- ព័ត៌មានជាតិ

ទីបំផុត​…​មេក្លោង​បំផ្លាញ​ព្រៃឈើ​ធំជាងគេ គឺ​ឧកញ៉ា ស៊ឹង សំអុល និង​បក្ខពួក​៣​រូប ត្រូវបាន​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឃាត់ខ្លួន ជាមួយ​ឡាន​ជាង​៤០​គ្រឿង​

ខេត្ត​មណ្ឌលគិរី ៖ ទីបំផុត​…​ជុង​អត់​ភ្លេច​កុក​មែន …​មានតែ​កុក​ទេ​ភ្លេច​ជុង​..​គឺ​ជើង​ខ្លាំង​បំផ្លាញ​ព្រៃឈើ​ប្រចាំ​ភូមិភាគ​ឥ​ឦសាន្ត គឺ​ឧកញ៉ា ស៊ឹង សំអុល ត្រូវបាន​ឃាត់ខ្លួន ជាមួយ​និង​បក្ខពួក​៣​នាក់​ទៀត និង​រឹបអូស​បាន​ឡាន​ជាង​៤០​គ្រឿង បន្ទាប់​ពី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចេញ​សេចក្តីប្រកាស​ព័ត៍មាន បើក​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​១​ថ្ងៃ​ក្រោយមក ដោយ​គ្មាន​ការអនុគ្រោះ​ជន​បំផ្លាញ​ព្រៃឈើ និង​ដុត​បំផ្លាញ​សំភារៈ​ជា​មធ្យោបាយ​បទល្មើស​បំផ្លាញចោល​។​

​ក្រុម​ការងារ​បាន​រាយ​ការណ៍ កម្លាំង​អាវុធហត្ថ​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​បង្ក្រាប​បទល្មើស​ព្រៃឈើ នៅ​ខេត្ត​មណ្ឌលគិរី ចាប់ខ្លួន​ឧកញ៉ា ស៊ឹង សំអុល និង​បក្ខពួក​៣​នាក់​, រឹបអូស​រថយន្ដ​ជាង​៤០​គ្រឿង ត្រៀម​បំផ្លាញចោល​នៅនឹងកន្លែង ដែល​ជាក្តី​បំណង​របស់​ប្រជាពលរដ្ឋ​ចង់បាន គាំទ្រ​នូវ​កណ្តាប់ដៃ​ដែក​នេះ ហើយ​និង​មាន​ជន​ពាក់ព័ន្ធ​បន្ត បន្ទាប់​ពី​មន្ត្រីនគរបាល​យុត្តិធម៍​កងរាជអាវុធហត្ថ​ធ្វើ​កំណត់ហេតុ​ស្តាប់​ចម្លើយ​ជនសង្ស័យ​ខាងលើនេះ​។​

​ប្រតិបត្តិការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ នៅ​ខេត្ត​មណ្ឌលគិរី បាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ ។ ជា​កម្លាំង​គណៈកម្មាធិកា​រ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​នាយ​ឧត្តមសេនីយ៍ សៅ សុខា ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ បាន​បង្ក្រាប​ក្នុង​រូបភាព​ទ្រង់ទ្រាយ​ធំ ដោយ​ចាប់ខ្លួន​មនុស្ស​៤​នាក់ ក្នុងនោះ​មាន​ឧកញ៉ា ស៊ឹង សំអុល ប្រធាន​ក្រុមហ៊ុន ម៉ា​ស្ទ័រ​ខេ​សាន់ មេការ​២​នាក់ និង​អ្នកបើករថយន្ត​ម្នាក់ ព្រមទាំង​ដកហូត​រថយន្ដ​ជាង​៤០​គ្រឿង​ផង​ដែរ ក្នុង​បទល្មើស​ជាក់ស្តែង​។​

​លោក​ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​ប្រាប់​បណ្ដាញសារព័ត៌មាន នៅ​រសៀល​ថ្ងៃ​នេះ​ថា ៖ ជា​លទ្ធផល​ក្នុង​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​នេះ កម្លាំង​អាវុធហត្ថ​បាន​ចាប់ខ្លួន​មនុស្ស​៤​នាក់ ដែល​មាន​ឧកញ៉ា ស៊ឹង សំអុល ប្រធាន​ក្រុមហ៊ុន មេការ និង​អ្នកបើករថយន្ត ព្រម​ទាំង​រថយន្ដ​ជាង​៤០​គ្រឿង​។​

​លោក​ឧត្តមសេនីយ៍​បាន​បញ្ជាក់​ទៀតថា រថយន្ដ​ល្មើស​ផ្សេងទៀត ត្រូវបាន​ឈ្មូញ​យក​ទៅ​លាក់ទុក​នៅក្នុង​ព្រៃ ហើយ​នៅពេលនេះ​កម្លាំង​ជំនាញ កំពុង​រុករក​យ៉ាង​ក្ដៅគគុក​។

​លោក​ឧត្តមសេនីយ៍ អេង ហ៊ី បាន​បញ្ជាក់ទៀតថា រថយន្ដ​ដែល​សមត្ថកិច្ច​រកឃើញ​នៅក្នុង​ព្រៃ នឹង​បំផ្លាញ​ចោល​នៅ​ទីនោះ​តែម្ដង​។​
​អ្នកនាំពាក្យ​រូប​នេះ ក៏​បាន​អំពាវនាវ​ឲ្យ​ក្រុម​ឈ្មួញ​ដែល​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​នេះ ត្រូវ​ដកខ្លួន​ចេញ​ជាបន្ទាន់ បើ​មិន​ដូច្នោះ​ទេ នឹង​ត្រូវ​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​ជាក់​ជា​មិនខានឡើយ​។​

​សូមបញ្ជាក់​ថា ប្រតិបត្តិការ​ដ៏​ក្តៅគគុក​នេះ បាន​កើង​មាន​ឡើង​បន្ទាប់ពី​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​សម្រេច​ដាក់​ចេញ​នូវ​វិធានការ​ថ្មីៗ​បន្ថែមទៀត ដើម្បី​រឹតបន្តឹង​ច្បាប់​ឲ្យបាន​តឹងរ៉ឹង និង​សម្រេច​ឲ្យមាន​ការបំផ្លាញចោល​មធ្យោបា​យ​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ នៅនឹងកន្លែង​តែម្តង​។​

​លោក​ឧត្តមសេនីយ៍ អេង ហ៊ី បានបញ្ជាក់​ថា កន្លង​ទៅ​គណៈកម្មការ​ជាតិ បាន​ធ្វើការ​ត្រួតពិនិត្យ​ឃើញថា ទោះបី​មាន​ការផ្សព្វផ្សាយ​អប់រំ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ជា​បន្តបន្ទាប់​ក៏​ដោយ នៅតែ​មាន​ការលួចបន្លំ​កាប់​ឈើ ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ដោយ​ខុសច្បាប់ តាម​គ្រប់​មធ្យោបាយ​គ្រប់​រូបភាព​។​

​លោក​បន្តថា ដើម្បី​ថែរក្សា​បាន​ព្រៃឈើ​គង់វង្ស គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ នឹង​អនុវត្ត​វិធានការ​ដូច​ក្រោម​៖
*​ទី​១៖ បុគ្គល ឬ​ក្រុមហ៊ុន ដែល​ពាក់ព័ន្ធ​ការប្រព្រឹត្ត​ល្មើស​ច្បាប់​នេះ នឹង​ត្រូវ​អនុវត្ត​វិធានការ​ច្បាប់​តឹងរ៉ឹង​។​
*​ទី​២៖ មធ្យោបាយ (​រថយន្ត គោយន្ត ម៉ូតូ​…) ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​នេះ ត្រូវបាន​ស្នើសុំ​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​បំផ្លាញចោល​នៅនឹងកន្លែង​។​
​លោក​ឧត្តមសេនីយ៍ក៏​បាន​អំពាវនាវ​ដល់​សមត្ថកិច្ច​ជំនាញ អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ថ្នាក់ មេត្តា​រួម​គ្នា​គិត រួមគ្នា​ធ្វើ និង​រួម​គ្នា​ទទួលខុសត្រូវ និង​សូម​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ​ទាំងអស់ ផ្លាស់ប្តូរ​ផ្នត់គំនិត ពី​ការប្រកប​មុខរប​រ​កាប់ឈើ ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ទៅ​ប្រកប​មុខរបរ​ស្របច្បាប់​វិញ ដើម្បី​រួមគ្នា​ការពារ​បរិស្ថាន និង​ការ​បម្រែបម្រួល​អាកាសធាតុ​។​

​សូមបញ្ជាក់​ថា​៖ ដោយសារ​ឧកញ៉ា ស៊ឹង សំអុល បាន​ឃុបឃិត​គ្នា​ជាមួយ​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កោះ​ញែក នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ លោក អ៊ុំ វណ្ណ​សុភក៍ ,​លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ គឺ​អោយ ឧកញ៉ា ស៊ឹង សំអុល កេណ្ឌ​ប្រមូល​មនុស្ស​អោយ​ចូល​កាប់ អារ​ផ្តួល​រលំ​ឈើ​ក្រៅពី​តំបន់​ក្រុមហ៊ុន​ម៉ា​ស្ទ័រ​ខេ​សាន់ អូស​ចូល​ក្រុមហ៊ុន លួច​កាត់​PC​ស្របច្បាប់ និង​ដឹកជញ្ជូន​លើ​PC ទៀតផង​។​

​សមត្ថកិច្ច ជំនាញ ជាច្រើន​ស្ថាប័ន​នៅ​ខេត្ត​មណ្ឌលគិរី អាច​លោះ​ព្រលឹង នៅ​មិន​សុខ ដេក​មិន​លក់ បក់​មិន​ល្ហើយ ខណៈ​មាន​ប្រវត្តិ​ទទួល​សំណូក ឧកញ៉ា ស៊ឹង សំអុល ក្នុង​ចេតនា​ទុច្ចរិត​បំផ្លាញ​ព្រៃឈើ​នៅ​ខេត្ត​មណ្ឌលគិរី​។​

​លោក​ឧត្តមសេនីយ៍ អេង ហ៊ី បានបញ្ជាក់​ថា​៖ ឧកញ៉ា ស៊ឹង សំអុល និង​បក្ខពួក​៣​នាក់​ទៀត កំពុង​នាំ​ខ្លួន​មក​សាកសួរ​នៅ​បញ្ជាការដ្ឋាន កង​រាជ​អាវុធ​ខេត្តមណ្ឌលគិរី​តាម​នីតិ​វិធី​៕
​សេក​សក​

Leave a Reply

Your email address will not be published. Required fields are marked *