- រាយការណ៍ពិសេស

ការស្លាប់​បុរស​ម្នាក់​នៅក្នុង​បន្ទប់​ឃុំខ្លួន​នៅក្នុង​ប៉ុស្ដិ៍នគរបាល​អូ​ស្មាច់​យ៉ាង​អថ៌​កំបាំង គ្រួរ​សារ​សុំ​អំពាវនាវ​ដល់​សម្ដេច​តេជោ​ហ៊ុនសែន និង​សម្ដេច​ក្រឡាហោម​សរ​ខេង ជួយ​ផ្ដល់​យុត្តិធម៌ ជួន​គាត់​ផង​

ខេត្ត​ឧត្ដរមានជ័យ​: ការស្លាប់​បុរស​ម្នាក់​យ៉ាង​អថ៌​កំបាំង​បំផុត នៅក្នុង​បន្ទប់​ឃុំខ្លួន ក្នុង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​សង្កាត់​អូស្មាច់​ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ​កាលពី​ថ្ងៃ​ទី​៤​ខែ​ឧសភា​ឆ្នាំ​២០១៩​នេះ​។​

​សព​រងគ្រោះ​ឈ្មោះធូ ហាត ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ក្រសាំង សង្កាត់​បុស​ស្បូវ ក្រុង​សំរោង​ខេត្ត​ឧត្ដរមានជ័យ​។​

​ម្ដាយ​ឈ្មោះ ប៉ាល់ ភិន អាយុ​៥៦​ឆ្នាំ ជា​ស្រី​មេម៉ាយ និង​មានកូន ចំនួន​ពី​នាក់​
​ទី​១÷​ឈ្មោះ ធូ ហាត អាយុ​៣៧​ឆ្នាំ ដែល​បាន​ស្លាប់​
​ទី​២÷​ធូ ហៀ​ត ភេទ​ប្រុស​អាយុ ២៨​ឆ្នាំ រស់នៅ​ភូមិ​ក្រសាំង ក្រសាំង​សង្កាត់​បុស្បូវ ក្រុង​សំរោង​។​

​ក្រុម​គ្រួរ​សារ​សា​សព ដែល​បាន​ស្លាប់​នៅក្នុង​បន្ទប់​ឃុំខ្លួន នៅ​ក្នុង​ប៉ុស្ដិ៍​បគរ​បាល​រដ្ឋបាល​សង្កាត់​អូស្មាច់​បានសូម​អំពាវ​នាវ សូមអោយ សម្ដេច​តេជោ​ហ៊ុនសែន និង​សម្ដេច​ក្រឡាហោម​សរ​ខេង និង​នាយ​ឧត្ដមសេនីយ៍នេត​សាវឿ​ន អគ្គស្នងការ​នគ​បាល​ជាតិ ជួយ​ផ្ដល់​យុត្តិធម៌​ជូន​ដល់​គ្រួរ​សារ​គាត់​ផង​។​
​ដែល​កូន​របស់​គាត់​បាន​ស្លាប់​អត់​ដឹង​អំពី​ម៉ូ​ល​ហេតុ​នៅក្នុង​បន្ទប់​ឃុំខ្លួន​នៅក្នុង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​សង្កាត់​អូស្មាច់​កាលពី​ថ្ងៃ​ទី​៤​ខែ​ឧសភា​ឆ្នាំ​២០១៩​កន្លង​ទៅ​ថ្មីៗ​នេះ​។​

​ក្រុមគ្រួសារ​សព​បាន​បញ្ជាក់​ថា​ប៉ូលិស​ប៉ុស្ដិ៍​ស្បូវ​បាន​ទូ​សព្ទ័​តាមរយះ​អនុ​ភូមិ​បុស្បូវ អោយ​ក្រុមគ្រួសារ​សព​ចាំ​ទទួល​សព​នៅ​វត្ដ​និង​ធ្វើ​ការបូជា​តែម្ដង តែ​សាច់​ញាត​មិន​ព្រម ក៍​រថយន្ដ​សាមុយ​ដឹក​មក​ផ្ទះ ដើម្បី​ស្រួល​ធ្វើបុណ្យ​.​។ ពេល​ដឹក​សព​ដល់ផ្ទះ​ខាង​ប៉ូលិស​បាន​យកប្រាក់​២០​ម៉ឺន​រៀល​ចូល​បុណ្យ​។​

​រឿង​ស្លាប់​របស់​បុរស​ខាងលើ​មិនដឹង​ថា​បណ្ដាលមកពី​មូលហេតុ​អ្វី​ឡើយ ដោយ​លោក​ជ័យ​វាសនា មេ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​អូ​ស្មាច់ ព្យាយាម​លាក់បាំង​ការ​ពិត្យ​ដោយ​លោក​បាន​បំភ្លឺ​តាមទូ​សព្ទ័​ថា លោក​មិន​បានដឹង​រឿង​អ្វី​ទាំងអស់ ព្រោះ​មិន​មាន​ហេតុការណ៍​មនុស្ស​នៅ​និង​ប៉ុស្ដិ៍​របស់​លោក​ទេ​។​

​ដោយសារតែ​ការ​ស្លប់​មនុស្ស​ម្នាក់​យ៉ាង​អថ៌​កំបាំង​អត់​មាន​មូលហេតុ និង​មិន​មាន​ការទទួលខុសត្រូវ​ទើប​។​
​ក្រុម​គ្រួសារ​មិន​អស់ចិត្ត ក៍​បាន​សូម​អំពាវនាវ ដល់​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន ព្រម​ទាំង​សម្ដេច​ក្រឡាហោម​សរ​ខេង និង​អគ្គស្នងការ​នគរបាល​ជាតិ​នាយ​ឧត្ដមសេនីយ៍ទោនេ​ត សាវឿន ជួយ​រក​យុត្តិធម៌​ជូន​ដល់​ក្រុម​គ្រួរ​សារ​របស់​គាត់​ផង​៕ ប៉ែន នួន​

Leave a Reply

Your email address will not be published. Required fields are marked *