- ព័ត៌មានជាតិ

ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ប្រជុំ​សាមញ្ញ​ប្រចាំ​សប្តាហ៍​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន ចុងខែ កក្កដា ឆ្នាំ​២០២២ ដើម្បី​ពិនិត្យ​វឌ្ឍនភាព​ការងារ ដែល​សម្រេច​អនុវត្តន៍​ន៊បាន​នា​ពេលកន្លងមក និង​ផែនការ ការងារ​ដែល​បំពេញ​នាពេល​ខាងមុខ​ទៀត​

​នៅក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​សាមញ្ញ​ប្រចាំ​សប្តាហ៍​ចុងខែ​កក្កដា របស់​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន ដោយ​មាន​ការចូលរួម​ផ្ទាល់ និង​តាមរយៈ​ប្រព័ន្ធ វីដេអូ ដែល​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន បាន​ជម្រុញ​ដល់​គ្រប់​ផ្នែក​ពាក់​ពន្ធ័ ពិសេស អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា ធ្វើ​ជារ​បាយ​ការណ៏ និង​គម្រោង​លំអិត​នានា ដើម្បី​ដាក់​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេជោ ហ៊ុន សែន បាន​ជម្រាប​និង​សម្រេច​ជាគោលការណ៍ ក្នុង​ការត្រៀម​រៀបចំ​កម្មវិធី​ប្រកួត​រ៉ូបូត ABU Robocon លក្ខណៈ​អន្តរជាតិ គ្រោង​ធ្វើឡើង​នៅក្នុង​ខែ​សីហា ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាសផ្ទះ​រៀបចំ​ការប្រកួត តាមរយៈ​កិច្ចសហការ​ជាមួយ ទូរទស្សន៍​ជប៉ុន NHK ។

​ចំពោះ​គម្រោង​កម្មវិធី​ប្រកួត ROBOCON លក្ខណៈ​អន្តរជាតិ ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០២៣ ហើយ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ គ្រោង​នឹង​ធ្វើ​ការគោរព​អញ្ជើញ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើ​ជា​គណៈអធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​កម្មវិធី​នោះ ។

​នៅក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​នោះ​ដែរ ឯកឧត្តម រដ្ឋមន្ត្រី បាន​ជម្រុញ​ដល់​គណៈកម្មការ​ជំនាញ​ឯកសារ​វីដេអូ ក្រសួង​ព័ត៌មាន ពិនិត្យ​ជម្រុញ​ដល់ បណ្តា​មន្ទីរ​ព័ត៌មាន រាជធានី ខេត្ត ផលិត​នូវ​ឯកសារ​ស្តីពី​វឌ្ឍនភា​ព​ការងារ​រយៈពេល ៥ ឆ្នាំ ដែល​ខេត្ត ក្រុង សម្រេចបាន ដើម្បី​បង្ហាញ​នូវ​រាល់​សមិទ្ធិផល និង​ស្នាដៃ​នានា ដែល​បាន​អនុវត្ត​កន្លង​មក និង​បន្ត​ទៅ​ពេល​ខាង​មុខ​បន្តទៀត ។

​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍​ថ្នាក់ដឹកនាំ ក្រសួង​ព័ត៌មាន​ដែល​បាន​ដំណើរការ​ពេញ ១ ព្រឹក នេះ បាន​ពិនិត្យ ពិភាក្សា​ផ្តាស់​ប្តូរ​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក ដើម្បី​ធ្វើអោយ​ការអនុវត្តន៍​រាល់​ភារកិច្ច​ការងារ​កាន់តែ​មាន​ប្រសិទ្ធភាព និង​លទ្ធផល​ល្អ​បន្ថែមទៀត​។​

​កិច្ចប្រជុំ​ក​ក៏​បាន​ធ្វើ​ការពិនិត្យ​ការងារ ដែល​អនុវត្ត​នា​ពេលកន្លងមក និង​ដាក់​ចេញ​ផែនការ កិច្ច​ការងារ​ព័ត៌មាន សម្រាប់​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់​ពន្ធ័ នា​ចុងខែ​កក្កដា និង​ដើម​ខែ​សីហា ខាងមុខនេះ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ ។

​នៅក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​នេះ​ដែរ ឯកឧត្តម លោកជំទាវ ជា​ថ្នាក់ដឹកនាំ​តាម​បណ្តា អគ្គនាយក ដ្ឋា​ន ទាំង​៥ ចំណុះអោយ ក្រសួង​ព័ត៌មាន រួមទាំង ឯកឧត្តម លោកជំទាវ ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជា​ប្រធាន​គណ​:​ក​ម្មការ អនុគណ​: ក​ម្មការ បាន​ធ្វើរ​បាយ​ការណ៏ពីវឌ្ឍន​ភាពកា​រងារ សំខាន់ៗ​មួយចំនួន ដែល​មន្ត្រី និង​ថ្នាក់ដឹកនាំ គ្រប់​ផ្នែក​គ្រប់​ជំនាញ សម្រេច​បំពេញ​និង​អនុវត្តន៍​បាន​កាលពីពេល​កន្លង​នេះ ដោយ​បាន​ធ្វើអោយ​រាល់​កិច្ច​ការងារ​បាន​ដំណើរ​ដោយ​រលូន ។ ទន្ទឹម​គ្នា​នេះ​ដែរ ថ្នាក់ដឹកនាំ តាម​បណ្តា​ផ្នែក​ជំនាញ​នី​មួយៗ​ក៏​បាន​លើក​ពី​ផែនការ​សកម្មភាព​ការងារ​ដែល ត្រូវ​បន្ត​ធ្វើ​សម្រាប់​សប្តាហ៍​បន្តបន្ទាប់​ទៀត​អោយបាន​កាន់តែ​ល្អប្រសើរ ។ កិច្ចប្រជុំ​ក៏​បាន​ធ្វើ​ការពិភាក្សា​គ្នា​លើ​ផែនការ​សកម្មភាព​ការងារ​ផ្សព្វផ្សាយ​ដែល​ក្រសួង​ព័ត៌មាន ជា​អ្នកទទួលខុសត្រូវ​ក្នុង​កិច្ចការ​ថត និង​ផ្សាយ​ពី​ព្រឹត្តការណ៍​នៃ​ការប្រកួត​កីឡា អាស៊ីអាគ្នេយ៍​លើក​ទី ៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​។​

​ដើម្បី​ធ្វើអោយ​កិច្ចការងារ​នេះ បាន​ដំណើរការ​ដោយ​រលូន​នោះ ថ្នាក់ដឹកនាំ ក្រសួង​ព័ត៌មាន បាន បញ្ជូន​មន្ត្រី​ជំនាញ បច្ចេកទេស​ដើម្បី​ទៅ​ធ្វើ​ការដកស្រង់​បទពិសោធន៍ ពី​របៀប ថត​ផ្សព្វផ្សាយ​អោយបាន​គ្រប់​ទិដ្ឋភាព នៃ​ដំណើរការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី ៣១ ឆ្នាំ​២០២២ នៅក្នុង​ប្រទេស វៀតណាម​កាលពី​ខែ​ឧសភា កន្លងមកនេះ ។​

​ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​សំដែង​នូវ​ការកោតសរសើរ និង​វាយ​តំលៃ​ខ្ពស់​ចំ​ពោ​លទ្ធផល​ការងារ​ដែល​បណ្តា អគ្គនាយកដ្ឋាន​ទាំង ៥ ចំណុះអោយ​ក្រសួង​ព័ត៌មាន សម្រេច​អនុវត្តន៍​កន្លងមកនេះ ពិសេស​ការខិតខំ​ប្រឹង​ប្រែង​របស់ អគ្គនាយកដ្ឋាន​ផ្សព្វផ្សាយ​ទាំង ៣ គឺ ទូរទស្សន៍​ជាតិ​កម្ពុជា វិទ្យុជាតិ​កម្ពុជា និង​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP ដែល​ផ្សព្វផ្សាយ​បាន យ៉ាង​ទូលំទូលាយ​នូវ​រាល់​ព្រឹត្តការណ៏​សំខាន់ៗ និង​កម្មវិធី​ជា​ច្រើន​ទៀត បាន​ទូលំទូលាយ ។

​ឯកឧត្តម រដ្ឋមន្ត្រី បាន​ជម្រុញ​អោយ​ប្រពន្ធ័​ផ្សព្វផ្សាយ​របស់ជាតិ បន្ត​ផលិត​កម្មវិធី​ថ្មីៗ និង​ផ្សាយ​នូវ​រាល់​ព្រឹត្តការណ៍​ថ្មីៗ ទាន់​ហេតុការណ៍ ពិសេស​ព្រឹត្តការណ៍​របស់ជាតិ សង្ខេប​ខ្លីៗ ដើម្បី​ផ្សព្វផ្សាយ​អោយ​សារណៈ​ជន បានដឹង​ទាន់ពេលវេលា ។ ជាងនេះទៅទៀត​ផ្សាយ​ពី សារសំខាន់រ​បស់ បេឡា​ជាតិ​សន្តិសុខ​សង្គម បស​ស ដើម្បីអោយ កម្មករ និយោជិត យល់​ពី​កាតព្វកិច្ច និង​អត្ថប្រយោជន៍ ដែល​ខ្លួន​និង​ទទួលបាន ជាពិសេស នៅពេល​ចូននិវត្តន៍​ពី​ការងារ ដែល​ប្រវត្តិសាស្ត្រ​ដំបូង​របស់​កម្ពុជា ដែល​កម្មករ កម្មការិនី រោងចក្រ មាន​ប្រាក់​ចូលនិវត្តន៍ ។​

 

Leave a Reply

Your email address will not be published. Required fields are marked *