- ព័ត៌មានជាតិ, សន្តិសុខ សង្គម

សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ចាប់ខ្លួន​១១​នាក់​និង​រឹបអូស​គ្រឿងញៀន​ជាង ៤៤ គីឡូក្រាម​

​ភ្នំពេញ ៖ សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បង្ហាញមុខ​ជនសង្ស័យ​ពាក់ព័ន្ធ​ទៅនឹង​ករណី​ជួញដូរ​គ្រឿងញៀន​១១​នាក់​មុននឹង​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​។​

​គួរ​រំលឹក​ឡើង​ថា កាលពី​ថ្ងៃ​ទី​១៣​ដល់​១៥ ខែ កក្កដា ឆ្នាំ​២០២២ កម្លាំង​ជំនាញ​(​ក​១) នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​ដោយ លោក ឧត្ដមសេនីយ៍ទោ អ៊ិន សុង​.​លោក វរសេនីយ៍ទោ ពុធ ស៊ុន​រស្មី នាយករង​មន្ទីរ និង​មាន​ការចូលរួម​ពី​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជា​ធានី​ភ្នំពេញ ខេត្ត​បន្ទាយមានជ័យ ព្រមទាំង​មាន​ការដឹកនាំ​សម្របសម្រួល​ពី​លោក វង្ស សាវ៉ាត ព្រះរាជ​អជ្ញារ​ង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​. លោក សំរិទ្ធ សុខុន ព្រះរាជ​អជ្ញារ​ង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​. បាន​ធ្វើ​ការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប​ករណី រក្សាទុក ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ចំនួន ០៥​គោលដៅ​ផ្សេងគ្នា​ជា​បន្តបន្ទាប់ :
-​គោលដៅ​ទី​១: នៅ​ចំណុច សួនច្បារ​មាត់ទន្លេ​មុខ​វាំង ផ្លូវ​ព្រះស៊ីសុវត្ថិ ស្ថិតក្នុង សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់ និង​ចាប់​យក​សារធាតុ​ញៀន​ប្រមាណ​១​គី​ឡូ ។​
-​គោលដៅ​ទី​២: នៅ​ចំណុច ខុន​ដូ​ឃ្វីន បន្ទប់​ជួល​លេខ​៦០២​ជាន់​ទី​៦ ផ្លូវ​លេខ​៣០៨ ស្ថិតក្នុង​ភូមិ​៥ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់ និង​ចាប់​យក​សារធាតុ​ញៀន​ប្រមាណ ជាង​៣​គី​ឡូ​។​
-​ទី​តាំងទី​៣: បាន​បន្ត​ពន្លាត​ដែន​ដី​ទៅ​ខេត្ត​បន្ទាយមានជ័យ នៅ​ចំណុច មុខ​សណ្ឋាគា​រហាក់​ហួត​២ ស្ថិតក្នុង​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់ និង​ចាប់​យក​សារធាតុ​ញៀន ២០​កញ្ចប់​ធំ ប្រមាណ​២០​គីឡូក្រាម ។​
-​ទី​តាំងទី​៤: នៅ​ចំណុច ផ្ទះ​៨០៣ ស្ថិតក្នុង​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់​និង​ដកហូត​ថ្នាំញៀន​០៣​កញ្ចប់​ធំ ប្រមាណ​៣​គីឡូក្រាម​។​
-​ទី​តាំងទី​៥: នៅ​ចំណុច ខ្ទម​ចំការ​ស្ថិតក្នុង​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ឃាត់ខ្លួន​ជនសង្ស័យ ៤​នាក់​និង​ដកហូត​ថ្នាំញៀន​២០​កញ្ចប់​ធំ ប្រមាណ​២០​គីឡូក្រាម​។​

​ជា​លទ្ធផល ៖
​ក​-​ឃាត់ខ្លួន​ជនសង្ស័យ​១១​នាក់​:
១-​ឈ្មោះ សុខ ទឹង ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ ជនជាតិ ខ្មែរ​។​
២-​ឈ្មោះ សុខ គន្ធា ភេទ​ស្រី អាយុ ៣៧​ឆ្នាំ ជនជាតិ ខ្មែរ​។​
៣-​ឈ្មោះ ហេង សគុណ ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ជនជាតិ ខ្មែរ​។​
៤-​ឈ្មោះ តឿ​ន សា​រុំ ភេទ​ប្រុស អាយុ ៤១​ឆ្នាំ ជនជាតិ ខ្មែរ​។​
៥-​ឈ្មោះ ម៉ុត សុ​ផុន ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជនជាតិ ខ្មែរ​។​
៦-​ឈ្មោះ WEERAPHAT HUN-GRATHANAPONGSORN ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជនជាតិ ថៃ​
៧-​ឈ្មោះ សេង ឡា​ទី ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិ ខ្មែរ​។​
៨-​ឈ្មោះ សិត វិសាល ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិ ខ្មែរ​។​
៩-​ឈ្មោះ ឆេង ឡាយ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិ ខ្មែរ​។​
១០-​ឈ្មោះ SONGWAT BAU-SRI ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិ ថៃ​។​
១១-​ឈ្មោះ LAM HONG PHUNG ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិ វៀតណាម​។​

​ខ​-​វត្ថុតាង​គ្រឿងញៀន​ចាប់យក :
១-​កេតា​មីន​(KETAMIN)​ទម្ងន់​សុទ្ធ ១​គីឡូ​និង​៩៥២​ក្រាម​
២-​មេតំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់​សុទ្ធ​៤២​គី​ឡូ និង​៨៥៨​ក្រាម​។​
៣-​អ៊ិច​ស្តា​ស៊ី​(MDMA)​ទម្ងន់​សុទ្ធ​១០៦​ក្រាម​។​
សរុប ៤៤​គី​ឡូ និង​៩១៦​ក្រាម​

​គ​-​មធ្យោបាយ​សម្ភារៈ​ចាប់យក​
១-​រថយន្ត ០២​គ្រឿង​
២-​ម៉ូតូ ០២​គ្រឿង​
៣-​អាវុធខ្លី ០១​ដើម​
៤-​គ្រាប់បែក ០១​គ្រាប់​
៥-​ជញ្ជីង​ថ្លឹង ៣​គ្រឿង​
៦-​ទូរស័ព្ទដៃ ៧​គ្រឿង​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​ចាប់​យក​ខាងលើ សមត្ថកិច្ច​ជំនាញ​យើង​បាន កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​បន្ត​តាម​នីតិវិធី ៕

Leave a Reply

Your email address will not be published. Required fields are marked *