- ព័ត៌មានជាតិ

សមត្ថកិច្ច​ចំរុះ​ចុះ​រុករក​រថយន្ត​បា​កុង​ដឹកឈើ​ល្មើសច្បាប់​ដើម្បី​ធ្វើ​ការកំទេច​ចោល​

ខេត្ត​ស្ទឹងត្រែង ៖ កម្លាំង​ចម្រុះ​រួមមាន​អាវុធហត្ថ​ខេត្ត​មន្ទីរ​បរិស្ថាន​ខេត្ត​រដ្ឋបាល​ព្រៃឈើ​ខេត្ត​និង​អាជ្ញាធរ​មូលដ្ឋាន​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ចុះ​រុករក​រថយន្ត​បាត់​កុង​ដែល​ពាក់ព័ន្ធ​នឹង​ការដឹកជញ្ជូន​ឈើ​ល្មើស​ច្បាប់​នៅក្នុង​ទីតាំង​ភូមិ​ស្រែគរ​ថ្មី​ចំនួន 3 គ្រឿង​។​

​ប្រតិបត្តិការ​ចុះ​រូប​រក​រថយន្ត​ល្មើស​នេះ​កម្លាំង​ចម្រុះ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី 17 ខែកក្កដា​ឆ្នាំ 2019 នៅក្នុង​ចំណុច​ភូមិ​ស្រែគរ​ថ្មី​ឃុំ​ស្រែគរ ស្រុក​សេ​សាន​ខេត្ត​ស្ទឹងត្រែង​។​

​លោក​ឧត្តមសេនីយ៍ត្រី​អៀង​វ៉ាន់ឌី​បានបញ្ជាក់​ថា​ក្នុង​កិច្ចប្រតិបត្តិការនេះ​ក​ម្លាំង​ចម្រុះ​បាន​ចុះ​ដល់​ទីតាំង​និង​បាន​រក​ឃើញ​រថយន្ត​បា​កុង​ក្នុង​គោលដៅ​ទី 1 ចំនួន 2​គ្រឿង​និង​គោលដៅ​ទី 2 ចំនួន 1​គ្រឿង​ហើយ​ពេល​នេះ​កម្លាំង​ចម្រុះ​កំពុងតែ​បន្ត​សកម្មភាព​ចុះ​រុករក​បន្តទៀត​នៅ​តាម​ទីតាំង​ផ្សេងៗ​ដើម្បី​ឈាន​ទៅរក​ការប្រមូល​រថយន្ត​ល្មើស​ទាំងនោះ​ដើម្បី​សុំ​គោលការណ៍​ពី​ថ្នាក់ដឹកនាំ​ធ្វើការ​កំទេចចោល​។​

​បច្ចុប្បន្ន មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​លោក​ឧត្តមសេនីយ៍ត្រី​មន្ទីរ​បាននិងកំពុង​ដឹកនាំ​កម្លាំងបន្ត​ទៅកាន់​គោល​ដៅ​ផ្សេងៗ​ទៀត​ទូទាំង​ខេត្តស្ទឹងត្រែង​ដើម្បី​រុករក​រថយន្ត​ពាក់ព័ន្ធ​និង​បម្រើ​ឲ្យ​បទល្មើស​ដើម្បី​ប្រមូល​យក​មក​រក្សាទុក​និង​សុំ​គោលការណ៍​ពី​ថ្នាក់ដឹកនាំ​ដើម្បី​ធ្វើការ​ដុត​កម្ទេច​ចោល ៕

Leave a Reply

Your email address will not be published. Required fields are marked *