- ព័ត៌មានជាតិ

រថយន្ត​កែច្នៃ​បំពង់​ស៊ី​ម៊ាំង ត្រូវបាន​កម្លាំង​អាវុធហត្ថ ឃាត់​ម្ចាស់​មក​អប់រំ និង​ណែនាំ​ឲ្យ​ដោះ​ស៊ី​ម៊ាំង​ចេញ​!

​រថយន្ត​មួយ​គ្រឿង​ម៉ាក Mercedes CLA 45 ពណ៌​ស​(​បិទ​ស្កុត ពណ៌​ត្រួយ​ចេក​) ស្លាក​លេខ 2BR-9829 បំពាក់​បំពង់​ស៊ី​ម៊ាំង​កែច្នៃ បង្ក​ឲ្យមាន​សម្លេង​រំខាន​ដល់​ប្រជាពលរដ្ឋ និង​បង្ក​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​សាធារណ​: ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ធ្វើ​ការឃាត់​ម្ចាស់​មក​អប់រំ កាលពី​វេលា​ម៉ោង​១៣:៣០​នាទី ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្លូវ​២៦៥ សង្កាត់​ទឹកល្អក់​២ ខណ្ឌ​ទួលគោក​។​

​បន្ទាប់ពី​បាន​អប់រំ​រួច អាវុធហត្ថ​ខណ្ឌទួលគោក បាន​ណែនាំ​ម្ចាស់​រថយន្ត ឲ្យ​ដោះ​បំពង់​ស៊ី​ម៊ាំង​កែច្នៃ​ចេញ ហើយ​បំពាក់​បំពង់​ស៊ី​ម៊ាំង​ធម្មតា​វិញ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការកែច្នៃ​បំពង់​ស៊ី​ម៉ាំង​រថយន្ត​ខុស​លក្ខណៈ​បច្ចេកទេស បង្ក​ការរំខាន​ដល់​សាធារណ​:​ជន​តទៅទៀត ទេីប​ប្រគល់​រថយន្ត​អោយ​ត្រលប់ទៅវិញ​៕

Leave a Reply

Your email address will not be published. Required fields are marked *