ខេត្តកំពង់ស្ពឺ ៖ កម្លាំងសហការណ៍ចំរុះមានមេបញ្ជាការកងរាជអាវុធហត្ថស្រុកកម្លាំងមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដឹកនាំដោយលោក មួង ធី អភិបាល នៃគណៈអភិបាលស្រុកឱរ៉ាល់ជាប្រធានគណបញ្ជាការឯកភាពស្រុក ឈើដុល196កំណាត់ត្រូវបានកម្លាំងចំរុះបង្ក្រាប និងរឹបអូសមករក្សាទុកនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ។
ថ្ងៃទី០5 កក្កដា ឆ្នាំ2019 កម្លាំងកងរាជអាវុធហត្ថស្រុកឱរ៉ាល់ ដឹកនាំដោយលោកវរសេនីយ៍ទោ សោម ពុទ្ធ តារា មេបញ្ជាការ ដោយបានការអនុញ្ញាតិពីលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានសហការណ៍កម្លាំងចំ រុះដោយយកចិត្តទុកដាក់បានចុះទៅបង្ក្រាបឈើលាក់ទុកខុសច្បាប់ នៅចំនុចក្នុងព្រៃខាងក្រោយផ្ទះប្រជាពលរដ្ឋ(គ្មានម្ចាស់) ស្ថិតនៅភូមិតេះ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានឈើជ្រុង និងកូនក្រឡឹង ប្រភេទ ផ្ចឹក សុក្រំ តាសេក ពពេល ចំនួន196កំណាត់ ស្មើរ 4,319 ម៉ែត្រគីប ។
បច្ចុប្បន្ន ឈើទាំងអស់ដឹកយកមករក្សាទុកនៅស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ដោយ ៖ ឈួន ឆាន






