- ព័ត៌មានជាតិ

​សង្កាត់​ដើម​មៀនបាន​រៀបចំ​ពិធី​ប្រជុំ​ផ្សព្វផ្សាយ​លទ្ធផល​របស់​កណៈ​បក្ស​

(​ខេត្ត​កណ្តាល​) ៖ ថ្ងៃ​ពុធ ១៤​រោច ខែ​អាសាឍ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​ឯកឧត្តម​ឈឿន សុ​ចិត្ត ប្រធាន​ក្រុម​ការ​គណបក្ស​ចុះ​មូលដ្ឋាន​សង្កាត់​ដើម​មៀន ។​

​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​លទ្ធផល​សន្និបាត​គណៈកម្មាធិការ​កណ្តាល​វិសាមញ្ញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​លើក​ទី​៤៣​អាណត្តិ​ទី​៥​នៅ​ទីស្នាក់ការ​គណបក្ស​ក្រុង​តាខ្មៅ​។​ដោយ​មាន​សមាសភាព​ចូលរួម មាន​លោក​អនុប្រធាន​ទី​១-​ទី​២-​ទី​៣​ក្រុមការងារ​ចុះ​មូលដ្ឋាន​សង្កាត់​ដើម​មៀន​លោក​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ភូមិ​ទាំង​៦​ដែល​ជា​សមាជិក​ក្រុមប្រឹក្សា សង្កាត់ ។​

​លោក​ប្រធាន​មណ្ឌល​សកម្មភាព​ទាំង​១៨​នាក់​-​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់​ដើម​មៀន​សរុប​ចំនួន​២៥០​នាក់​។​

​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​នេះ​ដែរ ឯកឧត្តម បាន​ឧបត្ថម្ភ​ថវិកា​ជូន​សមាជិក សមាជិកា ក្នុង​ម្នាក់ៗ​ថវិកា​៣០,០០០​រៀល សរុប ៧,៥០០,០០០​រៀល​។ និង​ជូន​សង្កាត់​ដើម​មៀន ២,០០០,០០០​រៀល និង​ក្រុមការងារ​៥០០,០០០​រៀល​។ សរុប​ការចំណាយ​ថវិកា​ទាំងអស់​ចំនួន ១០,០០០,០០០​រៀល​។​

Leave a Reply

Your email address will not be published. Required fields are marked *