- សន្តិសុខ សង្គម

ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​ជួញដូរ​គ្រឿង​គ្រឿងញៀន​ក្រុង​ក្រចេះ​

ខេត្ត​ក្រចេះ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ ក្រោម​ការចង្អុលបង្ហាញ​ពី​លោក សាន្ត ប៊ុន​ថា​ន មេបញ្ជាកា​កងរាជអាវុធហត្ថ​ខេត្ត ដឹកនាំ​ដោយ​លោក ផាត សុភក្ត្រ័​វាសនា មេបញ្ជាការ​ក្រុង ដោយ​មាន​ការសម្របសម្រួល​ពី​លោក ជា សុភក្ត្រ័ ព្រះរាជអាជ្ញារង​ខេត្ត​ក្រចេះ ចុះ​ប្រតិបត្តិការ​បង្ក្រាប​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំនុច​សណ្ឋាគារ ហ៊​រ ប៊ុន្នី ស្ថិតនៅ​ភូមិ​ស្រែ​ស្ដៅ សង្កាត់​អូរ​ឬ​ស្សី នៅ​ក្រុង​ក្រចេះ​។​កាលពី​រសៀល​ថ្ងៃ​ទី​០៣​ខែ​មិថុនា​ឆ្នាំ​២០១៩​នេះ​។​

​មន្ត្រី​អាវុធហត្ថ​ក្រុង​ក្រចេះ​បានឲ្យដឹងថា​ក្នុងប្រតិបត្តិការ​បង្ក្រា​ប​ករណី​គ្រឿងញៀន​ដ៏​ក្តៅ​ខាងលើ ឃាត់​ជន​មុខសញ្ញា​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន ៣​នាក់​៖
១.​ឈ្មោះ ឡា វិច្ឆិកា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​អូរ​ឬ​ស្សី​២ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ ខេត្ត​ក្រចេះ​។

២.​ឈ្មោះ នាង សង្វា​វង្ស​ហៅ​(​ជី វា​) ភេទ​ប្រុស អាយុ ១៨​ឆ្នាំ រ មុខរបរ​(​សិស្ស​) រស់នៅ​ភូមិ​ដូន​ជ្រាំ សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ខេត្ត​ក្រចេះ​។​

៣.​ឈ្មោះ ម៉េង កក្កដា ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ទួល​មនោ​រម្យ សង្កាត់​ក្រគរ ក្រុង​ក្រចេះ ខេត្ត​ក្រចេះ​។

​ដកហូត​វត្ថុតាង​ប្រើប្រាស់​មួយចំនួន និង​ម៉ូតូ​ម៉ាក់​សង់​ឌ្រី​ម ២​គ្រឿង ស៊េរី​ឆ្នាំ​២០១០ មួយគ្រឿង ស៊េរី​ឆ្នាំ​២០១៤ មួយគ្រឿង​។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង ឃាត់ខ្លួន​និង​រក្សាទុក​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត​៕​សេក​សក​

 

Leave a Reply

Your email address will not be published. Required fields are marked *