ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានក្រុមការ ងារចុះជួយខេត្តក្រចេះបានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាខេត្តក្រចេះ កាលពីថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០១៩ ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត លោក លោកស្រីជាអភិបាលរងខេត្ត ប្រធានអនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អ្នកមុខអ្នកការនិងមន្ត្រីរាជការជាច្រើនផងដែរ ។
យោងតាមព្រះរាជក្រិត្យក្នុងមាត្រា១ត្រូវបានទទួលស្គាល់ឆារក្រុមប្រឹក្សាខេត្តក្រចេះក្នុងអណត្តិទី៣ចំនួន ២១ រូប គឺមកពីគណៈបក្សប្រជាជនកម្ពុជាចំនួន ២០ រូប និងគណៈបក្សខែ្មររួបរួមជាតិរបស់លោកញឹកប៊ុនឆៃចំនួន ១រូប ។
នៅក្នុងព្រះរាជក្រិត្យនោះក៏បានបង្ហាញផងដែរថា ឯកឧត្ដម ហឿ ស៊ីយ៉ែម ឈរនៅលេខរៀងទី១ ជាប្រធានក្រុម ប្រឹក្សាខេត្តក្រចេះ អណត្តិទ៣ ជំនួសឯកឧត្តមនូភឿង ៕






