- ព័ត៌មានជាតិ

លោក ណ​ក់ វ៉ែន និង​សហការី ចុះសួរសុខទុក្ខ និង​នាំយក​ថវិកា សម្ភារ​មួយចំនួន ផ្តល់​ជូន​លោក​មេភូមិ ពូ​លូ​ង ដោយ​មាន​ជំងឺ កំពុង​សម្រាក​ព្យាបាល​នៅ​គេហដ្ឋាន​

មណ្ឌលគិរី​៖ នា​រសៀល​ថ្ងៃ​អង្គារ៍ ៦​រោច ខែ​អាសាឍ ឆ្នាំ​ខាល ចត្វា​ស័ក ពុទ្ធ​សករាជ ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២២ លោក ណ​ក់ វ៉ែន ប្រធាន​ក្រុមការងារ​យុវជន​ក្រុម​៨ ខេត្ត​មណ្ឌលគិរី និង​លោក ភី ងូក ចៅសង្កាត់រ​មនា និង​សហការី តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត ម៉ឹង មករា ប្រធាន​សមាគម​យុវជន​ក្រុម​៨ បាន​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ពេ​ជ ច័ន្ទ​មុន្នី ប្រគល់ជូន លោក ឡុង ប៉ុក មេភូមិ ពូ​លូ​ង ដោយ​មាន​ជំងឺ កក់ឈាម​ក្នុង​ខួរក្បាល ( Strock) ស្ថិត​នៅ​គេហដ្ឋាន ក្នុងភូមិ​ពូ​លូ​ង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី​។​

​លោក ណ​ក់ វ៉ែន បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ រួម​ទាំង​ឯកឧត្តម​បណ្ឌិត ម៉ឹង មករា ប្រធាន​សមាគម​យុវជន​ក្រុម​៨ ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ខេត្ត​មណ្ឌលគិរី ដែល​ជានិច្ចកាល ថ្នាក់ដឹកនាំ តែងតែ​គិតគូរ​ពី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ទូទៅ ជាពិសេស ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​ប្រការ​ណាមួយ ឬ​មាន​ជំងឺ​តម្កាត់​ផ្សេងៗ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ​។ ជាក់ស្តែង លោក មេភូមិ​ពូ​លូ​ង ដែល​មាន​ជំងឺ កក់ឈាម​ក្នុង​ខួរក្បាល នាពេលនេះ ទទួលបាន​ថវិកា និង​សម្ភារ មួយចំនួន​ពី​សំណាក់​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ និង​សប្បុរសជន​នានា តាមរយៈ​សមាគម​យុវជន​ក្រុម​៨​។

​លោក ណ​ក់ វ៉ែន និង​លោក ចៅសង្កាត់រ​មនា រួម​ទាំង​សហការី​ទាំងអស់ បាន​ជូនពរ​ដល់​លោក ឡុង ប៉ុក មេភូមិ​ពូ​លូ​ង សូម​ឆាប់​ជាសះស្បើយ​ផងដែរ​។

​សូមបញ្ជាក់​ថា អំណោយ​ដែល​ប្រគល់ជូន​រួមមាន​៖ ១. ប៉ូ​ការី​ស្វេត ចំនួន ១​កេស ២. ទឹក​ត្រចៀកកាំ ៤​យួរ ៣. ទឹក​ផ្លែឈើ ចំនួន ១​កេស ៤. ទឹក​ប្រទាលក្រពើរ ចំនួន ២​យួរ ៥. ប្រេង​ក្រឡា ចំនួន ២ ដប ៦. ទឹក​សុទ្ធ​វិតាល់ ចំនួន ២​កេស ៧. ទឹកដោះគោឆៅ ចំនួន ២​យួរ ៨. ទឹក​ផ្លែឈើ ចំនួន ១​កេស ៩. ទឹកដោះគោ​ខាប់ ចំនួន​២ កំប៉ុង ១០. និង ថវិកា​ចំនួន ១,៤៥០,៨៨៨( មួយ លាន បួន​រយ​ហាសិប​ពាន់ ប្រាំបី​រយ​ប៉ែតសិប​ប្រាំបី​រៀល​គត់​) ៕

Leave a Reply

Your email address will not be published. Required fields are marked *