- ព័ត៌មានជាតិ, សន្តិសុខ សង្គម

​សម្រេច​ឃុំខ្លួន​ចោរប្លន់​ប្រដាប់អាវុធ ១៣​នាក់ បង្ក​ភ្ញាក់ផ្អើល នៅ​ខេត្ត​កណ្តាល​

(​កណ្ដាល​)៖ នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២២​នេះ មុខសញ្ញា​ចោ​ប្លន់​ប្រដាប់អាវុធ​ចំនួន​១៣​នាក់ ដែល​ត្រូវបាន​នគរបាល​ខេត្តកណ្ដាល​សហការ​ជាមួយ​នគរបាល​ខេត្តកណ្ដាល​ចាប់​ក្របួច​បាន​នាពេល​ថ្មីៗ​នេះ ត្រូវបាន​សាលាដំបូង​ខេត្តកណ្ដាល​សម្រេច​ចោទប្រកាន់ និង​ឃុំខ្លួន​ដាក់ពន្ធនាគារ​។ លោក សូ សារិន បានបញ្ជាក់​ថា ពួកគេ​ត្រូវបាន​ចោទប្រកាន់​ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​

​គួររំលឹកថា មុខសញ្ញា​ចោរប្លន់​ប្រដាប់​អាវុធ​ចំនួន​១៣​នាក់ ក្នុងចំណោម​១៥​នាក់​ត្រូវបាន​នគរបាល​ស្រុក​កៀនស្វាយ សហការ​ជាមួយ​នគរបាល​ក្រុង​តាខ្មៅ រួម​នឹង​នគរបាល​ខណ្ឌ​ច្បារអំពៅ តាម​ប្រដេញ​ប្រមាញ់​ផ្អើល​ពេញ​ផ្លូវ និង​ក្នុងភូមិ ដោយ​មុខសញ្ញា​ទាំងអស់​គ្នា​នេះ​បាន​ចែក​ជើង​គ្នា​រត់​ប្រសាច ប៉ុន្តែ​ដោយសារ​នគរបាល​មាន​ជំនាញ​ខ្ពស់​ចាប់បាន​១៣​នាក់ រត់​បាត់​ស្រមោល​រក​មិនឃើញ​ចំនួន​២​នាក់​។ ពួក​គេ​នេះ​មិន​ត្រឹមតែ​ប្លន់​នោះ​ទេ ក៏​រកស៊ី​ជួញដូរ​ថ្នាំញៀន​ផង​ដែរ​។​

​យោងតាម​របាយការណ៍​របស់​នគរបាល​ខេត្ត​កណ្ដាល​បាន​រៀបរាប់ថា ដោយ​ទទួលបាន​ការចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្ដាល ព្រមទាំង​ចុះ​អនុវត្ត​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក ឡាក់ ម៉េង​ធី ស្នងការរង បាន​ធ្វើ​ការស្រាវជ្រាវ​តាម​ប្រមាញ់​មុខសញ្ញា​ខាងលើ​នេះ​ក្រោយ​បាន​ប្លន់​នា​ពេលកន្លងមក ហើយ​ពួកគេ​ត្រូវ​នគរបាល​ស្រុក​កៀនស្វាយ​ស្ទាក់​នៅលើ​ដង​ផ្លូវជាតិ​លេខ​១ តែ​ដឹង​ខ្លួន​ក៏​នាំគ្នា​រត់​គេចខ្លួន​ដល់​ខណ្ឌ​ច្បារអំពៅ និង​ក្រុង​តាខ្មៅ​។​

​ហេតុការណ៍​ចាប់ខ្លួន​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២២ ដោយ​ក្រោយ​ទទួលបាន​ដំណឹង​ពី​មុខសញ្ញា​ភ្លាម លោក​បាន​រាយការណ៍​បន្ទាន់​ទៅ​ថ្នាក់លើ ហើយ​បាន​ចុះ​ដៃ​ធ្វើការ​តាម​ប្រមាញ់​បក្ខពួក​ចោរ​ប្លន់​នេះ​នៅ​ស្រុក​កៀនស្វាយ នៅពេល​ដែល​ក្រុមចោរ​បាន​ជិះ​តាម​ផ្លូវជាតិ​លេខ​១ ហើយ​ពើបប្រទះ​សមត្ថកិច្ច​ក៏​រត់គេចខ្លួន តែ​ត្រូវបាន​នគរបាល​ដេញ​ប្រមាញ់ និង​សហការ​គ្នា​ល្អ​តាម​ក្របួច​យកបាន​១៣​នាក់ និង​រត់​គេចខ្លួន​២​នាក់​។​

​ជនសង្ស័យ​មាន​គ្នា​១៥​នាក់ រាយ​នាម​ដូចខាងក្រោម​៖
១. ឈ្មោះ ហេង រិទ្ធី អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយ​រលំ ឃុំ​ស្វាយ​រលំ ក្រុង​តាខ្មៅ​
២. ឈ្មោះ អ៉ំ បូរិន ហៅ​ម៉ៅ អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​
៣. ឈ្មោះ យ៉​ត ចន្ទ​ដា​រ៉ា អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​
៤. ឈ្មោះ យ៉ុន ប៊ុន​ណារ៉ូ អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី​២ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​
៥. ឈ្មោះ រឿន ភ​ក្ត្រា អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​
៦. ឈ្មោះ ខេ​ម សុខ​ម៉េង អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ​
៧. ឈ្មោះ សុខ​រឿន ចិ​ត្រា អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជ្រៃ​រយោង ឃុំ​កណ្តោក ស្រុក​ណ្តា​ល​ស្ទឹង​
៨. ឈ្មោះ អឿន វណ្ណី អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​
៩. ឈ្មោះ ឃី វណ្ណី អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​
១០. ឈ្មោះ នី ឆៃ​យ៉ា អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី សង្កាត់​ព្រែក​រាំង​១ ក្រុង​តាខ្មៅ​
១១. ឈ្មោះ ទ្រី ធា​រិទ្ធ អាយុ​៤០​ឆ្នាំ ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ​
១២. ឈ្មោះ អ៉ី​ម គីម​សេង អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ​
១៣. ឈ្មោះ យ៉ុង សុភ័​ក្រ អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​សំរោង​បី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​។
​ជន​ទាំង​១៣​នាក់​នេះ​ត្រូវបាន​ឃាត់ខ្លួន​។​
១៤. ឈ្មោះ គន់ ប៊ី អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ (​គេចខ្លួន​)​។​
១៥. ឈ្មោះ ឆិត សុខ​ដា អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​(​គេចខ្លួន​)៕

Leave a Reply

Your email address will not be published. Required fields are marked *