រតនគិរី : មានរថយន្តវេអ័ង្កយីឌុបខ្នាតយក្សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3B.8636 ដឹកឈើប្រភេទលេខ១ លេខ២ពេញណែនមួយរថយន្តដោយគ្នានច្បាប់អនុញ្ញាតលោតឆត្រ័ត្រូវជាប់អន្ទាក់សមត្ថកិច្ច ខេត្តរតនគិរី! នៅវេលាម៉ោង៧.៣៥នាទីថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០២២។នៅត្រង់ចំ ណុច វាលឆ្កែហត់ ភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ។
បើតាមប្រភពព៌ត៍មានដែលទទួលបានពីកន្លែងកើតហេតុបានអោយដឹងថា រថយន្តនេះដឹកជញ្ជូនឈើដោយខុសច្បាប់ចេញមកពី ឃុំស្រែគរ ស្រែសាមីខេត្តស្ទឹងត្រែងជាប់ព្រំប្រទល់នឹងខេត្តរតនគិរីក្នុងគោលបំណងយកចូលមកក្នុងខេត្តររតនគិរី។
ប្រភពបន្តទៀតថា នេះប្រហែលមិនម៉ែនជាជើងទី១នោះទេ ក្រុមឈ្មួញអាចនឹងលួចដឹកលោតឆត្រ័ជាច្រើនជើងមកហើយ ទំរាំបែកធ្លាយពត័មានដល់សមត្តកិច្ច ។
ប្រភពខ្លះទៀតបានលើកឡើងថា ក្រុមមេឈ្មួញឈើទាំងនោះដល់ថ្នាក់ថ្លើមធំដឹកដល់រថយន្តប្រភេទ យីឌុបខ្នាតយ្សមិនដែលមិនរត់ការនោះដែរ តែ អាចរត់ការផ្លូវមិនគ្រប់ជ្ង្រងជ្រោយក៏ថាបាន ទើបបានជាជាប់អន្ទា្កក់សមត្ថកិច្ចយ៉ាងដូច្នេះ។
ចំណែកឯសមត្ថកិច្ចស្រុកកូនមុំបានបញ្ជាក់អោយដឹងថាពួកគាត់ទទួលបានពត័មាននេះ២ទៅ៣ថ្ងៃមកហេីយ ហើយបានដាក់កម្លាំង ពួនស្ទាក់ចាំទាំងយប់ទាំងថ្ងៃរហូតដល់ថៃ្ងទី១៨ ខែកក្តដា ឆ្នាំ២០២២វេលាម៉ោងជិត៨ព្រឹក ទើបស្ទាក់ចាប់បានរថយន្តវេអង យីឌុបខ្នាតយក្សដែល្កក្រុមឈ្មួញឈើធ្វេីចរាចរដឹកជញ្ជូនឈើដោយខុសច្បាប់ នៅកន្លែងកើតហេតុខាងលើនោះតែម្តងទៅ។
ក្រុមប្រជាពលរដ្ឋដែលបានឃើញហេតុការបង្ក្រាបរថយន្តខ្នាតយក្សដឹកឈើខុសច្បាប់ខាងលើ ពួកគាត់នឹងរង់ចាំតាមដានមើលថា តើរថយន្តខ្នាតយក្សដឹកឈើខុសច្បាប់នេះនឹងត្រូវបញ្ជូនទៅខណ្ឌ័រដ្ឋាលព្រៃឈើរឺក៏ត្រូវដោះលែង ៕







