- ព័ត៌មានជាតិ

អាវុធហត្ថ​ខេត្ត​ក្រចេះ​ដុត​បំផ្លាញ់​រថយន្ដ​បា​កុង​ដឹកឈើ​ចំនួន​៧​គ្រឿង​ទៀត នៅ​ស្រុក​សំបូរ

(​ក្រចេះ​)÷​លោក ឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុន​ថា​ន មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​ក្រចេះ នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែ​កក្ដ​ដា ឆ្នាំ​២០១៩​នេះ​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប និង​ដុត​បំផ្លាញ់​ចោល​រថយន្ដ​បា​កុង​សម្រាប​ស្ទួច​ឈើ​ឬ​ទឹកឈើ​ចំនួច​៧​គ្រឿង​ទៀត​ដែល​ឈ្មួញ លាក់ទុក​ក្នុង​ចំការ​ក្រោយ​ផ្ទះ ប្រជាពលរដ្ឋ នៅ​ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្ត​ក្រចេះ ។​

​លោក ឡុង យឹ​ង មេបញ្ជាការរង​អាវុធហត្ថ​ខេត្ត​ក្រចេះ​បានឲ្យដឹងថា កម្លាំង​អាវុធហត្ថ​ខេត្ត​ក្រចេះ អាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​៧០៨ ស្នាក់ការ​សន្តិសុខ​៧១០ អាវុធហត្ថ​ស្រុក​សំបូរ នៅ​យប់​ថ្ងៃទី​១២​ខែ​កក្ដ​ដា បាន​រុករក​ប្រទះ​ឃើញ​រថយន្ដ បា​កុង​សម្រាប់​ស្ទូច​ឈើ និង​ដឹកជញ្ជូន​ឈើ​ចំនួន​៧​គ្រឿង ដែល​ក្រុម​ឈ្មួញ​លាក់ទុក​ក្នុង​ចំការ​ខាងក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ ហើយ​ត្រូវ​ដុត​បំផ្លាញ​ចោល​នៅ​និង​កន្លែង​ទាំងអស់​។​

​លោក​មេបញ្ជាការរង​រូបនោះ​បន្ដ​ទៀត​ថា រថយន្ដ​ទាំង​៧​គ្រឿង​នោះ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ដុត​បំផ្លាញ​ចោល​ទាំងអស់​ក្រោម​បញ្ជា​ផ្ទាល់​ពី​នាយ​ឧត្ដមសេនីយ៍ សៅ សុខា ប្រធាន​គណកម្មការ​ជាតិ ដើម្បី​ទុបស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ក្រោយ​ពី​បើក​ប្រតិ​បតិត​ការ​ទនរង់ទ្រាយ​ធំ នៅ​ខេត្ត​មណ្ឌល​គី​រី​។​

Leave a Reply

Your email address will not be published. Required fields are marked *