- ព័ត៌មានជាតិ

កិច្ចប្រជុំ​ផ្សព្វផ្សាយ​សម្រេច​កែ​សំ​ម្រួ​ល​សមាសភាព​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ​ផ្លូវគោក​ខេត្តកំពង់ស្ពឺ​

ខេត្ត​កំពង់ស្ពឺ​៖ លោក​ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្ដី​សំ​ម្រេច កែសម្រួល​សមាសភាព​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ដ​កំពង់ស្ពឺ នៅ​សាលា​ខេត្ដ​កំពង់ស្ពឺ នា​រសៀល​ថៃ្ង​ទី​០4 ខែកក្កដា ឆ្នាំ​2019 ។

​លោក​ឧត្តមសេនីយ៍ទោ សម សាមួន​ស្នងការ​នគរបាល​ខេត្ត អ​ញ្ញើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្ដីសម្រេច​កែសម្រួល​ស​មាស​ភាព​អនុ​គណៈកម្មាការ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ដ​កំពង់ស្ពឺ ដឹកនាំ​អង្គប្រជុំ​ដោយ ឯកឧត្ដម សរ សុ​ពុត្រា អភិបាលខេត្ត​កំពង់ស្ពឺ ស្ដីទី និង​ត្រួតពិនិត្យ​ផែនការ​សកម្មភាព​ស្ដីពី​ការអនុវត្តន៍​វិធានការ​បន្ទាន់​ក្នុងការ បង្ការ ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំង​ខេត្ត​។

​ឆ្លង​តាម​របាយការណ៍ និង​ការអាន​សេចក្ដីសំរេច​ស្ដីពី​ការកែសម្រួល​សមាសភាព​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ដ​កំពង់ស្ពឺ និង​ផែនការ​សកម្មភាព​ស្ដីពី​ការអនុវត្តន៍​វិធានការ​បន្ទាន់​ក្នុងការ បង្ការ ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក រួចមក លោក​ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ត បាន​ធ្វើ​ការលើកឡើង​អំពី​ចំណុច​ប្រឈម ចំណុចខ្លាំង ចំណុចខ្សោយ​ពិសេស​ការពង្រឹង​វិធាន​ការអនុវត្តន៍​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ពី​សំណាក់​កងកម្លាំង​នគរបាល កត្ដា​សំខាន់​គឺ​ជម្រុញ​ការផ្សព្វផ្សាយ​ច្បាប់​ដល់​គ្រប់​ច្រកល្ហក​អ្នកបើកបរ​រថយន្ដ​ដឹក​កម្មករ ដឹក​ទំនិញ​ធន់​ធំ​-​តូច​និង​ការចូលរួម​អនុវត្ដ​ន៍​ច្បាប់​ទាំងអស់​គ្នា​។

​ជាទី​បញ្ចប់ ឯកឧត្ដម អភិបាលខេត្ត ស្ដីទី ក្នុងនាម​ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្ត សូម​កោតសរសើរ​ចំពោះ​កងកម្លាំង​នគរបាល ស្ថាប័ន​គ្រប់​ថ្នាក់​គ្រប់​ផ្នែក ទាំងអស់​ដែល​បាន​ខិតខំ​បំពេញការងារ​បាន​យ៉ាង​ល្អ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ រួមចំណែក​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ កត្ដា​សំខាន់​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​គឺ​ចាប់ផ្ដើម​ពី​យើង​ម្នាក់ៗ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ទាំងអស់គ្នា​។

​តាមរយៈ​នេះ ! សូម​អរគុណ​សប្បុរសជន​ដែល​បាន​ឧបត្ថម្ភ បា​រ៉ា​ស ចំនួន 50 និង សា​ជី ចំនួន 150 ដល់​កំលាំង​នគរបាល​ចរាចរណ៍​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ ៕
​ដោយ ៖ ឈួន ឆាន​

Leave a Reply

Your email address will not be published. Required fields are marked *