ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ៖ មេឈ្មួញ ឈ្មោះ តា វឿន នៅចេញមុខរកស៊ីដឹកជញ្ជូនឈើលេខពីរដដែលបានធ្វើការកស៊ីដឹកជញ្ជូនផលអនុផលអនុផលព្រៃឈើជារៀងរាល់យប់ បានធ្វើសកម្មភាពដឹកជញ្ជូនឈើលេខពីរតាមគោយន្តកន្ដ្រៃដឹកឈើចេញពីខាងភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ដោយឆ្លងកាត់ស្រុកអន្លង់វែងចូលទៅក្នុងខេត្តសៀមរាប និងឆ្ពោះយកទៅចែកចាយនៅតាមបណ្ដោយខេត្តនានា អ្វីនិងមានអំណាចធំប៉ុនណាទៅ ទើបបានជាមិនមានអ្នកណាហ៊ានចេញមុខបង្ក្រាបបទល្មើសរបស់តាវឿនសោះអញ្ចើង?ហើយប្រជាពលរដ្ឋក៏មានការងើយឆ្ងល់ និងសង្ស័យផងដែរទៅលើអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចមន្ដ្រីជំនាញគ្រប់ជាន់ថ្នាក់ទាំងអស់ក្នុងខេត្តឧត្តរមានជ័យថាសង្ស័យតែមានការទប់ស្កាត់ និងធ្វើការបង្ក្រាបនូវរាល់សកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើរបស់តាវឿន សោះបណ្ដោយឲ្យមេឈ្មួញដុះស្លែរូបនេះ ធ្វើការដឹកជញ្ជូនឈើទៅបានយ៉ាងរលូនរាប់ឆ្នាំរហូតមកដល់ក្នុងពេលបច្ចុប្បន្ននេះ៕
ដោយះ សុខ សាវ៉េត






