- ព័ត៌មានជាតិ

ពិត​ជា​សាហាវ​មែន ! គំរាម​សម្លាប់​នារី​ម្នាក់​ប្លន់​យក​ម៉ូតូ និង​អលង្ការ​មួយចំនួន​បាន​សម្រេច រួច​ចាប់រំលោភ​បូក​តាម​ក្រោយ ហើយ​គេចខ្លួន​បាត់​ស្រមោល​

ភ្នំពេញ​: ជនសង្ស័យ​ចំនួន ៣ នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​បានធ្វើ​សកម្មភាព ស្ទាក់ ពី​មុខ​ម៉ូតូ​មួយ​គ្រឿង​ជិះ​ដោយ​នារី​ម្នាក់ ហើយ​គំរាម​សម្លាប់​រួច​ដឹក​ជនរងគ្រោះ​យក​ទៅ​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​និង​គ្រឿងអលង្ការ​មួយចំនួន បានសម្រេច រួច​ចាប់រំលោភ​តាម​ក្រោយ ម្តងម្នាក់ៗ​សម្រេច ហើយ​នាំគ្នា​គេចខ្លួន​បាត់​ស្រមោល​។​

​ហេតុការណ៍​បង្ក​ឲ្យមាន​កាភ្ញាក់ផ្អើលនេះ​បានកើត​ឡើង​នៅ​វេលា​ម៉ោង​១០​និង​៤០​យប់​ថ្ងៃ​ទី ២៤ ខែកក្កដា​ឆ្នាំ ២០២២ នៅត្រង់​ចំណុច​ដី​វាល​មួយកន្លែង​ខាងជើង​វត្ត​ជន្លង់ម្លូ ស្ថិតក្នុង​ភូមិ​កន្ទោក​ខាងត្បូង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​ឈ្មោះ វ​-​ជ​-​ន ភេទ​ស្រី​អាយុ ៣០ ឆ្នាំ មុខរបរ​ធ្វើការ​រោងចក្រ ស្នាក់​នៅ​ខាងក្រោយ​សាលាខណ្ឌ​ដង្កោ ខណ្ឌ​ដង្កោ​រាជធានី​ភ្នំពេញ ។​

​បើ​តាម​សំដី​ជនរងគ្រោះ​បាន​រៀបរាប់​ប្រាប់​ឱ្យដឹងថា មុន​កើតហេតុ រូបគាត់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ប៊ីត​ក្រហម ភ្នំពេញ​1IF-8117 ចេញពី​កន្លែង​ស្នាក់នៅ គោលបំណង​ទៅ​ញ៉ាំ​អី​នៅ​ម្ដុំ​ទួល​ព្រង លុះ​មកដល់​ជិះ​ចំណុច​ផ្លូវ ៣០​ម៉ែត្រ ចំណុច​មុខ​វត្ត​ធម្ម​ត្រៃ ស្ថិតក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ក៍​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ចំនួន​៣ នាក់​ជិះ​ម៉ូតូ​ហុងដា​ស្កូប​ពី​មួយ​គ្រឿង​ពណ៌​ខ្មៅ​មិន​ចាំ​ស្លាក​លេខ បាន​មក​កាក់​ពី​មុខ​ម៉ូតូ​របស់​គាត់ ហើយ​ជនសង្ស័យ​ក៏​បាន​គំរាម​មិន​ឲ្យ​ស្រែក និង​ប្រើ​ហិង្សា​ទៅ​លើ​រូបគាត់ ដោយ​បង្ខំ​ឲ្យទៅ​តាម​ពួក​គេ​។​

​ជនរងគ្រោះ​បាន​បន្តទៀតថា បន្ទាប់​មក​ជនសង្ស័យ​ម្នាក់​បាន​ឡើង​ជិះ​ម៉ូតូ​របស់​គាត់ រួច​ឌុប​រូប​គាត់​រហូត​មកដល់​ចំណុចកើតហេតុ​ខាងលើ ហើយ​បាន​ធ្វើ​សកម្មភាព ដោះយក​ខ្សែក កងដៃ ច​ញ្ចៀ​ន នឹង​ទូរស័ព្ទ​ដៃ​មួយគ្រឿង រួម​និង​ម៉ូតូ​មួយ​គ្រឿង​ទៀត បន្ទាប់​ពី​ជនសង្ស័យ​ប្លន់​រួ​មិន​អស់ចិត្ត​នាំគ្នា​ចាប់​រំលោភ​លើ​រូប​គាត់​ម្ដង​ម្នាក់ៗ​បានសម្រេច ហើយ​បាន​ថត​វីដេអូ​ទុក និង​គំរាម​លើ​រូបគាត់​បើ​ហ៊ាន​ប្រាប់​ដល់​សមត្ថកិច្ច​គេ ពួកវា​នឹង​តាម​សំលាប់​រូបគាត់ ក្រោយ​ពី​ជនសង្ស័យ​ប្លន់​និង​រំលោភ​បាន​សម្រេច​លើ​រូបគាត់​រួម​មក ជនសង្ស័យ​ទាំងនោះ​នាំគ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​។

​ជនរងគ្រោះ​បាន​បន្តទៀតថា​ក្រោយ​រូបគាត់​បាន​រត់​ស្រែក​ឲ្យគេ​ជួយ បន្ទាប់មក​ក៏​ភ្ញាក់ផ្អើល​ឮ​ដល់​សន្តិសុខ​ដែរ​យាម​នៅ​រោងចក្រ​មួយ​កន្លែង ក៏​ឃើញ​រូបគាត់​រួច​ក៏​បាន​សួរនាំ ហើយ​ក៍​បាន​ជូន​ទៅ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង​ដើម្បីឲ្យ​គេ​ជួយ​។​

​ជនរងគ្រោះ​ហើយ​ប្រាប់ទៀតថា ជនសង្ស័យ​បាន​ស្គាល់​ហ្វេ​សប៊ុក​របស់គាត់​ហើយក៏​បាន​ឆាតម​ក​គាត់​ជា​ច្រើនលើក ច្រើនសា​តែ​នាង​មិន​ឆ្លើយតប ហើយ​ជនសង្ស័យ​ទាំងនោះ​បាន​ប្រាប់​រូប​គាត់​ថា​ពួកគេ​តាមដាន រួប​គាត់​ពីរ​បី​ថ្ងៃ​ហើយ​។​សូមបញ្ជាក់​ផង​ដែរ​ករណី​ខាងលើ​នេះ ជនសង្ស័យ​និង​ជនរងគ្រោះ សង្ស័យ​ធ្លាប់​ស្គាល់គ្នា​។​

​ក្រោយមក​ក៏​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​ដល់​កម្លាំង​សមត្ថកិច្ច​មូលដ្ឋានបា​ន​ចុះ​មក​ដល់​រួច​ធ្វើ​ការសួរនាំ​ទៅលើ​ជនរងគ្រោះ​ហើយ​ក៍បាន​នាំ​ជនរងគ្រោះ​មក​បង្ហាញ​ទីតាំង​កន្លែង​កើតហេតុ រួច​ក៏​នាំ​ជនរងគ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កន្ទោក ដើម្បី​សមត្ថកិច្ច​ងាយស្រួល​ស្វែងរក​ចាប់​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​៕

 

Leave a Reply

Your email address will not be published. Required fields are marked *