- ព័ត៌មានជាតិ

អគ្គនាយកដ្ឋាន ក​.​ប​.​ប កោះហៅ ម្ចាស់​ដេប៉ូ​ប្រេង​ទាំង​៤២​នាក់ នៅ​ខេត្ត​កណ្តាល​ទាំង​ប្រញាប់ប្រញ៉ាល់​តើ​មាន​ហេតុភេទ​អ្វី​ទៅ ?

(​ខេត្ដ​កណ្ដាល​) ៖ ម្ចាស់​ដេប៉ូ​ប្រេង​ឥន្ទនៈ​ទាំង ៤២​នាក់​ដែល​បាន​ដាក់ពាក្យ​ប្តឹង លោក តូច ចៅ​កុយ ប្រធាន​សាខា ក​.​ប​.​ប​ខេត្តកណ្ដាល​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើ ពុករលួយ​កាលពីពេល​ថ្មីៗ​នេះ ត្រូវ​បាន​កោះហៅ នេះ​បើ​យោងតាម​លិខិត​អញ្ចើញ​ចុះ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ ២០២២ ចុះហត្ថលេខា​ដោយ​លោក ឃួន សាវុធ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ការពារ​ប្រើប្រាស់​កិច្ច​ការពារ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ។​

​លិខិត​អោយ​ម្ចាស់​ដេប៉ូ​ទាំង​៤២ ទៅ​អគ្គនាយកដ្ឋាន​ស្ថិតនៅ​ផ្លូវ​លេខៈ ១៨ ភូមិ​ក្ដី​តា​កុយ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង​៩:០០​នាទី​ព្រឹក​ក្រោម​អ​ធីបតី​ភាព ឯកឧត្តម ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទ​ទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គ នាយកដ្ឋាន ក​.​ប​.​ប​។​

​ម្ចាស់​ដេប៉ូ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់ថា​លោក ឃួន សាវុធ អគ្គ នាយករង​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​បានចេញ​លិខិត​អញ្ចើញ​ម្ចាស់​ដេប៉ូ​ទាំង​៤២​នាក់​នេះ​ធ្វើឡើង​ដើម្បីឲ្យ​ចូល​បំភ្លឺ និង​ផ្ដល់​ព័ត៌មាន​ចាំបាច់​មួយ​ចំនួន​ក្រោយ​ម្ចាស់​ប៉ូ​ប្រេង​ឥន្ទនៈ​ទាំង​៤២​នាក់​បាន​ប្ដឹង​លោក តូច ចៅ​កុយ ប្រធាន​សាខា ក​.​ប​.​ប​ខេត្តកណ្ដាល​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើ ពុករលួយ និង​សាលា ខេត្ត​កណ្ដាល ករណី​ចុះ​អនុវត្ត​ការងារ​និង​គៀបសង្កត់​ពិន័យ​ម្ចាស់​ដេប៉ូ​ប្រេង​ដោយ​គ្មាន​វិក័យ​ប​ត្រ​និង​ករណី​ខ្លះ​ចេញ​វិក័យ​ប​ត្រដោយ​សរសេរ​ទឹកប្រាក់​តិច​ជាង​ទឹកប្រាក់​ដែល​បាន​ទាមទារ​ជាក់ស្ដែង​ពី​ម្ចាស់​ដេប៉ូ ដែល​ប្ដឹង​កាលពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២១​កន្លងទៅ​។​

​បើ​យោង​តាម​ប្រភព​ម្ចាស់​ដេប៉ូ​ទាំង​៤២​នាក់​បានឲ្យដឹងថា មន្ត្រី​ក​.​ប​.​ប​បាន​ចុះ​មក​ចែក​លិខិតអញ្ជើញ​នេះ​ហាក់ បី​ដូចជា​ធ្វើ​ឡើង​យ៉ាង​តក់ក្រហល់​ខុស​ភាពប្រក្រតី​ពីព្រោះថា​ទីតាំង​ម្ចាស់​ដេប៉ូ​មាន​រហូត ដល់​៤២​កន្លែង​ស្ថិតនៅ​ភូមិ​_​ឃុំ​_​ស្រុក ផ្សេងៗ​គ្នា​ប៉ុន្តែ​មន្ត្រី​ក​.​ប​.​ប​បាន ចុះ​ចែក​លិខិតអញ្ជើញ​ត្រឹមតែ​មួយ​ព្រឹក​ប៉ុណ្ណោះ តើ​មាន​កិច្ច​ការប្រញ៉ាប់​ឬ​មាន​ភាពចាំបាច់​ប៉ុណ្ណា​ទេ ហើយ​តប​តាម​ការអញ្ជើញ​ខាងលើ ពួកគាត់​ជា​ម្ចាស់​ស្ថានីយ៍​ទាំងអស់​ចង់ឲ្យ​មាន​សមាសភាព​មន្ត្រី​មក​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លូ​យ និង​អាជ្ញា​ខេត្តកណ្ដាល​ចូលរួម​ជាមួយ ប្រសិន បើ​គ្មាន​នោះ​ទេ​ពួកគាត់​ទាំងអស់​គ្នា​នឹង​មិន​ចូល រួម​តាម​ការអញ្ជើញ​ឡើយ​។​

​ប្រភព​ម្ចាស់​ដេប៉ូ​បានឲ្យដឹង​ទៀត​ថា គោលបំណង​ដែល​ពួកគាត់​ទាំងអស់​គ្នា​បាន​ប្ដឹង​ប្រធាន​សាខា​ក​.​ប​.​ប ខេត្ត​កណ្ដាល​នេះ ដោយសារ​ពួក​គាត់​មិន​ពេញចិត្ត​ចំពោះ​ការ អនុវត្ត​ច្បាប់​របស់​លោក តូច ចៅ​កុយ និង​ពួក គាត់​នៅ​តែ​ទទួច​ស្នើឲ្យ​ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ ជាពិសេស​ឯកឧត្តម ផាន អូន ធ្វើ​ការដក​លោក តូច ចៅ​កុយ ចេញពី​ប្រធាន​សាខា ក​.​ប​.​ប​ខេត្តកណ្ដាល​តែម្ដង​។​

​ទោះបីយ៉ាងណា​ការ​ចេញ​លិខិត​អញ្ជើញរ​បស់​អគ្គនាយកដ្ឋាន​ក​.​ប​.​ប ទៅ​ម្ចាស់​ដេប៉ូ​ប្រេង​ទាំង​៤២​នាក់​យ៉ាង​តក់ក្រហល់ ខណៈ​បណ្ដឹង​របស់​ម្ចាស់​ដេប៉ូ​បាន​ប្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក រលួយ​(ACU) និង​សាលាខេត្ត​កណ្ដាល មិនទាន់​ដឹង​ថា​មាន​ចំណាត់ការ​នីតិវិធី​យ៉ាងណា​នៅឡើយ​។​

​ករណី​ខាងលើ​អង្គភាព​គេហទំព័រ យើងខ្ញុំ​មិនអាច​សុំ​ការពន្យល់​ពី​ឯកឧត្តម ផាន អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប បាន​នៅឡើយ​ព្រោះ​មិន​មាន​លេខ​ទូរស័ព្ទ​៕

Leave a Reply

Your email address will not be published. Required fields are marked *