- ព័ត៌មានជាតិ

កិច្ចប្រជុំ​ស្តីពី​ការពង្រឹង​ការងារ​ជំនាញ​ព្រហ្មទណ្ឌ ការងារ​បង្ការ និង បង្ក្រាប​នូវ​រាល់​បទល្មើស គ្រប់​ប្រភេទ​ក្នុង ទូទាំង​ខេត្ត​មណ្ឌលគិរី​

​មណ្ឌលគិរី ÷ នៅ​ព្រឹក ថ្ងៃ​ពុធ​០៧​រោច ខែ​អាសាឍ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២២ នា​វេលា​ម៉ោង​៨ និង​០០​នាទី​នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី​។ លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​បាន បើក​កិច្ចប្រជុំ​ស្តីពី​ការងារ​បង្កា​និង​បង្ក្រាប​នូវ​រាល់​បទល្មើស​គ្រប់​ប្រភេទ​ក្នុង​ទូទាំង​ខេត្តមណ្ឌលគិរី​ជាពិសេស ក្មេង​ទំនើង និង បាន​រៀបចំ​ធ្វើ​ផែនការ​ផ្សេងៗ​មួយចំនួន​ទៀត​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​នូវ​រាល់​បទល្មើស​នានា​ដែល​បាន​កើតឡើង​ឲ្យបាន​ទាន់​ពេលវេលា កិច្ចប្រជុំ​នេះ​មានការ អញ្ជើញ​ចូលរួម​ពី​លោក ឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរង​ទទួល​ការងារ​ផែន​ព្រហ្មទណ្ឌ លោក លោក ប្រធានការិយាល័យ​ព្រហ្មទណ្ឌ ព្រមទាំង​លោក​អធិការនគរបាល ក្រុង​ស្រុក​ទាំង​០៥ លោកនាយ​ប៉ុស្តិ៍​នគរបាល រដ្ឋបាល​ទាំង​២១ ឃុំ សង្កាត់​ដែល​បាន​ចូល​សរុប​មាន​ចំនួន​៥៥​នាក់​។​

​ជា​កិច្ច​ចាប់ផ្ដើម​បើក កិច្ចប្រជុំ​លោក​ឧត្តមសេនីយ៍ទោ ស្នងការ​បាន​មានប្រសាសន៍​បើក​កិច្ចប្រជុំ​និង​បានអនុញ្ញាត​ឲ្យ លោក​ឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរង​ទទួល​ការងារ​ផែន​ព្រហ្ម​
​ទ​ណ្ឌ ឡើង​អាន​របាយ​ការ​សង្ខេប​ពាក់ព័ន្ន​លើ​ការងារ​បង្ការ​និង​បង្ក្រាប​នូវ​រាល់​បទល្មើស​ព្រហ្មទណ្ឌ ក្នុង​ទូទាំង​ខេត្ត​មណ្ឌលគិរី និង​បទល្មើស​មួយចំនួន​ទៀត​ដូចជា​អំពើចោរកម្ម​សកម្មភាព​ក្មេង​ទំនើង​ជិះ​ម៉ូតូ​បំពុង​ស៊ី​មាំ​ង​លាន់លឺ​ពេញ​ភូមិ​ស្រុក ដែល​បាន​កើតឡើង​នៅតាម​បណ្តា​មូលដ្ឋាន​មួយចំនួន និង ការជួញដូរ​រក្សាទុក​និង​ប្រើប្រាស់​នូវ​សា​ធាតុ​ញៀន​ដោយ​ខុស​។​

​លោក​ក៏​បាន​លើកឡើង​ពី​ការគ្រប់គ្រង​និង​ចុះ​ស្ថិតិ​គ្រួសារ ប្រជាពលរដ្ឋ​នៅ​តាម​ខ្នង​ផ្ទះ​ដើម្បី​កាត់បន្ថយ​បទល្មើស និង ងាយស្រួល​ក្នុង​ការគ្រប់គ្រង​មិនឲ្យ​មាន​បទល្មើស​គ្រប់​ប្រភេទ​កាត់បន្ថយ​អោយបាន​កាន់តែ​ល្អប្រសើ​។

​មុន​និង​បញ្ចប់​លោក ឧត្តមសេនីយ៍ទោ ស្នងការ​នគរបាល​ខេត្ត​បាន​អនុញ្ញាតឲ្យ​លោក​អធិការទាំង​៥ លើកឡើង​នូវ​បញ្ហា​ប្រឈម​ផ្សេងៗ​មួយចំនួន​ក្នុងកា​អនុវត្តន៍​ការងារ​ប្រចាំ​ថ្ងៃ​យក​មក​ស្រាយ​បំភ្លឺ​ក៏ដូចជា​បញ្ហា​ប្រឈម​មួយចំនួន​និង​សំណូមពរ​ផ្សេងៗ​ដើម្បី​រិះរក​វិធី​សាស​ល្អៗ​យក​ទៅ​អនុវត្តន៍​ក្នុង​ការបំពេញ​ការងារ​អោយមាន ប្រសិទ្ឋ​ខ្ពស់​ក្នុង​នោះ​ផង​ដែរ​លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​ក៏​បាន​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ចំនួន​ពីរ​ចំណុច ទី​១.​ពាក់ព័ន្ធ​ការធ្វើ​អន្ត​សញ្ញាណ​ប័ណ្ណ ទី​២ .​ការបង្រៀន​បង្ហាត់​ពន្យល់​ដល់​សន្តិសុខ​ដែល​យាម​នៅ​ក្រុមហ៊ុន​ឯកជន​ឬ​ក្រុមហ៊ុន​នានា​ឲ្យ​ចេះ​រាយការណ៍​មក​កម្លាំង​សមត្ថកិច្ច​និង​ចេះ​ធ្វើការ​ការ​ជា​បណ្ដោះអាសន្ន​មុន​និង​កម្លាំង​សត្ថកិច្ច​ចុះ​ទៅដល់​កន្លែងកើតហេតុ​។​

​លោក​ក៏​បាន​បន្ថែម​ចំណុច​សំខាន់ៗ​មួយចំនួនទៀត​ទៅ​ដល់​លោក​/​លោក នាយប៉ុស្តិ៍ នគរបាល​រដ្ឋបាល​ទាំងអស់​ត្រូវ​ពន្លឿន​នៃ​ការងារ​ធ្វើ​អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​គ្រប់​ចំនួន ដើម្បី​ងាយស្រួល​ក្នុងការ​ក្ដាប់​សភាពការណ៍ ភូមិសាស្ត្រ​បានល្អ​ហើយ​វា​ជា​ការងាយស្រួល​ក្នុង​ការការពារ​សុវត្ថិភាព​សណ្ដាប់ធ្នាប់ ជូន​ពួកគាត់​នៅតាម​មូលដ្ឋាន​ផងដែរ​៕​

 

Leave a Reply

Your email address will not be published. Required fields are marked *