- ព័ត៌មានជាតិ

ជាប់​ខ្នោះ​ថ្មី​ទៀត​ហើយ​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​ពលករ​ដោយសារ​មេ​ឈ្មួញ​ឈើ​ឆ្លងដែន​សុទ្ធតែ​ជា​មន្ដ្រី​យោធា​និង​មន្ដ្រី​នគរបាល​វរ​:​ការពារ​ព្រំដែន​គោក​លេខ​៧០២

ខេត្ត​ឧត្ដរមានជ័យ ៖ នៅ​ក្នង​សង្កាត់​អូ​ស្មាច់​ក្រុង​សំរោង​ខេត្ត​ឧត្ដរមានជ័យ ដែល​បាន​ល្បី​ជាច្រើន​ឆ្នាំ​មកហើយ រឿង​ចរាចរណ៍​បទល្មើស​ឈើប្រណិត​ឆ្លងដែន សំបូរ​ទៅដោយ​អ្នកមានអំណាច ជា​មន្ដ្រី​យោធា​និង​មន្ដ្រី​ប៉ូលិស​ដែល​ឈរជើង​នៅ​ទីនោះ ដែល​មាន​ការ​កៀរគរ​ប្រជាពលរដ្ឋ​ចូល​កាប់​ឈើ​ក្រញូង​ដោយ​ខុសច្បាប់​នៅក្នុង​ទឹកដី​ថៃ ដែលជា​មូលហេតុ​បណ្ដាល​អោយ​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ត្រូវបាន​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​យក​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់​ប្រទេ​ថៃ ជាច្រើន​អ្នក​និង​ជា​បន្តរ​បន្ទាប់​។​

​ជាក់ស្ដែង​នៅ​ល្ងាច​ថ្ងៃ​ទី​៥​ខែ​មិថុនា​ឆ្នាំ​២០១៩​នេះ បុរស​ម្នាក់​ឈ្មោះ​សុខ តឿ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិ​ដើម​ជ្រៅ សង្កាត់​អូ​ស្មាច់​ក្រុង​សំរោង ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​រួម​និង​វត្ថុតាង​ឈើ​ក្រក់​ឈើ​ក្រញូង​ចំនួន​ពី​កូន​ដុំ និង​បន្តរ​នាំ​ខ្លួន​យក​ទៅ​ចាត់ការ​អនុវត្ដ​ទៅ​តាម​ផ្លូវ​ច្បាប់​ប្រទេស​ថៃ​។​

​ប្រភព បាន បង្ហើប​អោយដឹងថា មេ​ឈ្មួញ​ប្រមូល​ទិញ​ឈើប្រណិត​ឆ្លងដែន​មកពី​ប្រទេស​ថៃ​នៅ​ក្នុង​សង្កាត់​អូ​ស្មាច់ ដែល​ជា​ដើមហេតុ​និង​ជា​មូលហេតុ​បណ្ដាល​អោយ​ពលករ​ជាច្រើន​អ្នក​ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​នោះ​រួមមាន​។​

​ឈ្មោះ​ថន ជា​មន្ដ្រី​នគរបាល​វរ​:​ការពារ​ព្រំដែន​គោក​៧០២​កូនចៅ​របស់​លោក​វរ​:​សេនីយ៍​ឯក គង់​សុ ខាន់ ប្រភព​បាន​បង្ហើប​ថា​មេ​ឈ្មួញ​រូបនេះ​ត្រូវបាន​លោក​មេបញ្ជាការ​នៅ​ពីក្រោយ​ខ្នង ព្រោះ​រកស៊ី​ចរាចរណ៍​ឈើប្រណិត​ឆ្លងដែន​ច្រើន​ឆ្នាំ​មកហើយ ដោយ​គ្មាន​ការហាមឃាត់​ពី​មេបញ្ជាការ​។​

​ទី​២÷​ឈ្មោះ​ឈឿង ស​ក្ក័ ជា​មន្ដ្រី​យោធា​បំរើ​ការងារ​នៅ​កងពលតូច​លេខ​៤២​កូនចៅ​របស់​លោក​ឧត្ដមសេនីយ៍ទោ​ប៉ែន វ​យ ប្រភព​បាន​បង្ហើប​អោយដឹងថា​លោក​ប៉ែន​វយ​ជា​អ្នក​បើកដៃ​អោយ​រកស៊ី​បទល្មើស កន្លងទៅ​។​
​លោក​ឧត្ដមសេនីយ៍ទោ​ប៉ែន​វយ បាន​អោយ​អ្នក​សាព័ត៍​មានដឹង​កន្លងទៅថា​លោក​ដឹង​ខ្លះ​មិនដឹង​ខ្លះ​ចំពោះ​សកម្មភាព​រកស៊ីប​ទ​ល្មើស​ឈើ​ឆ្លងដែន​មន្ដ្រី​របស់​លោក​ឈ្មោះ​ឈឿង​ស​ក្ក័ លោក​បញ្ជាក់ថា​បើ​ចង់​ចាប់​អោយ​ចាប់​ទាំងអស់គ្នា​កុំអោយ​មាន​ភាពលំអៀង​។​

​ទី​៣÷​ឈ្មោះ​ធឿន ជា​មន្ដ្រី​យោធា​
​ទី​៤÷​ឈ្មោះ បិ​បឹ ជា​មន្ដ្រី​យោធា​

​មេ​ឈ្មួញ​ប្រ​ម៉ូ​ល​ទិញ​ឈើប្រណិត​ទាំង​បួន​នាក់​ខាងលើ​នេះ​ហើយ​ជា​អ្នក​កៀរគរ​ពលករ​កាប់​ឈើប្រណិត​នៅក្នុង​ទឹកដី​ថៃ​ដែល ជាដើម​ហេតុ​និង​ជា​មូលហេតុ​ដែល​ជា​មេ​បញ្ហា បង្ករ​អោមាន អសន្តិសុខ​នៅ​តាម​ខ្សែរ​បន្ទាត់​ព្រំដែន កម្ពុជា​ថៃ​នៅ​សង្កាត់​អូ​ស្មាច់​ក្រុង​សំរោង​ខេត្ត​ឧត្ដរមានជ័យ​។
​ដែល​ត្រូវបាន​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​ពលករ​គ្មាន​ស្រាកស្រាន្ដ ជាច្រើន​អ្នក​កន្លង​ទៅ​ដោយ​គ្មាន​អ្នក​ទទួលខុសត្រូវ​។

​រហូតមកដល់​ពេលនេះ​ភាពអសន្តិសុខ​មកលើ​ពលរដ្ឋ​នៅ​តែ​បន្តរ​កើតមាន​ជា​ហូរហែ​និង​អត់​ឈប់ឈរ​។​ ហេតុ​នេះ​សូម​លោក​ឧត្ដមសេនីយ៍ទោ​ម៉ែន លី​ស្នងការ​នគរបាល​ខេត្ត​ឧត្ដរមានជ័យ​មាន​វិធានការ​ផង​ទាន​! ព្រោះ​ល្បីឈ្មោះ​មេ​ឈ្មួញ​ចរាចរណ៍​ឈើប្រណិត​ឆ្លងដែ​ទាំង​បួន​នាក់​ខាងលើ​។​ ​ជា​ពិសេស​មន្ដ្រី​ប៉ូលិស​ឈ្មោះ​ថន មេ​ឈ្មួញ​ឈើ​ចរាចរណ៍​ឈើ​ឆ្លងដែន ក៍​ជា​មូលហេតុ​ដ៍​ធំ​ផងដែ​ក្នុង​ការបង្ករ​អសន្តិសុខ​រហូតមក​៕ ប៉ែន នួន​

Leave a Reply

Your email address will not be published. Required fields are marked *