- ព័ត៌មានជាតិ

​ចាប់​បាន​រថយន្ត​យី​ឌុប លួច​ដឹក​ជញ្ជូន​ផល​អនុផល​ព្រៃឈើ​ខុសច្បាប់​ចេញ​ដែន​បរិវេណ​ព្រៃ​ឡ​ង់ ត្រង់​ចំណុច​ច្រក​ជាំ​ស្វាយ ស្ថិតនៅ​ភូមិ​សំ​អោង ឃុំ​មាន​រិទ្ធ ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ​

ខេត្ត​កំពង់ធំ ៖ កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២២​នេះ ចាប់​រថយន្ត​យី​ឌុប លួច​ដឹក​ជញ្ជូន​ផល​អនុផល​ព្រៃឈើ​ខុសច្បាប់​ចេញ​ដែន​បរិវេណ​ព្រៃ​ឡ​ង់ ត្រង់​ចំណុច​ច្រក​ជាំ​ស្វាយ ស្ថិតនៅ​ភូមិ​សំ​អោង ឃុំ​មាន​រិទ្ធ ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ ។​ករណីនេះ គឺ​មន្ត្រី​ជំនាញ​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​រថយន្ត​លួច​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ ដោយ​បាន​បំលែង​រូបភាព តាមរយះ​គោយន្ត​កន្ត្រៃ ហើយ​លើក​មក​ដាក់​រថយន្ត​យី​ឌុប​ដើម្បី​បន្លំ​ភ្នែក​សមត្ថកិច្ច​ជំនាញ ។​

រថយន្ត​ប្រភេទ​យី​ឌុប​មាន​ស្លាក​ក្បាល កំពង់ចាម 3A-4601 កន្ទុយ​មាន​ស្លាក​លេខ កំពង់ចាម 4A-1074 ពណ៌​ខៀវ លាយ​ពណ៌​ស ផ្ទុក​ឈើ​ប្រភេទ​លេខ​២ សន្និដ្ឋាន​ប្រមាណ​ជា​២០​ម៉ែត្រគូប ។​បច្ចុប្បន្ន​នេះ​រថយន្ត និង​វត្ថុតាង​ទាំងអស់​ត្រូវបាន​មន្ត្រី​ប​រិដ​ស្ថាន​អូរ​ងាវ​យកទៅ​រក្សាទុក នៅ​ឯ​ស្នាក់ការ ចំណែក​ម្ចាស់ និង​តៃកុង​រថយន្ត​បាន​រត់គេច​បាន​ស្រមោល ។​

​លោក​តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ​បាន​អោយដឹង​នា​ថ្ងៃ​ទី​២២ ខែកក្កដា​នេះ​ថា បញ្ហា​ខាងលើ​នេះ គឺ​កម្លាំង​មន្ត្រី​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ​ជាច្រើន​ថ្ងៃ ហើយ​ករណី​នេះ​គឺ​ម្ចាស់​ឈើ​ជា​គ្រូបង្រៀន​នៅ​ស្រុក​បារាយណ៍ បាន​កាន់​ចំណារ​ពី​ថ្នាក់ដឹកនាំ​១​រូប ក្នុង​ចំណារ​នេះ​គឺ​ដោយ​ស្នើសុំ​ទិញ​ឈើ មក​ធ្វើ​ផ្ទះ​ចំនួន​៣០​ម៉ែត្រគុប​ប៉ុណ្ណោះ កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២២​មកម្ល៉េះ លោក​ក៏​បាន​អនុញ្ញាតិ និង​ការដឹកជញ្ជូន​ចុះ តែ​អោយ​ដឹក​តែម្តង​ប៉ុណ្ណោះ ព្រោះ​អី​ក្នុង និង​ឯកសារ​ផ្សេងៗ ចំណារ​គឺ​អនុញ្ញាតិ​តែម្តង​ប៉ុណ្ណោះ​។​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​បន្តថា សកម្មភាព​នេះ​លោក​បាន​ស្រាវជ្រាវ​ឃើញថា បាន​យក​ចំណារ​ថ្នាក់ដឹកនាំ​ក្នុង​ដៃ មក​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ប្រហែលជា ៣​ដង​មក​ហើយ រូប​លោក​ក៏​បាន​ដឹងថា មាន​ការឃុបឃិត​ថ្នាក់ក្រោមៗ ប៉ុន្តែ​ពេល​នេះ​លោក​មិន​អាច​លើកលែង​ឡើយ ។​

​បញ្ហា​ឈើ​នេះ ក្នុង​សន្ឋិដ្ឋាន​ឈើ​ប្រហែលជាង ១៥​ម៉ែត្រ​គុប ក្នុង​រថយន្ត​យី​វែអ័ង ប្រភេទ​ឈើ​វិញ​នោះ​មិនទាន់​ដឹង​ថា​ប្រភេទ​ឈើ​អ្វី​ដែរ បច្ចុប្បន្ននេះ រថយន្ត​ខាងលើ​នេះ​បាន​យក​មក​រក្សាទុក​នៅ​ស្នាក់ការ​អូរ​ងាវ ស្រុក​សណ្តាន់ បណ្តោះអាសន្ន និង​ស្រាវជ្រាវ​រក​ម្ចាស់​ឈើ​ណា​ពិត​ប្រា​ដក ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ កាលពី​កន្លងមក​នេះ​ប្រហែលជា ១០​មុន មាន​បុគ្គល​២​នាក់ បាន​យក​ចំណារ​ថ្នាក់ដឹកនាំ​ទៅ​ជួប​ខាង​មន្ត្រី​ជំនាញ ខាងជើង​បឹង​ទន្លេសាប ដើម្បី​សុំ​ការអនុញ្ញាត​ដឹកជញ្ជូន​ឈើ ពី​ស្រុក​សណ្តាន់ តែ​ខាង​មន្ត្រី​ជំនាញ​មិន​បាន​អនុញ្ញាត​ទេ​។​បុគ្គល​ឈ្មោះ​ប៉ិច ជា​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​បារាយណ៍ និង​គ្រូ​បង្រៀន បាន​កាន់​ឯកសារ និង​ចំណារ​ថ្នាក់ដឹកនាំ មក​បន្លំ​ភ្នែក​មន្ត្រី​ជំនាញ និង​មហាជន ដើម្បី​យក​ធ្វើ​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​។​បើ​យោង​តាម​ប្រភព​ច្បាស់​ការ​បាន​បង្ហើប​ថា ឈើ​ក្នុង​រថយន្ត​នោះ មាន​ឈ្មួញ​ឈើ​ឈ្មោះ ស៊ីណា កូនប្រសារ​ឈ្មោះ​ម៉េង ដែល​លំ​ដ្ឋា​ន​នៅ​កែង​អូរ​ល្អក់ ផ្សារ​៩៩ ក្នុង​ភូមិ​អូរ​ពក​សាមគ្គី ឃុំ​មាន​រិទ្ធ ស្រុក​សណ្តាន់ ។ រថយន្ត​ខាងលើ​នេះ​បាន​ទិញ និង​ដឹក​ជញ្ជូ​ឈើ​ពី​ប្រជាពលរដ្ឋ​បានលូ​ច​កាប់​ចេញពី​តំបន់​អភិរក្ស​ព្រៃ​ឡ​ង់ ដែល​គ្រប់​គ្រោង​ដោយ​មន្ត្រី​បរិស្ថាន​ខេត្តកំពង់ធំ ៕


 

Leave a Reply

Your email address will not be published. Required fields are marked *