- រាយការណ៍ពិសេស

ព្រៃ​ព្រះ​រការ នៅក្នុង​ស្រុក​ឆែប បាន​កំពុងតែ​ត្រូវ​ទទួល​នៅ​ការកាប់បំផ្លាញ​យ៉ាង​រង្គាល ពី​សំណាក់​មេ​ឈ្មួញ​ធំ តែ​សមត្ថកិច្ច​មិន​ចាត់ការ​!

ព្រះវិហារ ៖ នេះ​គឺជា​សកម្មភាព​រថយន្ត​បា​កុង​ដឹកឈើ​ចេញពី​ដែន​ការពារ​ព្រៃ​ព្រះ​រការ​ស្ថិត​នៅក្នុង​ស្រុក​ឆែប ខេត្ត​ព្រះវិហារ កាលពី​យប់​ថ្ងៃ​ទី​១៤,០៦,១៩,​វេលា​ម៉ោង​១១​ជាង​អាធ្រាត​ឆ្ពោះ​ទៅ​ចូល​ក្នុង​ក្រុមហ៊ុន អឿន សុវណ្ណ ហៅ (​ឌី ឌុ​ក )​ស្ថិតក្នុង​ស្រុក​ឆែប​នេះ​តែម្តង់ ដើម្បី​បន្លំ​ដឹក​ចេញ​ទៅ​ដំបន់​នានា​ផ្សេងៗ​ទៀត​ដែល​អះអាង​ថា​មាន​ច្បាប់​ត្រឹមត្រូវ​នោះ  ។​

​ហើយ​ដែល​ល្បី​ថា​មាន ឯកឧត្តម អគ្គនាយក​ទូរទស្សន៍​មួយរូប​នៅ​ទីក្រុង​ភ្នំពេញ ជា​អ្នក​សម្រប់សម្រួល​ដោះស្រាយ និង​ថ្មីៗ​នេះ​លឺដំណឹង​ថា លោក​អគ្គនាយក​រូបនេះ​បាន​ដោះដូរ​មេការ​ដែល​ឈ្មោះ​ចិន នោះ​ចេញ​បាត់​ហើយ យក​អ្នក​ផ្សេង​មក​ឈរជើង​នៅក្នុង​ស្រុក​ឆែប​ទុក​សម្រួល​ដោះស្រាយ​លុយ​កាក់​នៅ​ជិត​ក្រុមហ៊ុន​នោះ​វិញ ហើយ​រឿង​នេះ​កាល​កន្លះ​ឆ្នាំមុន​ក៍​ល្បី​ម្តង់​រួចទៅហើយ ហើយ​ថ្មីៗ​នេះ​ចាប់ផ្តើម​កំរើក​វិញ​ហើយ ហើយ​សកម្មភាព​ដឹកជញ្ជូន​ឈើ​បែប​នេះ​មាន​ស្ទើរតែ​រាល់​យប់ សូម​បងប្អូន​សារព័ត៌មាន​យើង​នាំគ្នា​តាម​ប្រម៉ា​ញ់​យក​រូបភាព​និង​ធ្វើ​សេចក្តីរាយការណ៍​តាម​វិជ្ជា​ជី​វះ​រៀងៗ​ខ្លួន​ចុះ ។​

​ព្រោះ​យើង​មិន​សង្ឃឹមថា​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ខេត្តព្រះវិហារ​អស់លោក​មាន​ចំណាត់ការ​នោះទេ ចឹង​មានតែ​ការផ្សព្វផ្សាយ​ដើម្បី​ជូន​ដំណឹង​នេះ​អោយបាន​ទៅ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​ទៅ​ចុះ​ដើម្បី​អោយ​លោក​ចេញ​បទបញ្ជារ​យ៉ាង​តឹងរឹុង​ទៅ​លើ​ថ្នាក់ដឹកនាំ​ខេត្ត បើ​មិន​ដូច្នេះ​នោះទេ​ព្រៃ​ការពា​ដែល​មាន​ស្ថាប័ណ្ណ​ជាច្រើន​ពាក់ព័ន្ធ​នោះ​ច្បាស់​ជា​រលាយ​ក្នុង​ដៃ​ក្រុមហ៊ុន​មួយ​នេះ​ជាមិនខាន​នោះឡើយ ហើយ​អស់លោក​ទាំងនោះ​ប្រហែល​ជា​ទទួល​ប្រយោជន៍​អស់​ហើយ​បានជា​មើល​មិន​ឃើញ​រថយន្ត​ដឹកឈើ​យ៉ាង​ដូច្នេះ ៕
​ឆា​រី​យ៉ា​

Leave a Reply

Your email address will not be published. Required fields are marked *