ខេត្តឧត្ដរមានជ័យ ៖ ក្រោយពីមានការចុះផ្សាយនៅលើគេហទំពរ័ សាព័ត៍មាន ជាច្រើនអង្គភាព ចំពោះរឿងលោកឌីរ៉ាដូនិងលោកលឹមសុខតូអភិបាលរងខេត្តឧត្ដរមានជ័យបានឃុបឃិតជាមួយលោកអាន់សំអាតប្រធានការិយាល័យច្រកចេញចូលតែមួ ចុះហត្ថលេខា នៅលើសៀវភៅឆ្លងដែនផ្គើននិង សេចក្ដីប្រកាស សារាចរណែនាំ និងលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងមហាផ្ទៃ។ ដែលគេឃើញមានការចុះហត្ថលេខាលោក លឹម សុខតូ និងលោក ឌី រ៉ាដូ នៅលើសៀវភៅឆ្លងដែនជាច្រើនមិនប្រក្រតី។
ដូចជា គ្មានឯកសារភ្ជាប់មកជាមួយដូចជាសៀវភៅគ្រួសារ អត្តសញ្ញាណ ប័ណ្ណ សំបុត្របញ្ជាក់កំណើត និងសៀវភៅស្នាក់នៅ និងគ្មានការបញ្ជាក់ឆ្លងកាត់ច្រកចេញចូលតែមួយរបស់ក្រុងស្រុកដែល ជាការបំពានទាំងស្រុងទៅនិងសេចក្ដីប្រកាស់សារាចរណែនាំ ទៅនិងបទដ្ឋានគតិយុត្តិរបស់ក្រសួងមហាផ្ទៃ។
បែរជាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ លោក ឌីរ៉ាដូ អភិបាលរងខេត្តឧត្ដរមានជ័យ បានចេញសេចក្ដីបំភ្លឺ ជូនសាធារណ:ជន ចំពោះគេហទំពរ័ណាដែលបានផ្សពផ្សាយចោទប្រកាន់ ទៅលើថ្នាកដឹកនាំខេត្តនិងរូបលោក លើករណីធ្វើសៀវភៅបណ្ណ័ព្រំដែនមិនប្រក្រតី។
លោកសូមអោយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ចាត់វិធានការតាមផ្លូវច្បាប់ចំពោះសារព័ត៍មានគេហទំពរ័ណាដែលហ៊ានសរសេរិះគន់មកលើរូបលោកនិងឯកឧត្ដមអភិបាលខេត្ត។
ក្នុងសារលិខិត លោកឌីរ៉ាដូរបានបញ្ជាក់ថា ៖ ករណីគេហទំព័រណា ដែលបានចោទប្រកាន់រូបលោកនិងនិងឯកឧត្ដមអភិបាលខេត្តដែលធ្វើអោយប៉ះពាល់ដល់ថ្នាក់ដឹកនាំខេត្តដោយពុំមានភស្ដុតាងពិតប្រាកដ ខ្ញុំសូមស្នើរអោយអាជ្ញាធរមានសមត្ថកិច្ចមានវិធានការតាមផ្លូវច្បាប់។
ជុំវិញខ្លឹមស្សារសារលិខិត របស់លោកឌីរ៉ាដូ អភិបាលរងខេត្តឧត្ដរមានជ័យ អាចបញ្ជាក់បានថា លោកអត់ចេះអត់ដឹងនិងអត់យល់អំពីច្បាប់ស្ដីពីរបបសារព័ត៍មាន ទាំងដែលរូបលោកជាអភិបាលរងខេត្តទទួលបន្ទុកផ្នែកព័ត៍មានផងនោះ។
ថែមលើពីនេះទៀតលោកឌីរ៉ា ប្រហែលជាមិនចេះការងាររដ្ឋបាលដែលខ្លួនកំពុងតែបំពេញការងារសព្វថ្ងៃនេះទេមើលទៅ ទើបមិនដឹងកន្លែងណាខុសកន្លែងណាត្រូវបែបនេះ ឬលោកដឹងហើយធ្វើបំពាន អោយលោកអាន់ សំអាត ប្រធានការិយាល័យច្រកចេញចូលបង្វក់បានតាមតែអំពើចិត្ត។ ចុះហត្ថលេខាដោយគ្មានឯកសារផ្សេងបញ្ជាក់ឆ្លងកាត់ច្រកចេញចូលតែមួយរបស់ក្រុងស្រុក ស្របតាមគោលការច្បាប់របស់ថ្នាក់លើប៉ុននិងហើយ
មិនទទួលកំហុសខ្លួនឯងបែជាចង់អោយសមត្ថកិច្ចចាត់ការផ្លូវច្បាប់មកលើអ្នកកាសែតដែលធ្វើការរិះគន់ទៅវិញ៕







