុក​កៀនស្វាយ សហការ ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរ​បា​រដ្ឋបាល​បន្ទាយ​ដែក ធ្វើការ​ល្បាត​តាម​ផ្លូវជាតិ​លេខ​០១​ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល បាន​ឃើញ​ជនសង្ស័យ​មាន​គ្នា​០៤​នាក់ ភេទ​ប្រុស​ជិះ​ម៉ូតូ​២​គ្រឿង ។​

​បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​បាន​ហៅ​អោយ​ឈប់​ម៉ូតូ​តែ​ជនសង្ស័យ​មិន​ព្រម​ឈប់ បំ​រ៉ុង​ជិះ​ម៉ូតូ​គេចខ្លួន​តែ​ត្រូវ​កំលាំង​ផ្នែក​យុត្ត​ធម៌ និង​កំលាំង​ប៉ុស្តិ៍​បន្ទាយ​ដែក​បាន​ធ្វើ​ការឃាត់​ខ្លួន​យក​ប៉ុស្តិ៍​បន្ទាយដែក​ដើម្បី​ធ្វើ​ការសួរនាំ​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង​៤​នាក់​បាន​ឆ្លើយ​សារភាពថា​៖ ពួក​ក្រុម​ខ្លួន ធ្លាប់​ធ្វើ​សកម្មភាព​ធាក់ និង​កាប់​យក​ម៉ូតូ​ចំនួន​១៦​ដង​នៅ​ស្រុក​កៀនស្វាយ​សំរេច​១០​ដង​បាន​ម៉ូតូ​ចំនួន​១០​គ្រឿង​(​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥) និង​ធ្វើ​សកម្ម ភាព ធាក់ កាប់​យក​ម៉ូតូ​នៅ​ស្រុក​ស្អាង​ចំនួន​០៣​លើក បាន​ម៉ូតូ ចំនួន​០៣​គ្រឿង​(​ម៉ាក​ហុង​សេ​១២៥) និង​ធ្វើ​សកម្មភាព​ធាក់ កាប់​យក​ម៉ូតូ​នៅ​ខេត្ត​កពង់​ស្ពឺ ចំនួន​បី​លើក បាន​ម៉ូតូ​ចំនួន​០៣​គ្រឿង​(​ម៉ាក​ហុងដា​សេ​១២៥)​។​

​ពេល​ចុះ​ធ្វើ​សកម្មភាព ឈ្មោះ ធឿន ថៃ ហៅ​រាជ ភេទ​ប្រុស ជា​អ្នក​ធាក់​ម៉ូតូ​អោយ​ដួល ឯ​ឈ្មោះ សាន ចន្ទ័​ស្ថាបនា ហៅ​ណាល់ ហៅ​ធា ភេទ​ប្រុស ជា​អ្នក​យក​កាំបិទបុង័តោ​កាប់​ជនរងគ្រោះ​រាល់ពេ​ល​ធ្វើ​សកម្មភាព​ម្ដងៗ រឺឯ​ឈ្មោះ ចាន់ ពន្លឺ ភេទ​ប្រុស អ្នក​លើក​ម៉ូតូ​ជិះ​។​

​ក្រោយពី​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​ខាងលើ​យក​ម៉ូតូ​ដែល​ធ្វើ​សកម្មភាព​បាន​យកទៅ​ផ្ញើ​នៅ​មន្ទី​ពេទ្យ​កុ​ម៉ារ​ជាតិ​ទាំងយប់ ដោយ​ឈ្មោះ​ធឿន ថៃ ហៅ​រាជ ភេទ​ប្រុស និង ឈ្មោះ ចាន់ ពន្លឺ ភេទ​ប្រុស​ជា​អ្នក​យក​មក លក់​អោយ​ឈ្មោះ​អេម សំអាន ហៅ​អេម ហៅ​ទុយ ហៅ​ឪ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ត្រពាំងវែង ឃុំ​បឹង​ត្រាញ់​ខាងត្បូង ស្រុក​សំរោង ខេត្ត​តាកែវ​ដោយ​ផ្ញើរ​តាម​ឡាន​តាក់​សុ​ី និង​ពេលខ្លះ​ឈ្មោះ​ធឿន ថៃ ហៅ​រាជ​ភេទ​ប្រុស​ជិះ​ម៉ូតូ​ដែល​ពួកខ្លួន​ធ្វើ​សកម្មភាព​បាន​យកមក​លក់​ដល់​ផ្ទះ​របស់​ឈ្មោះ​អេម សំអាន ហៅ​ទុយ ហៅ​ឪ​ភេទ​ប្រុស​។​

​ចំពោះ​ឈ្មោះ​ចាន់ ពន្លឺ ភេទ​ប្រុស​បាន​ឆ្លើយ​សារភាព​ទៀត​ថាៈ​កាលពី​ថ្ងៃ​ទី​០២ ខែ​ឧសភា ឆ្នាំ​២០២២​វេលា​ម៉ោង​០១ និង​១០​នាទី​ខ្លួន​រួម​ជាមួយ​ឈ្មោះ​សុវណ្ណ ឧត្ដម ភេទ​ប្រុស និង​ឈ្មោះ​. ទី ភេទ​ប្រុស​បាន​ធ្វើ​សកម្មភាព​កាប់​យក​ម៉ូតូ​របស់​ឈ្មោះ​ណឹម ច​ន្ធូ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ នគរបាលជាតិ មាន​ទីលំនៅ​ភូមិ​កណ្ដាល​ក្រោម ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល បាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥​សេរី​២០២២​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កណ្ដាល​1AM.9973​នៅ​ចំណុច​ភូមិ​កណ្ដាល​ក្រោម ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ហើយ​យកទៅ​លក់​អោយ​ឈ្មោះ​អេម សំអាន ហៅ​អេម ហៅ​ទុយ ហៅ​ឪ ភេទ​ប្រុស មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ត្រពាំងវែង ឃ៉ំ​បឹង​ក្រាញ់​ខាងត្បូង ស្រុក​សំរោង ខេត្ត​ត​កែវ​។​

​លុះដល់​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ ២០២២ វេលា​ម៉ោង​១៤ និង​៣០​នាទី​ដោយ​មាន​ការអនុញ្ញាតិ​ពី ឯកឧត្តម លា​វ ស្រេង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល និង​មាន​ការចង្អុលបង្ហាញ ពី​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល បាន​អោយ​លោក ឧត្តមសេនីយ៍ត្រី សោម សីហា​ក់ ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្ត​កណ្តាល ដឹកនាំ​កំលាំង​នគរបាល​ការិយាល័យ​កំរិតធ្ងន់​ខេត្ត​កណ្តាល សហការ​ជាមួយ​កំលាំង​ផ្នែក​នគរបាល​យុត្តិធម៌​ស្រុក​កៀនស្វាយ និង​សហការ ជាមួយ​កំលាំង អធិការដ្ឋាន​នគរបាល​ស្រុក​ប​សែត ខេត្ត​កំពង់ស្ពឺ និង​សហការ​ជាមួយ​កំលាំង​អធិការដ្ឋាន​នគរបាល ស្រុក​សំរោង ខេត្តតាកែវ ធ្វើ​ការងាត់ខ្លួន​បាន​ជនសង្ស័យ​ឈ្មោះ​អេម សំអាន ហៅ​អេម ហៅ​ទុយ ហៅ​ឪ ភេទ​ប្រុស​ពាក់ព័ន្ធ​ករណី ទទួលផល​ចោរកម្ម យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​ស​សាកសួរ​។​

​នៅ​ចំ​មុខ​សមត្ថកិច្ច​ឈ្មោះ​អេម សំអាន ហៅ​អេម ហៅ​ទុយ ហៅ​ឪ ភេទ​ប្រុស បាន​ឆ្លើយ​សារភាពថា​៖ ខ្លួន​បាន​ទទួល​ទិញ​ម៉ូតូ ពី​ក្រុម​ចោរ​ដែរ​ធ្វើ​សកម្មភាព បាន​ចំនួន​៣០​គ្រឿង ប្រភេទ​ម៉ូតូ​ម៉ាក់​សេ​១២៥​ទាំងអស់ ពេល​ដែល​ទទួល​ទិញ​ម៉ូតូ គឺ​ទំនាក់ទំនង​គ្នា​តាមរយះ​លេខ​ទូ​សព្ទ​ដៃ មិន​ដែរ​ជួប​គ្នា​ទេ ម៉ូតូ​ដែរ​ទិញ​បាន​នោះ គឺ​ផ្ញើ​តាម​រថយន្ត​រត់​តាក់ស៉ី​នៅ​បេនឡាន​ផ្សា​ដើ​មគរ រាជ​នា​ធី​ភ្នំពេញ ផ្ញើ​មក​អោយ​ដាក់​នៅ​មុខ​ផ្ទះ​(​ចំណែក​ប្រាក់​ថ្លៃ​ទី​ញ​ម៉ូតូ​ផ្ញើរ​តាម​ធនាគារ​វី​ង​) រួច​បាន​លក់​បន្ត​អោយទៅ​ឈ្មោះ មូល បុន​ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ មិន​ពិត មាន​ទីលំនៅ ភូមិ​ហង់​ហេង ឃ៉ំ​បឹង​ត្រា​ញ់​ខាងត្បូង ស្រុក​សំរោង ខេត្តតាកែវ​។​

​បន្ទាប់ពី​សាកសួរ​រួច​ជនសង្ស័យ រួម​ទាំង​វត្ថុតាង ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ស្រុក​កៀនស្វាយ​ដើម្បី​ចាត់​តាម​និតិ​ធី ។​

Leave a Reply

Your email address will not be published. Required fields are marked *