- ព័ត៌មានជាតិ

ចាប់​ឡាន​ដឹកឈើ ធ្វើ​ក្តា​ម្ឈួស​ចំនួន​8​ឡាន​សាំ​យ៉ុង ប្រគល់ជូន​មេព្រៃ ចាត់ការ​បន្តរ​

(​ក្រចេះ​)៖ ឈើ​តា​ត្រាវ ដែល​គេ​និយម​ធ្វើ​ម្ឈូស ខ្មោច​(​ក្តារ​ចាស់ទុំ​)​មាន​ចំនួន​៨​ឡាន​សាំ​យ៉ុង ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ រួមជាមួយ​និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ក្រោម​ការសម្របសម្រួល​ពី​លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តក្រចេះ ។​

​ការ​ឡោម​ព​ទ្ឋ័​ឆែកឆេរ​រកឃើញ​ឈើ​ជា​ច្រើន​ឡាន​ក្នុង​លំ​ដ្ឋា​ន​មួយកន្លែង នៅក្នុង​ក្រុង​ក្រចេះ ខេត្ត​ក្រចេះ បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​ម៉ោង​៥ ល្ងាច​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៩​។​

​ក្រោយ​យុទ្ឋនា​បង្ក្រាប របស់​សមត្ថកិច្ច​ចម្រុះ គេ​ពិនិត្យឃើញ​ជំនាញ​រដ្ឋបាល​ព្រៃឈើ បាន​រឹបអូស​យក​រថយន្ត​ដឹកឈើ​ទាំង​នេះ​ទៅកាន់​ទីស្នាក់ការ ដើម្បី​ធ្វើ​កំណត់​វាស់វែង ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ លោក ម៉ី វុទ្ឋី ជា​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្នុង​មូលដ្ឋាន​បទល្មើស​ខាងលើ មិនទាន់​សុំ​ការបញ្ជាក់​ពី​ចំនួន​ឈើ​ទាំងនោះ​មាន​ចំនួន​ប៉ុន្មាន​ដុំ ប៉ុន្មាន​ម៉ែត្រគូប ឬ​ប៉ុន្មាន​សំរាប់​ពិតប្រាកដ​នៅឡើយ​ទេ ៕
​ឆា​រី​យ៉ា​

Leave a Reply

Your email address will not be published. Required fields are marked *