ខេត្តកំពង់ស្ពឺ ៖ លោកអធិការនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចស្រុកឱរ៉ាល់ដឹកនាំកម្លាំងល្បាតបានឃាត់រថយន្តដឹកឈើមួយគ្រឿងប្រគល់ជូនជំនាញដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់កាលវេលាម៉ោង23និង46នាទី ថ្ងៃទី ០8 ខែ កក្កដា ឆ្នាំ 2019 កម្លាំងអធិការដ្ឋាននគរបាលសេដ្ឋកិច្ច ស្រុកឪរ៉ាល់ ចេញល្បាតហើយបានប្រទះឃើញរថយន្តដឹកឈើមួតគ្រឿងបានធ្វើការឃាត់រថយន្តដឹកឈើនោះធ្វើការសាកសួរហើយបានប្រគល់ជូនជំនាញដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់រថយន្តម៉ាក Hyundai ពណ៌ខៀវ ពាក់ស្លាកលេខ ឆ 1492 . ភព2 ចំណុះ 2 តោន ប្រគល់ជូនជំនាញដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតនៅភូមិក្រាំងពង្រ ឃ៉ំ សង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្ត ។
ចំពោះឈើនៅលើរថយន្តជំនាញព៉ំទាន់បានធ្វើការវាស់វែងនៅឡើយទេ ៕
ដោយ ៖ ឈួន ឆាន







